• ភរិយា កែម ឡី ប្ដេជ្ញាបន្ត​«បេសកកម្ម»​ស្វាមី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

    អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយនៃសពលោកបណ្ឌិត កែម ឡី បានសំដែងការប្ដេជ្ញាចិត្ត ថាអ្នកស្រីនឹងបន្ត​«បេសកកម្ម»​របស់ស្វាមី រហូតដល់ប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ​​ពិតប្រាកដ។ ការថ្លែងរបស់អ្នកស្រី ធ្វើឡើងក្នុងការប្រារព្ធខួបឆ្នាំទី​៣ នៃការធ្វើឃាត សម្លាប់លោកបណ្ឌិត ដែលបានប្រព្រឹត្តិទៅ នៅ​ថ្ងៃអាទិត្យ​ម្សិលម៉ិញ និងរៀបចំធ្វើ ដោយសមាជិក​សហគមន៍ខ្មែរ ​ក្នុងរដ្ឋវិកតូរៀ ប្រទេសអូស្ត្រាលី។ នៅចំពោះ​អ្នកចូលរួម​ ជាច្រើន​រយនាក់​នៅ​វត្តពុទ្ធរង្ស៊ី ហៅវត្ត​ធំ​ (រដ្ឋ​វិកតូរៀ) អ្នកស្រី​ ប៊ូ រចនា បានថ្លែងឡើងថា៖ «នាងខ្ញុំ​បាន​ប្រែក្លាយ​ទុក្ខសោក​នេះ​ មកជាការព្យាយាម ធ្វើ​”បេសកកម្ម”​របស់​គាត់​ ដែល​ទូន្មាន​ខ្មែរ​យើង ដូច​អ្វី​ដែល​គាត់​បាន​ផ្តាំ គឺ​ជូត​ទឹក​ភ្នែក​ហើយ ​បន្ត​ដំណើរ​ទៅមុខ​ទៀត​។ ...
  • ភរិយា កែម ឡី សុំឲ្យ​​ស្ត្រីរងគ្រោះទាំងឡាយ​«រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម»

    «សូម រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម ព្រោះថា ស្វាមីពួកយើង មិនបានធ្វើរឿងដែលខុសនោះទេ» នេះ ជាការលើកឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោកបណ្ឌិតកែម ឡី ដើម្បីផ្ដាំផ្ញើរទៅដល់ស្ត្រីទាំងឡាយ ដែលមានក្រុមគ្រួសាររបស់ខ្លួន រងការធ្វើទុក្ខបុកម្នេញ ទាំងក្ដីអយុត្តិធម៌។ ពីប្រទេសអូស្ត្រាលី ដែលអ្នកស្រីនិងកូនៗរបស់អ្នកស្រី កំពុងជ្រកកោនផ្នែកនយោបាយ ភរិយាមេម៉ាយរបស់អតីតអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលអ្នកស្រីនិងកូនៗអ្នកស្រី បានបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់របស់ផងខ្លួន ហើយក៏ជារយៈពេលកន្លងផុត ដែលអ្នកស្រីបានស្ពាយបង្វិច ចាកចេញឆ្ងាយពីស្រុកកំណើត។ បើទោះជាអ្នកស្រី ប៊ូ រចនា បានរំលឹកពីភាពសោកសៅ ...
  • ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

    អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ អ្នកស្រីបានពោលពាក្យបេះដូង ផ្ដាំផ្ញើរទៅស្វាមី ឲ្យឈប់បារម្ភពីអ្នកស្រី និងកូនៗ បន្តទៅទៀត ព្រោះនៅខណៈនេះ ពួកអ្នកស្រីបានរួចផុត ពី«បក្សពួកតិរិច្ឆាន»ហើយ។ ភរិយាលោក កែម ឡី ដែលកំពុងរស់នៅ ក្នុងប្រទេសអូស្ត្រាលី បានបង្ហោះសារ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ មានខ្លឹមសារជាអាទិ៍ថា៖ «យប់មិញសុបិន្តឃើញស្វាមី។ ជិត៣ឆ្នាំហើយ សូមបងឈប់បារម្ភ ពីអូននិងកូនៗ ទៀតទៅ។ ...
  • អ្នក​គាំទ្រ CNRP ម្នាក់​ទៀត​ទម្លាយ​ករណី កឹម មនោវិទ្យា ហៅ កែម ឡី ថា​«ភ្លើ និង​ចោលម្សៀត»

    ការខ្វែងគំនិតគ្នា រវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម នៅតែបន្តមាន ហើយការទម្លាយឯកសារឯកជន ក៏ចេះតែកើតមាន ជាហូហែរ។ បន្ទាប់ពីឯកសារឯកជន ដែលត្រូវបានទម្លាយចេញ ជាសាធារណៈ កាលពីម្សិលម៉ិញ នៅថ្ងៃនេះ ឯកសារឯកជន ប្រមាណជាជិត១០ទំព័រផ្សេង ត្រូវបានលោក អេង ពន្លក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូបទៀត បង្ហោះចេញជាសាធារណៈ ដោយអះអាងអមមកជាមួយថា កូនស្រីច្បងលោក កឹម សុខា រូបនេះ ធ្លាប់ហៅលោក កែម ឡី ថា«ជាមនុស្សអាក្រក់ ភ្លើ​ ...