កីឡា និងបច្ចេកវិទ្យាបាល់ទាត់

បាល់ទាត់ពិភពលោក៖ ស៊ុយអែត​បំបាក់​អង់គ្លេស យក​«ចំណាត់ថ្នាក់​ទី៣»

ក្រមបាល់ទាត់ស្ត្រីជម្រើសជាតិ នៃប្រទេសស៊ុយអែត បានដណ្ដើមបាន«ចំណាត់ថ្នាក់​ទី៣» ត្រូវនឹងមេដាយស្ពាន់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ឆ្នាំ២០១៩នេះ ដែលកំពុងប្រព្រឹត្តិទៅ ក្នុងប្រទេសបារាំង។

ជាចំណាត់ថ្នាក់ទី៣ លើកទី៤ របស់ក្រុមស៊ុយអែដ បន្ទាប់ពីក្រុមនេះ បានប្រកួតយកឈ្នះក្រុមតោបី របស់ប្រទេសអង់គ្លេស ក្នុងពិន្ទុ ២-១ កាលពីប៉ុន្មាននាទីមុន នាកីឡដ្ឋាននៃក្រុង នីស (Nice – ភាគខាងត្បូង)។

គ្រាប់បាល់ទាំងពីរ របស់ក្រុមកីឡាការិនីស៊ុយអែត រកបានដោយកីឡាការិនី «Asllani» នៅនាទីទី១១ និងបន្ទាប់មក នៅនាទីទី២២ ដោយកីឡាការិនី «Jakobsson»។ ប៉ុន្តែបើទោះជាត្រូវបាននាំមុខ ដល់ទៅពីរគ្រាប់ដូច្នេះក្ដី ក្រុមជម្រើសជាតិអង់គ្លេស មិនបានបន្ថយជើងទេ រហូតរកបានមួយគ្រាប់មកវិញ នៅនាទីទី៣១ ដោយកីឡាករ «Kirby»។

ចូលមកដល់​ពាក់កណ្ដាលម៉ោងទី២ ក្រុមបាល់ទាត់ស្ត្រី ទាំងសងខាង បានប្ដូរយុទ្ធសាស្ត្រលេង ដោយក្រុមស៊ុយអែត បានបង្កើនការការពារ ខណៈក្រុមអង់គ្លេស បានបង្កើនការវាយលុក។ ប៉ុន្តែក្រុមតោបី រកគ្រាប់បាល់ ត្រឡប់មកវិញមិនបានសោះ ដែលធ្វើឲ្យលទ្ធផល នៅទីបញ្ចប់ បានផ្តល់ជ័យជំនះ ទៅលើក្រុមស៊ុយអែត។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តទៅ នៅយប់ថ្ងៃអាទិត្យស្អែក ក្នុងកីឡដ្ឋានក្រុងលីយ៉ុង រវាងក្រុមអាមេរិក និងក្រុមហូឡង់។ អ្នកចាញ់ នឹងទទួលបានមេដាយប្រាក់ ដែលត្រូវនឹងចំណាត់ថ្នាក់ លេខ២។ រីឯអ្នកឈ្នះ នឹងទទួលបានមេដាយមាស រួមនឹងពានរង្វាន់ «បាល់ទាត់ពិភពលោក» មួយផង៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក ៖ ហូឡង់​ទម្លាក់​​ស៊ុយអែត​និងជួប​អាមេរិក​នៅ​ផ្ដាច់ព្រ័ត្រ

បាល់ទាត់ពិភពលោក ឆ្នាំ២០១៩៖ ម្ចាស់ពានអ៊ឺរ៉ុប​ឆ្នាំ២០១៧ ក្រុមកីឡាការនីបាល់ទាត់ នៃប្រទេសហូឡង់ បានប្រកួតឈ្នះក្រុមស៊ុយអែត នៅក្នុងការប្រកួតបន្ថែមម៉ោង (១-០) ដើម្បីដណ្ដើមយកសំបុត្រចុងក្រោយ ឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមបាល់ទាត់អាមេរិក ដែលជាម្ចាស់ពាន់ពិភពលោក ឆ្នាំ២០១៥។ ...
កីឡា និងបច្ចេកវិទ្យា

«FIFA» មិនទទួលស្គាល់ «SuperLeague» និងគម្រាម​ដាក់ទណ្ឌកម្ម

សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករានេះ មិនទទួលស្គាល់ក្របខណ្ឌ «SuperLeague» ដែលត្រូវបានសារព័ត៌មាន យកមកផ្សាយថា ជាការផ្ដួចផ្ដើមឡើង របស់ក្រុមបាល់ទាត់យក្សមួយចំនួន នៅអ៊ឺរ៉ុប។ ស្ថាប័នអន្តរជាតិ ...
កីឡា និងបច្ចេកវិទ្យា

បារាំង​ជា​«ប្រទេស​ទី២» ដែល​ដាក់​ស្ត្រី​ជា​អាជ្ញាកណ្ដាល​បាល់ទាត់​អាជីព

បន្ទាប់ពីអាល្លឺម៉ង់ ចាប់ពីថ្ងៃអាទិត្យទី២៨ ខែមេសានេះមក បារាំងបានក្លាយជា​«ប្រទេស​ទី២» ដែលដាក់ស្ត្រីមួយរូប មកធ្វើជាអាជ្ញាកណ្ដាល សម្រាប់ការប្រកួត រវាងក្រុមបាល់ទាត់អាជីពជាបុរស។ អ្នកស្រី «Stéphanie Frappart» បានធ្វើជាអាជ្ញាកណ្ដាល នៃការប្រកួតរវាងក្រុម ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.