• សារព័ត៌មាន​បារាំង​ថា ត្រកូល​«ហ៊ុន»​មាន​ទ្រព្យ​មិន​តិច​ជាង ១ពាន់​លាន​ដុល្លារ

    សារព័ត៌មានមួយរបស់ប្រទេសបារាំង បានលើកឡើងពីទំហំទ្រព្យសម្បត្តិ របស់ត្រកូល ហ៊ុន នៃនាយករដ្ឋមន្ត្រីកម្ពុជា ថាមានប្រមាណមិនតិចជាង ១ពាន់លានដុល្លារនោះឡើយ។ ហើយនេះ គេនៅមិនទាន់រាប់ក្រុមគ្រួសារផៅសន្ដាន នៃអ្នកមានអំណាចផ្សេងទៀត ដែលត្រកូល ហ៊ុន បានចងសម្ព័ន្ធភាព ផ្សាសាច់ផ្សាឈាមជាមួយនោះផងទេ។ បើតាមការគណនា នៅលើទ្រព្យសម្បត្តិដែលត្រកូល ហ៊ុន នៃបុរសខ្លាំងកម្ពុជា បានប្រកាស ឬបានឲ្យដឹងជាផ្លូវការ គេរកឃើញថា ទ្រព្យសម្បត្តិទាំងនេះ មានទំហំប្រមាណជា ២៥០លានដុល្លារ។ ប៉ុន្តែ បើតាមការគណនា​​ផ្សេងទៀត ដែលយកជាការបាន ឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ របស់បុរសខ្លាំងកម្ពុជារូបនេះ អាចមានទំហំយ៉ាងតិច ក៏មួយពាន់លានដុល្លារ ($ 1.000.000.000) ដែរ។ ...
  • ស្ថានទូត​អាមេរិក​ទាត់​ចោល ការ​ចោទ​របស់​រដ្ឋាភិបាល​កម្ពុជា

    នៅចំពោះរលក នៃការចោទប្រកាន់ប្រឆាំងសហរដ្ឋអាមេរិក ដែលហាក់មានសន្ទុះ កាន់តែកើនឡើង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់នោះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ កាលពីរសៀលថ្ងៃនេះ ទាត់ចោលការចោទប្រកាន់ទាំងនោះ ដោយបានពន្យល់ នូវករណីជាច្រើន រាប់បញ្ចូលទាំងតួនាទីអាមេរិក ក្នុងការជួយអភិវឌ្ឍន៍កម្ពុជា និងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍កន្លងទៅ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកការថ្លែងដោយផ្ទាល់ របស់លោក វីល្លៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិក នៅក្នុងសន្នីសីទនោះ មកចុះផ្សាយទាំងស្រុង ដូចខាងក្រោម។ សូមអរគុណ ...
  • «មិនត្រូវរុញអ្នកមាន​និងអ្នកមានអំណាច ឲ្យជល់គ្នានឹងអ្នកក្រទេ»

    តើ«លទ្ធិប្រជាធិបតេយ្យកម្ពុជា» មានលក្ខណៈផុយស្រួយ ខ្លាំងមែនទែន រហូតអាចនឹងក្លាយជា«អនាធិបតេយ្យ» ឬជា«អំណាចផ្តាច់ការ» បានគ្រប់ពេលវេលាឬ? សូមអានបទវិភាគ របស់លោក ហ្សង់ ហ្វ្រង់-ស៊័រ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ដែលបានចែករំលែក ការប្រមើលមើលរបស់លោក នៅលើបណ្ដាញសង្គម នាពេល​មុននេះបន្តិច។ ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុង នៃបទវិភាគរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ជុំវិញ«លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ» របស់កម្ពុជា និងជុំវិញ​ចំណាត់ការរបស់រដ្ឋាភិបាល ...
  • លិខិត​ប្រិយមិត្ត៖ «គណបក្ស​ប្រឆាំង​ពីរត្រួត»

    អត្ថបទខាងក្រោមនេះ មានចំណងជើង «គណបក្ស​ប្រឆាំង​ពីរត្រួត» ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងសរសេរដោយ «ប៉ាង វ៉ាន់ថោន»។ ដោយចាត់ទុកថា វាជាការជជែកវែកញែកមួយ ក្នុងក្របខណ្ឌសេរីភាព​នៃការបញ្ចេញមតិ ទស្សនាវដ្ដី​​​​សូម​​យក​​​​អត្ថបទ​នេះ មកចុះ​ផ្សាយ​​ទាំង​ស្រុង (*) ដូចតទៅ។ «គណបក្ស​ប្រឆាំង​ពីរត្រួត»៖ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗនេះ ប្រធានបក្សប្រឆាំងធំបំផុតបាននិយាយថា “ការបោះឆ្នោតឲ្យគណបក្សតូចៗ ជាការបង្ហិនសន្លឹកឆ្នោត”។ គាត់សុំឲ្យពលរដ្ឋ រួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិ ក្រោមហេតុផលថា “មានតែសង្គ្រោះជាតិទេ ទើបជាបក្សធំ ដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះគាត់ក៏បានបញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជាទេ ទើបមានលទ្ធភាពឈ្នះនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតឆ្នាំ២០១៨។ …មានតែក្រុមពីរទេ គឺមួយចង់ដូរ និងមួយមិនចង់ដូរ។ អ្នកចង់ដូរមកសង្រ្គោះជាតិ អ្នកមិនចង់ដូរនៅដដែល”។ សំណួរសួរថា ...
  • រវាង ហ្សាល ឌឺហ្គោល និង ហ៊ុន សែន

    នាយករដ្ឋមន្ត្រី – ប្រធានគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀប ដំណើរគេចខ្លួនពីកម្ពុជា ដែល​លោក​ហៅថា ជាការរត់ទៅពឹង​​វៀតណាម ក្នុងឆ្នាំ១៩៧៧ ឲ្យមករំដោះប្រទេសកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍​នោះ ថាដូច​ទៅនឹងការចាកចេញ ពីប្រទេសបារាំង​ទៅកាន់ប្រទេសអង់គ្លេស របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល (Charles de Gaulle) ដែល​ក្រោយ​​មក​​ក្លាយ​ជា ប្រធានាធិបតី​បារាំង។ តែការស្រាវជ្រាវ​ពីប្រវត្តិសាស្ត្រ បង្ហាញថា រដ្ឋបុរសទាំង​ពីរនាក់​​នេះ មិនត្រឹម​តែ​មិន​ដូច​គ្នា​​ទេ សូម្បីតែ«ភាពដូច»នៃរឿងរ៉ាវចាកចេញ ពីមាតុប្រទេស ក៏សឹងតែ«គ្មាន»ដែរ។ តើលោក ហ្សាល ឌឺហ្គោល (Charles ...
  • ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ទី​ពីរ ​ជូន កែម ឡី

    ខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី នឹងមកដល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ ក្នុងឱកាសនេះ លោក ហួត វុទ្ធី ដាក់​ហស្សនាម​ហៅ ជុន ច័ន្ទបុត្រ នាយករង និងជា​អ្នក​សារព័ត៌មាន នៃ​វិទ្យុ​អាស៊ី​សេរី បាន​សរសេរ​លិខិត​​«ចំហរ»​​មួយ​ទៀត ឧទ្ទិសជូន​ទៅអ្នកស្រាវជ្រា​វ ផ្នែកសង្គមរូបនេះ ដែលមាន​អត្ថន័យ​ទាំង​ស្រុង ដូច​ខាង​ក្រោម។ ក្នុង​ឱកាស​បុណ្យ​ខួប​មួយ​ឆ្នាំ​ នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី ខ្ញុំសរសេរលិខិត​ចំហ​មួយ​ឧទ្ទិស​ជូន​លោក​បណ្ឌិត កែម ឡី ដែល​រៀបរាប់​ពី​ជ្រុង​មួយ ​នៃ​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​អំពី​ស្ថានភាព​គ្រួសារ​របស់​លោក៖ លោក​បណ្ឌិត​ជា​ទី​គោរព! ធ្មេច​បើកៗ មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​លោក​បាន​ចែក​ឋាន​ទៅ។ ជម្រាប​លោក​តាម​ត្រង់​ទៅ​ចុះ… ...