កីឡា និងបច្ចេកវិទ្យាបាល់ទាត់

Covid-19 ៖ ណីម៉ា ធ្វើតេស្ដិ៍​មានផ្ទុក​មេរោគ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិត​ក្នុង​ចំណោម​កីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) ដែលបានធ្វើតេស្ដិ៍ ចេញលទ្ធផលវិជ្ជមាន ថាមានផ្ទុកមេរោគដ៏អប្រិយ។

«L’Equipe» ដែលជាសារព័ត៌មានកីឡា​ដ៏ធំ របស់ប្រទេសបារាំង បានបង្ហើប​ពីករណី​រកឃើញ កីឡាករបីនាក់របស់ក្រុម ប៉ារីស ថាមានផ្ទុកមេរោគកូរូណាថ្មី ដែលជាមេរោគ​ជំងឺ​ផ្លូវដង្ហើម បង្កឲ្យ​មនុស្សច្រើនសែននាក់ បានស្លាប់មកទល់នឹងពេលនេះ។ 

កីឡាករទាំងបីនាក់ គឺកីឡាករ អង់ហែល ឌីម៉ារីយ៉ា (Angel Di Maria) អង់ឌ្រេ ប៉ារ៉េដេស (Andre Paredes) និងកីឡាករ ណីម៉ា។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍ ក្រុមបាល់ទាត់យក្សបារាំង បានប្រកាសឲ្យដឹងរួចហើយថា ថាខ្លួនបានសង្ស័យ កីឡាករពីរនាក់ ដោយមិនបញ្ចេញឈ្មោះថា ពួកគេអាចផ្ទុកមេរោគខាងលើ ហើយថាបានដាក់កីឡាករទាំងពីរនាក់ ឲ្យនៅដាច់ដាច់ដោយឡែក។

បើតាមសារព័តមានដដែល កីឡាករទាំងពីរនាក់ គឺកីឡាករ ឌីម៉ារីយ៉ា និងកីឡាករ ប៉ារេដេស។

តែនៅថ្ងៃពុធនេះ ក្រុមប៉ារីសបានអះអាងជាផ្លូវការ​ ថាកីឡាករបីនាក់បានឆ្លងមេរោគ។ អ្នកជំងឺទីបី គឺកីឡាករ ណីម៉ា នេះតែម្ដង។ ក្រុមប៉ារីស អះអាងទៀតថា ខ្លួនបាន​ជូន​ដំណឹង​ទៅ «LFP» ដែលជាស្ថាប័នរៀបចំការប្រកួតអាជីព «Ligue 1» នៅក្នុង​ប្រទេស​បារាំង​រួចហើយ។

កីឡាករទាំងបីនាក់ បានចេញទៅលំហែកាយ នៅលើកោះ «Ibiza» របស់ប្រទេសអេស្ប៉ាញ ដែលស្ថិតនៅ​កណ្ដាល​សមុទ្រមេឌីទែរ៉ាណេ នៅបន្ទាប់ពីក្រុមប៉ារីស បានទទួលបរាជ័យ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ទល់នឹងក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) កាលពីថ្ងៃអាទិត្យទី ២៣ ខែសីហាកន្លងមក៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អតីតប្រធាន UEFA ខឹង​អាជ្ញាកណ្ដាលវីដេអូ ក្រោយជំនួប PSG Man-U

អតីតប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) លោក មីឆែល ប្លាទីនី (Michel Platini) បានតំឡើងសម្លេងខ្លាំងៗ ដាក់អាជ្ញាកណ្តាលវីដេអូ នៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប៉ារីស (Paris Saint-Germain – ...
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី បានមកដល់ ប៉ារីស ហើយ!

នៅប៉ុន្មាននាទីមុននេះ កំពូលកីឡាករម្ចាស់បាល់មាស៦ជំនាន់ បានមកដល់ ប៉ារីស ហើយ។ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានចេញពីយន្ដហោះឯកជន និងបានបង្ហាញមុខ តាមបង្អួចនៃអាគារព្រលានយន្ដហោះ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.