• ការពង្រត់ វ៉ាន់ឆាឡឺម៖ កម្ពុជាគួរ​បញ្ចប់​​​ការធ្វើ​មិនដឹងឮ​«ដ៏គួរឲ្យ​អស់សំណើច»

    ជាថ្មីម្ដងទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បានស្នើឲ្យអាជ្ញាធរ​កម្ពុជា គួរ​បញ្ចប់​ការធ្វើ​មិនដឹងឮ «ដ៏គួរឲ្យ​អស់សំណើច» ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជន​​នយោបាយថៃ ដែល​ត្រូវ​បាន​ចាប់ពង្រត់ នៅខាងមុខ​លំនៅដ្ឋានរបស់គាត់ កណ្ដាល​រាជធានី​ភ្នំពេញ កាលពី​ដើមខែ​កន្លងមក។ ការទទូចស្នើសុំម្ដងទៀត របស់អង្គការខាងលើ ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដោយទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បី​ជាពន្លឺដល់ការសង្ស័យ និងធានា​ដល់​សុវត្ថិភាព របស់សកម្មជន​រូបនេះ។ តាម​រយៈ​សេចក្ដីថ្លែងការណ៍ ដ៏វែងអន្លាយនោះ អង្គការអន្តរជាតិ​ជំនាញខាងឃ្លាំ​មើល​សិទ្ធិមនុស្ស បានលើក​មកបង្ហាញ នូវសាក្សីនិងភស្ដុតាង​ជាច្រើន ដែលអង្គការមួយ​នេះ​អះអាងថា ...
  • កម្ពុជា​ស៊ើបអង្កេត«ករណី​ចាប់ពង្រត់»​សកម្មជន​ថៃ តាមការស្នើ​ពី​ស្ថានទូត​ថៃ

    បន្ទាប់ពីមិនអើពើ តាំងពីច្រើនថ្ងៃមក នៅថ្ងៃនេះអាជ្ញាធរកម្ពុជា បានប្រកាស​បើក​ការស៊ើបអង្កេតទៅលើ ករណី​ចាប់ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជននយោបាយថៃម្នាក់ ពីខាងមុខអាគារស្នាក់នៅ​របស់លោក កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។ ការប្រកាសរបស់អាជ្ញាធរកម្ពុជា ធ្វើឡើងដើម្បីឆ្លើយតប នឹងកំណត់ទូត​របស់ស្ថានទូតថៃ ប្រចាំនៅកម្ពុជា ដែលបានផ្ញើរមកក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ ដើម្បីស្នើសុំ​ឱ្យអាជ្ញាធរកម្ពុជា ពិនិត្យ និងផ្ទៀងផ្ទាត់ ពីព័ត៌មានដ៏ភ្ញាក់ផ្អើលមួយនេះ។ លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំ​ពាក្យ​​ស្ថាប័នមួយនេះ ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក មកចុះផ្សាយថា សមត្ថកិច្ចកម្ពុជា កំពុងធ្វើការស្រាវជ្រាវ ...
  • ព្រះរាជាថៃរងការចោទថា បាន​ចាប់​ពង្រត់​សកម្មជន​នយោបាយ នៅ​កម្ពុជា

    បើដំណឹង​នៅក្នុងប្រទេសថៃ ឬ នៅកម្ពុជា ហាក់ស្ងប់ស្ងៀមនោះ នៅទ្វីបអ៊ឺរ៉ុបឯណេះ ព័ត៌មាន​ដ៏ភ្ញាក់ផ្អើល បានផ្ទុះ​ឡើង ចំពោះករណី​ចាប់ពង្រត់ សកម្មជននយោបាយ​ថៃម្នាក់ ពីដងផ្លូវ​កណ្ដាលរាជធានីភ្នំពេញ។ អ្នកសារព័ត៌មានម្នាក់ ជាតិអង់គ្លេស ដែលជំនាញខាងប្រមាញ់ព័ត៌មាន ចេញពីព្រះបរម​រាជវាំងថៃ រួមនឹង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត បានអះអាងថា គឺព្រះរាជា​ថៃ​ផ្ទាល់​តែម្ដង ជាអ្នកបញ្ជា​ឲ្យចាប់​ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃ​ព្រហស្បត្តិ៍ ទី៤ ខែមិថុនា សប្ដាហ៍កន្លងមក។ អ្នកកាសែត លោក «Andrew MacGregor Marshall» បានសរសេរ​នៅលើទំព័រ​ទ្វីសធើរ​របស់លោក បញ្ជាក់ច្បាស់ៗថា ការចាប់ពង្រត់​សកម្មជន​ខាងលើ ...
  • ញត្តិមួយ គ្រោង​បញ្ជូនឡើង​«UN» ក្នុង​ករណី​ពង្រត់​​សកម្មជន​​ថៃ នៅ​ភ្នំពេញ

    ញត្តិមួយ ទាក់ទងនឹងករណី ចាប់ពង្រត់សកម្មជន​នយោបាយថៃ ក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង កាលពីមុននេះបន្តិច នៅលើគេហទំព័រ «Change.org» ដើម្បីស្វែង​រកហត្ថលេខា ក្នុងបំណងនាំយកញត្តិនេះ ដាក់បញ្ជូនឡើងទៅអង្គការ «UNHCR» របស់​អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយទៀត។ ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​ ដែល​កំពុង​រស់នៅ​ និរទេស​ខ្លួន ​ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ ត្រូវបានចាប់ពង្រត់ ពីខាងមុខ​អាគារស្នាក់នៅ​របស់លោក កណ្ដាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី៤ ខែមិថុនាម្សិលម្ងៃ។ នេះ បើតាមសាក្សីជាច្រើននាក់ ដែលត្រូវបានស្រង់សំដី ដោយវិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA)។ ហេតុការណ៍​ចាប់ពង្រត់ ...