កីឡា និងបច្ចេកវិទ្យាបច្ចេកវិទ្យា

គណនី​ហ្វេសប៊ុក ម៉ម សូណង់ដូ ត្រឡប់​មករក​ឈ្មោះ​ដើម​វិញ

បន្ទាប់ពីត្រូវបានប្ដូរឈ្មោះ ពី «ម៉ម សូណង់ដូ» ទៅកាន់ «រក្សា សន្តិភាព» កាលពីចុងខែមករាកន្លងមកនោះ គណនី​ហ្វេសប៊ុក របស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ បានវិលត្រឡប់មករកឈ្មោះដើម «ម៉ម សូណង់ដូ (Mam Sonando)» វិញហើយ។

យ៉ាងណាអាស័យដ្ឋានចូលទៅកាន់គណនីរបស់លោក មិនទាន់ត្រូវបានប្ដូរមកវិញនៅឡើយ (ដែលបានសេចក្ដីថា នៅជា facebook.com/keep.peacecpp និងមិនមែនជា facebook.com/mam.sonando ដូចកាលពី​មុនកើតហេតុការណ៍នោះឡើយ)។

នៅចុងខែមករា អ្នកស្រី ហួន ផាន់ណារី ភរិយារបស់លោក ម៉ម សូណង់ដូ  បានឆ្លើយតបនឹងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា គណនីហ្វេសប៊ុកស្វាមីអ្នកស្រី ត្រូវបាន​ចោរ​បច្ចេកវិទ្យា (Hacker) ប្លន់យកទៅគ្រប់គ្រងអស់ប៉ុន្មានម៉ោង ដោយធ្វើការប្ដូរឈ្មោះ ប្ដូរទិន្នន័យ… ទាំងនៅលើគណនីរបស់លោក ម៉ម សូណង់ដូ ទាំងនៅលើទំព័រគណបក្ស ដែលគណនីនេះធ្វើជាអភិបាលគ្រប់គ្រង៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ហ្វេសប៊ុក បិទគណនី​និង​ទំព័រ របស់​ឥស្សរជន​និយមជ្រុល​ច្រើននាក់

ហ្វេសប៊ុក (Facebook) បណ្ដាញសង្កមយក្ស ប្រកាសនៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ថាខ្លួនបិទគណនី និងទំព័រ របស់ឥស្សរជនជាច្រើននាក់ ដែលតែងបញ្ចេញសក​ម្មភាព របស់ផងខ្លួន យ៉ាងប្រទាំងប្រទើស នៅលើបណ្ដាញ​អ៊ិនធើណែត។ ការប្រកាសបិទគណនី និងទំព័រនេះ ...
ពិសេស

ការបញ្ចេញមតិ-​យោបល់ របស់​ប្រិយមិត្ត​គួរឲ្យ​ស្រឡាញ់​ណាស់! តែ…

សូមជម្រាបប្រិយមិត្តថា ការបញ្ចេញមតិ-​យោបល់ ឬការពិភាក្សាទាំងឡាយ គឺជាអទិភាពខ្ពស់បំផុត របស់ទស្សនាវដ្ដី ក្នុងការចែករំលែក ការគោរព និងការពារដល់សិទ្ធិ នៃការបញ្ចេញមតិ។ ហើយមកដល់ថ្ងៃនេះ មិនមានការបញ្ចេញមតិ-​យោបល់ណាមួយ ត្រូវបានលប់ចេញពីទំព័រហ្វេសប៊ុក ឬទំព័រណាផ្សេងទៀត ...
ដំណឹង

មែរគែល ថា​មាន​ភស្តុតាង​អំពី​ការលួច​ទិន្នន័យ ដោយ​«ចោរ​បច្ចេកវិទ្យា»​​រ៉ុស្ស៊ី

ក្នុងថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បាន​អះអាងថា អ្នកស្រីមាន​ភស្តុតាង អំពីការប៉ុនប៉ង​លួចទិន្នន័យ «ដ៏អាស្រូវ» ដោយ​ក្រុម​«ចោរ​បច្ចេកវិទ្យា» នៃប្រទេសរ៉ុស្ស៊ី។ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.