Tag: Norodom Ranariddh
-
អារម្ភកថាបង្កប់ស្មារតីជាតិនិយមរបស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុងសៀវភៅ “គុកនយោបាយ”
សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ម៉ុល បែរជាសរសេរអារម្ភកថា និយាយអំពីបញ្ហាសង្គមជាតិ ជាពិសេសពីគ្រោះថ្នាក់ចំពោះមុខ ទល់នឹងសាសន៍ យួន-សៀម និងសារសំខាន់ជាច្រើន ដែលលោកចង់ផ្តល់ឱ្យកូនខ្មែរ មិនថាសម័យនោះ ឬសម័យក្រោយៗ ត្រូវតែមានស្មារតី ស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដងស្រង់យកខ្លឹមសារសំខាន់ នៃអារម្ភកថារបស់លោក ក្នុងសៀវភៅ«គុកនយោបាយ» ដែលចេញផ្សាយដំបូង ក្នុងឆ្នាំ១៩៧១នោះ មកជម្រាបប្រិយមិត្តបន្ត ដូចខាងក្រោម៖ ហេតុដែលយើងរំឭកឡើងវិញ នូវអតីតកាលរបស់យើង ... -
អតីតមន្ត្រីហ្វីលីពីនហៅ ហ៊ុន សែន ជា«បុរសខ្លាំងភ្នែកទោលកម្ពុជា»
«Cambodia’s One-Eyed StrongMan» ជាចំណងជើង នៃអត្ថបទមួយ ដែលពណ៌នាយ៉ាងច្រើន ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា និងដែលចេញផ្សាយ ដោយសារព័ត៌មានដ៏ធំមួយ របស់ប្រទេសហ្វីលីពីន ឈ្មោះ «The Philippine Daily Inquirer»។ ម្ចាស់អត្ថបទ ដែលគេស្គាល់ថា ជាអតីតមន្ត្រីជាន់ខ្ពស់ហ្វីលីពីនម្នាក់ បានសរសេររំលឹកឡើងវិញ ពីប្រវត្តិរបស់«បុរសខ្លាំងភ្នែកទោលកម្ពុជា» រួមនឹងព្រឹត្តិការណ៍មួយចំនួន នៅក្នុងនយោបាយកម្ពុជា។ «នៅថ្ងៃនេះ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា បានទាំងស្រុង។ លោកត្រូវបានគេជឿថា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ... -
ទស្សនៈអ្នកអាន៖ អាថ៌កំបាំងពីក្រោយ«ការអស់សុពលភាព» នៃកិច្ចព្រមព្រៀងក្រុងប៉ារីស
អត្ថបទខាងក្រោមនេះ ជាទស្សនៈមិត្តអ្នកអាន ដែលត្រូវបានសរសេរជាអត្ថបទ និងផ្ញើរមកទស្សនាវដ្ដី ដោយដាក់ឈ្មោះស្មេរ «សក្កដា ប្រយុទ្ធ»។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកអត្ថបទនេះ មកចុះផ្សាយទាំងស្រុង (*) ដូចខាងក្រោម។ ប្រសិនបើប្រិយមិត្ត ចង់បញ្ចេញទស្សនៈ ឬមតិណាមួយនោះ សូមសរសេរជាអត្ថបទ និងផ្ញើរមកទស្សនាវដ្ដី តាមរយៈមែល (ខាងក្រោមគេហទំព័រនេះ) ឬតាមរយៈទំព័រហ្វេសប៊ុក របស់ទស្សនាវដ្ដីក៏បាន។ បន្ទាប់ពីគេចផុត ពីរបបកាប់សម្លាប់រាស្ត្រខ្លួនឯងមក ពលរដ្ឋខ្មែរក៏មិនបានសុខសាន្តត្រានដែរ គឺនៅអត់ឃ្លាន ភិតភ័យនឹងសន្តិសុខ និងសង្គ្រាមជានិច្ចរហូតដល់មានកិច្ចព្រមព្រៀងមួយ បញ្ចប់ជម្លោះរវាងខ្មែរនឹងខ្មែរ ដែលមានបរទេសជាបង្អែក ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រោងចម្រាស់យ៉ាងខ្លាំង ដោយម្ខាងយល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នៅមានសុពលភាពនៅឡើយ ចំពោះប្រទេសកម្ពុជា ... -
នយោបាយជារឿងខ្មៅកខ្វក់ ដែលពលរដ្ឋមិនគួរបៀតឬ?
ផ្នត់គំនិតដែលមិនពេញចិត្តស្អប់ខ្ពើមចំពោះនយោបាយ មិនមែនតែកើតមាននៅក្នុងប្រទេសកម្ពុជាទេ ពោលគឺកើតមាននៅលើពិភពលោកមួយភាគធំ ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ និងពលរដ្ឋមិនសូវមានចំណេះដឹងខ្ពស់។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការងារខ្មៅកខ្វក់ និងកាចសហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបាន លុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ ភូតកុហក ជាដើម។ ការណ៍នេះ បានធ្វើឲ្យគេចោទជាសំណើរថា តើនយោបាយជារឿងខ្មៅកខ្វក់ មានកំហុសមែនទេ បើពលរដ្ឋស្អប់យ៉ាងនេះនោះ? ពាក្យថា នយោបាយ គឺជាការងារខ្មៅកខ្វក់ ការងារស្មោកគ្រោគនោះ បានលេចលឺឡើងតាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែលឺនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយក្នុងគោលដៅចំអក ឬស្អប់ ចំពោះពាក្យ នយោបាយថា គឺជានយោបោក នយោបាយគឺជាការងារមួយថោកទាប ...
Loading...