• ពេល​«សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់»​ដើរជួប​មន្ត្រីខ្មែរ ក្នុងដំណើរឯកជន…

    បើមើលមួយភ្លែត គេច្បាស់ជាហើបខ្លួន ចេញពីកៅអី! សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់ ជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាច្រើននាក់ ដូចជាអ្នកស្រី ម៉ែន សំអន – លោក ហ៊ុន ម៉ាណែត និងព្រះសង្ឃ ទេព វង្ស ជាដើម ហើយបានចេញមកសន្យាថា នឹង«ជួបពិភាក្សាជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យពួកគេពិនិត្យឡើងវិញ ចំពោះការដាក់សម្ពាធ មកលើកម្ពុជា ក្រោមលេសចោទប្រកាន់ពីសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ»។ ការសន្យាដែលទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងក្លាពីសំណាក់ប្រដាប់ឃោសនាក្នុងស្រុក ដែលស្និតនឹងរបបដឹកនាំនៅកម្ពុជា មុននឹងលោកសមាជិកព្រឹទ្ធសភាបារាំងរូបនេះ ចុះទៅកំសាន្ដនៅឯឆ្នេរសមុទ្រ ក្នុងខេត្តកែបភាគនារតីនៃប្រទេស។ ហើយគេអាចនឹងភ្ញាក់ ធ្លាក់ចេញពីកៅអីថែមទៀត នៅពេលគេដឹងថា សមាជិកព្រឹទ្ធសភាដែលត្រូវបានទទួលយ៉ាងរាក់ទាក់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរបារាំងសង្ស័យ ...
  • ហ៊ុន សែន ចង់ឃើញ​មុខ​«អ្នកដែលសប្បាយ»​ពេលអ៊ឺរ៉ុប​ធ្វើបាបលោក

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មនៅថ្ងៃនេះ ថារដ្ឋាភិបាលរបស់លោក នឹងមិនខ្វល់ពីការដកប្រព័ន្ធអនុគ្រោះ របស់សហភាពអ៊ឺរ៉ុប ហៅថា «គ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ – EBA» នោះឡើយ ដោយលោកថ្លែងថា កម្ពុជានៅតែអនុវត្តពាក្យ «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ» ហើយចង់មើលមុខ អ្នកដែលសប្បាយ ពេលឃើញបរទេស​ធ្វើបាប​របបដឹកនាំ​របស់លោក។ បុរសខ្លាំងកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ បន្ទាប់ពីលោកមិនបានបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេល២០ថ្ងៃមកហើយ។ លោក ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្រើន ពីហេតុការណ៍ចុងក្រោយ ទាក់ទងប្រព័ន្ធអនុគ្រោះ ...
  • សម រង្ស៊ី ថ្លែង​ឲ្យបណ្ដាជន​លោតចេញ​ពី«កប៉ាល់ ហ៊ុន សែន»ដែល​កំពុងលិច

    «យើងត្រូវតែជួយសង្គ្រោះ អ្នកដែលលោតចេញ មុនកប៉ាល់លិច ពីព្រោះជាខ្មែរដូចគ្នា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី តបទៅនឹងការអះអាងរបស់លោកខ្លួនឯង ដែលប្រៀបធៀបស្ថានការណ៍ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ទៅនឹង«កប៉ាល់» ដែលកំពុងលិចចូលក្នុងសមុទ្រ។ ការថ្លែងរបស់មេដឹកនាំប្រឆាំង ទំនងជាចង់ធៀប នឹងព្រឹត្តិការណ៍​ចុងក្រោយ​បំផុត នៃការប្រកាស​កាលពីដើមសប្ដាហ៍នេះ របស់សហភាពអ៊ឺរ៉ុប ជុំវិញការបើកដំណើរការនីតិវិធី ឈានទៅទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «គ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ – EBA»។ លោក សម រង្ស៊ី បានសរសេរ​ដោយអមមកជាមួយ នូវរូបភាព​នាវាទីតានិក ...
  • សភាអ៊ីតាលី​អនុម័ត​ញត្តិ​ស្នើឲ្យ​ភាគីកម្ពុជា​ជជែកគ្នា និង​ចូលរួម​នីតិវិធីព្យួរ EBA

    រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA»។ ញត្តិស្នើដំណោះស្រាយ លេខ «7-00173» របស់លោកតំណាងរាស្ត្រអ៊ីតាលី «Formentini Paolo» ដែលត្រូវបានដាក់ ឲ្យពិភាក្សាដេញដោល និងអនុម័ត្រនៅក្នុងថ្ងៃតែមួយ (ថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩) បានសំដែងពីការព្រួយបារម្ភ ចំពោះការដើរថយក្រោយ នៃស្ថានការណ៍នយោបាយ និងសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។ ញត្តិនោះ​ដែល​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ចូលទៅ​ពិគ្រោះ បានសរសេរយកមកបញ្ជាក់ នូវព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើង ...
  • ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

    មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។ ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ពីសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ នៃរបបក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីមុននេះ ដើម្បី«ឆ្លើយតបទៅនឹងការសម្រេចចិត្ត» របស់គណៈកម្មការអ៊ឺរ៉ុប ដែលសម្រេចដាក់របបដឹកនាំរបស់លោក ហ៊ុន សែន ទៅក្នុងការឃ្លាំមើលយ៉ាងដិតដល់ ក្នុងរយៈពេល៦ខែ មុននឹងឈានទៅសម្រេចព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ»។ សេចក្តីថ្លែងការណ៍នោះ បានសំដែង«ការសោកស្តាយយ៉ាងខ្លាំង» ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប និងចាត់ទុកសេចក្តីសម្រេចចិត្តនេះ ថាជារឿង«អយុត្តិធម៌ បំផុត»។ ...
  • ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

    រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ឲ្យធ្លាក់ចូលក្នុងសមរភូមិ នៃ«ភូមិសាស្ត្រនយោបាយ»។ សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីប៉ុន្មានម៉ោងមុន ដោយការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសំដែងនូវ«ការខកចិត្ត និងសោកស្ដាយបំផុត» ចំពោះការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលនឹងដាក់របបដឹកនាំក្រុងភ្នំពេ ទៅក្នុងការឃ្លាំមើលយ៉ាងជាក់លាក់ សម្រាប់រយៈពេល៦ខែ ដើម្បីឲ្យរបបនេះបង្ហាញឲ្យឃើញ ពី«វិធានការពិតប្រាកដ» ក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ សម្រាប់រដ្ឋាភិបាលកម្ពុជា ការសម្រេចរបស់សហភាពអ៊ឺរ៉ុប គឺមានហេតុផល«នយោបាយនៅពីក្រោយ» ដើម្បីចាប់បង្ខំកម្ពុជាធ្លាក់ចូល ទៅក្នុងការប្រទាញប្រទង់គ្នា នៃមហាអំណាច​នៅក្នុងតំបន់ ...