• នៅពេល សួន សេរីរដ្ឋា និយាយពី​«ឆ្កែពីរក្បាល»ដណ្ដើមឆ្អឹងគ្នា…

    លោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាអ្នកនយោបាយសំដីថ្លោស បានលើកឡើង​នៅ​ថ្ងៃ​នេះ អំពី«ឆ្កែពីរក្បាល» ដែលត្រូវបានគេដាក់ ឲ្យ«ស៊ីបាយក្នុងចានតែមួយ» ឬគេបោះ​ឆ្អឹង​ឲ្យមួយដុំ។ បើទោះជាលោក សេរីរដ្ឋា មិននិយាយឲ្យចំឈ្មោះ តែការលើកឡើងនេះ ត្រូវបានក្រុមអ្នក​ប្រើប្រាស់​បណ្ដាញសង្គម យល់ថា ជាការសំដៅទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា។ បុរសអាយុ៤៦ឆ្នាំរូបនេះ បានសរសេរ​នៅលើ​ទំព័រហ្វេសប៊ុករបស់លោកថា៖ «ពេលដែលសត្វ ឆ្កែពីរក្បាល ត្រូវបានគេដាក់​ឲ្យស៊ីបាយ ក្នុងចានតែមួយជាមួយគ្នា ឬគេ​បោះឆ្អឹង​ឲ្យពួកវា តែមួយដុំ គឺបែបនេះ!» «ដូចនេះឆ្កែពីរក្បាលនេះ វាឈ្លោះបែកសាមគ្គីគ្នា ដោយសារ​តែ​សារជាតិ​ពួកវា ...
  • ពាក្យស្លោក​ពីរឃ្លា ដែលបណ្ឌិត កែម ឡី – មាស នី ជជែកគ្នា​២ខែ​មុន​ឃាតកម្ម

    អ្នកវិភាគដ៏ល្បីឈ្មោះទាំងពីរនាក់ បានទស្សន៍ទាយដឹងជាមុនហើយ ពីវាសនា​របស់​គណបក្ស​ប្រឆាំង នៅកម្ពុជា និងថែមទាំងបានលើកឡើង ពី«ពាក្យស្លោក​ពីរឃ្លា» ដែល​ឆ្លុះបញ្ចាំង ពីបរិបទស្រុកទេស ក្នុងពេលអនាគតនោះផង។ នេះ បើតាម​ការលើកឡើង របស់​លោកបណ្ឌិត មាស នី នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។ អ្នកវិភាគឯករាជ្យ បានអះអាងថា នៅពីរខែ មុនហេតុការណ៍បាញ់សម្លាប់ លោក និង​លោកបណ្ឌិត កែម ឡី បានជួបជជែកគ្នា ប្រមាណជា២ម៉ោង នៅក្នុងហាងកាហ្វេមួយ ស្ថិតនៅសង្កាត់បឹងកេងកក ជុំវិញវាសនា របស់គណបក្សប្រឆាំង។ លោក មាស នី សរសេរថា៖ «ពេលនោះ ...
  • CNRP អះអាងថា មិនភ្លេចជន​ដែល​ត្រូវបាន​សម្លាប់ ក្រោមរបប ហ៊ុន សែន

    គណបក្សសង្គ្រោះជាតិ (CNRP) អះអាងថា ខ្លួននឹងមិនភ្លេច​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលត្រូវបានសម្លាប់ យ៉ាងឃោរឃៅ និងអយុត្តិធម៌ នៅក្រោមរបបដឹកនាំ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ នេះ បើតាមសារនយោបាយមួយ ដែល​គណបក្ស​ប្រឆាំង លើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយក្នុងយប់​ថ្ងៃទី៦ ខែកក្កដានេះ។ គណបក្សប្រឆាំង ដែលត្រូវបានអាជ្ញាធរគណបក្សប្រជាជនកម្ពុជារំលាយ កាលពីចុង​ឆ្នាំ​២០១៧ បានរំឮកឡើងវិញ អំពីព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី៥-៦ ខែ​កក្កដា ឆ្នាំ១៩៩៧ ដែល​បង្កឡើង ដោយក្រុមលោក ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីទី២ ដើម្បីទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ...
  • ខ្លីៗពីបារាំង៖ ក្រុង​ប៉ារីស ថាការព្យួរ​«EBA»​នឹងចូល​​ជា​ធរមាន​ថ្ងៃ​១២សីហា

    សម្រាប់រដ្ឋាភិបាល«ក្រុង​ប៉ារីស» ការផ្ដល់ជំនួយ​ពីសំណាក់ក្រុមអ៊ឺរ៉ុប (Team Europe) ក្នុង​ទំហំ​ទឹកប្រាក់ ៤៤៣លានអ៊ឺរ៉ូ ជារឿងមួយដោយឡែក ពីការសម្រេច​របស់​សហភាព​អ៊ឺរ៉ុប (EU) ក្នុង​ការព្យួរ​​​ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា ដែលនឹងចូលជាធរមាន នៅ​ថ្ងៃ​ទី១២ ខែសីហាខាងមុខ។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២៥ របស់​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូល​ទៅ​ពិគ្រោះ។ របាយការណ៍ខ្លីៗនោះ បានសរសេរថា សហភាពអ៊ឺរ៉ុបតាមរយៈ គំនិតផ្ដួចផ្ដើមមួយ​របស់​ខ្លួន ដែលមានឈ្មោះថា «Team Europe» បានធ្វើចលនាផ្ដល់ជាជំនួយ និងប្រាក់កម្ចី ប្រមាណជា ៤៤៣លានអ៊ឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធទល់នឹងជំងឺ ...
  • «វេទិកាសម្លេងសង្គ្រោះជាតិ» ផ្ដល់ព័ត៌មាន​សម្រាប់​ពលរដ្ឋ​និង​កម្មករ

    នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក គេឃើញកម្មវិធីមួយ ហៅថា «វេទិកាសម្លេងសង្គ្រោះជាតិ» ត្រូវបានរៀបចំឡើង ដែលប្រមូលវាគ្មិនមកជជែកគ្នា និងផ្ដល់ព័ត៌មាន ពីប្រធានបទមួយ ដែលជាប្រធានបទដំបូង ឈ្មោះ «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ហើយផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ វាគ្មិនពិសេស សម្រាប់«វេទិកាសម្លេងសង្គ្រោះជាតិ»ដំបូងនេះ មានចំនួន៣នាក់ គឺអនុប្រធានគណបក្ស អ្នកស្រី មូ សុខហួ លោក សោភ័ណ្ឌ ឡាវី និងលោក ណុល វណ្ណៈ។ កម្មវិធីនេះ មានអ្នកសម្របសម្រួលមួយរូប គឺលោក ...
  • កឹម សុខា ផ្ញើរសារ​ជូនពរ​ឆ្នាំថ្មី ឲ្យខ្មែរ​រួបរួម ដើម្បី​យកឈ្នះ​«Covid-19»

    លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ដែលកំពុងរាតត្បាត នៅជុំវិញពិភពលោក រួមទាំងកម្ពុជាផង។ ប្រធានគណបក្សប្រឆាំង ដែលកំពុងរងក្ដីក្ដាំ យ៉ាងប្រទើសប្រទាក់ នៅឯតុលាការ បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុក បង្ហាញការកត់សម្គាល់ សម្រាប់ឆ្នាំចាស់កន្លងទៅនេះ ដូច្នេះថា៖ «ពិភពលោកបានជួបប្រទះ នូវបញ្ហាប្រឈមជាច្រើន ដែលមិនទាន់បានដោះស្រាយ ដូចជាទំនាស់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាវុធនុយក្លេអ៊ែរ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថានជាដើម ស្រាប់តែផ្ទុះឡើង ...