• សង្គមស៊ីវិលចំនួន ១៤១ ទាមទារ​ឲ្យដោះលែង រ៉ុង ឈុន

    ក្រុមសង្គមស៊ីវិលក្នុងស្រុក ចំនួន«១៤១»អង្គការ-សមាគម បានចេញសេចក្តី​ថ្លែងការណ៍​មួយ នៅថ្ងៃទី៣ ខែសីហានេះ ដើម្បីទទូចទៅរដ្ឋាភិបាល នៃរបបក្រុងភ្នំពេញ ឲ្យធ្វើការ​ដោះលែងលោក រ៉ុង ឈុន ដែលពួកគេចាត់ទុកថា ជាអ្នកតស៊ូមតិដ៏ក្លាហានមួយរូប ក្នុងការ​ការពារសិទ្ធិកម្មករ នៅក្នុងប្រទេសកម្ពុជា។ លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃសៅរ៍ស្អែកឡើង។ នៅទីនោះ ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានី បានចោទប្រកាន់លោក រ៉ុង ឈុន ពី​«បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ...
  • កែម ឡី៖ អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ស្នើឲ្យ អ.ស.ប ចូល​អង្កេត​ឃាតកម្ម

    អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានចេញសេចក្ដី​ថ្លែងការណ៍​រួមមួយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ស្នើឲ្យមានស៊ើបអង្កេត ទៅលើ​ករណី​បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយមានការចូលរួម ពីអង្គការ​សហប្រជាជាតិ (អ.ស.ប)។ លោក កែម ឡី ដែលជាអ្នកវិភាគ និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ ត្រូវ​បានឃាតករឈាមត្រជាក់បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ខណៈ​លោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់​ប្រេង​​ឥន្ទនៈ ស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។ មកដល់ថ្ងៃនេះ មានតែបុរស អឿត ...
  • បណ្ដុំអង្គការ​២៤​បរិហារ​ក្រុងភ្នំពេញ ថាមិនអើពើ​អង្កេត​ពីឃាតកម្ម កែម ឡី

    មានតែជនសង្ស័យម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់  ដែលត្រូវបានកាត់ទោសរួច ពិតជាចប់រឿងឬ? សម្រាប់អង្គការជាតិ-អន្តរជាតិធំៗ ចំនួន២៤ (រាយឈ្មោះខាងក្រោម) បានហៅការបំបែកសំនុំរឿង ខាងលើនេះ ថាជាការលេងសើច និងបានរិះគន់របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនអើពើអង្កេតពីឃាតកម្ម ដ៏សហាវព្រៃផ្សៃ  ដែលបានសម្លាប់លោកបណ្ឌិត កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពី៣ឆ្នាំមុននេះទេ។ នៅមួយថ្ងៃមុនខួបបីឆ្នាំ នៃឧក្រិដ្ឋកម្មដ៏កក្រើកនេះ ក្រុមអង្គការទាំងនោះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដ៏វែងអន្លាយមួយ លើកឡើងជាបន្តបន្ទាប់ អំពីការស្វែងរកយុត្តិធម៌មួយ ដែលខ្វះឯករាជ្យភាព និងភាពទទួលយកបាន ...