ដំណឹង ចិនអំពាវនាវឲ្យភូមា កាត់បន្ថយអំពើហិង្សា និងវិលមករកកិច្ចសន្ទនា ប្រទេសចិនបានរំពឹងថា ដល់ពេលវេលា ដែលប្រទេសភូមា ត្រូវចាប់ផ្ដើម កាត់បន្ថយអំពើហិង្សា និងជាពេលវេលា ដែលវិលមករកកិច្ចសន្ទនា។ នេះ បើតាមលោក ហ្សាង ជុង (Zhang Jun) ...
កម្ពុជា អ្នកជំនាញ អ.ស.ប «រន្ធត់ចិត្ត»ចំពោះការផ្ដន្ទាទោស លើមេដឹកនាំប្រឆាំង អ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ចំនួនបួននាក់ បានសំដែងក្ដី«រន្ធត់ចិត្ត» នៅចំពោះការផ្ដន្ទាទោស លើមេដឹកនាំប្រឆាំងចំនួន៩នាក់ ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមសប្ដាហ៍នេះ ដោយហៅការសម្រេចរបស់តុលាការនោះ ថាបានធ្វើឡើង មិនសមាមាត្រ និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។ ការលើកឡើងរបស់ក្រុមអ្នកជំនាញ ...
ដំណឹង អគ្គលេខាធិការ អ.ស.ប ស្នើយោធាភូមា«បញ្ឈប់ជាបន្ទាន់»នូវការបង្ក្រាប លោក អង់តូនីញ៉ូ ហ្គូតេរេស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានអំពាវនាវនៅថ្ងៃចន្ទនេះ ឲ្យយោធានៃប្រទេសភូមា ដែលបានធ្វើរដ្ឋប្រហារ កាលពី៣សប្ដាហ៍មុន ត្រូវ«បញ្ឈប់ជាបន្ទាន់» នូវការបង្ក្រាបទៅលើការតវ៉ាទាំងឡាយ ...
កម្ពុជា ក្រសួងមហាផ្ទៃថា អ្នកជាប់ឃុំម្នាក់ត្រូវបានរកឃើញ«វិជ្ជមានកូវីដ-១៩» ក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា អ្នកជាប់ឃុំម្នាក់ ត្រូវបានធ្វើតេស្ដិ៍ បង្ហាញលទ្ធផល«វិជ្ជមានកូវីដ-១៩» ពីក្នុងចំណោមការធ្វើតេស្ដិ៍ ទៅលើអ្នកជាប់ឃុំជាង១០០នាក់ ដែលបានសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងករណីលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលត្រូវបានរកឃើញ«វិជ្ជមានកូវីដ-១៩» ...
ដំណឹង រដ្ឋប្រហារយោធានៅភូមា៖ អាមេរិក អូស្ត្រាលី និង អ.ស.ប បញ្ចេញប្រតិកម្ម សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងអគ្គលេខាធិការ នៃអង្គការសហប្រជាតិ បាន«បញ្ចេញប្រតិកម្ម»ភ្លាមៗ នៅចំពោះរដ្ឋប្រហារ នៅក្នុងប្រទេសភូមា ដែលរៀបចំឡើងដោយក្រុមមេដឹកនាំយោធា ដ៏មានអំណាច ក្នុងព្រឹកថ្ងៃចន្ទទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សហរដ្ឋអាមេរិក ...
កម្ពុជា សិទ្ធិមនុស្ស៖ អ.ស.ប ពិចារណា«បេក្ខជនបីរូប»ឲ្យបន្តការងារពី រ៉ូណា ស្មីត នៅខណៈអាណត្តិរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ឈានជិតដល់ទីបញ្ចប់នោះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កំពុងពិចារណាលើបេក្ខភាព របស់«បេក្ខជនបីរូប» ដែលនឹងមកបន្តតំណែង ជាអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ...