ដំណឹង
អាជ្ញាធរចិនរឹបអូសគ្រឿងចម្លាក់មកពីកម្ពុជា ដែលសង្ស័យ«ធ្វើពីភ្លុកដំរី»
អាជ្ញាធរគយខេត្តណានណីង (Nanning) ក្នុងភាគខាងត្បូងប្រទេសចិន បានរឹបអូសគ្រឿងចម្លាក់ចំនួនបួន ដែលសង្ស័យថា«ធ្វើពីភ្លុកដំរី»។ នេះ បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន «ស៊ីនហួរ» ដោយស្រង់ប្រភពពីមន្ត្រីគយ មកបញ្ជាក់។ គ្រឿងចម្លាក់ទាំង៤នោះ មានបីគ្រឿងជាសម្ភារៈតុបតែង ក្នុងព្រះពុទ្ធសាសនា ...