ជាទិដ្ឋភាពដែលក្រុមប្រទេសនានា នៅបស្ចឹមលោក កំពុងទន្ទឹងរង់ចាំ។ ពលរដ្ឋអ៊ីស្ត្រាអែល កំពុងមានជីវិត​ វិល​ត្រឡប់​ទៅ​«ធម្មតា»វិញ បន្ទាប់ពួកគេប្រមាណជាង៦០ភាគរយ ទទួលបានភាពស៊ាំនឹងមេរោគ ក្រោយពីការចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ (Covid-19) រួច។

រូបភាពដែលបង្ហោះតៗគ្នា នៅលើបណ្ដាញសង្គមទ្វីសធើរ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញឲ្យឃើញ​បណ្ដាជន​ក្មេងៗ កំពុងជួបជុំគ្នា​ផឹកស៊ី និងច្រៀងរាំ យ៉ាងសប្បាយរីករាយ នៅតាមដងផ្លូវមួយ នៃរដ្ឋធានីតែលអាវីវ។ ពួកគេ​ទាំង​នោះ មិនមាននរណាម្នាក់ពាក់ម៉ាស់ទេ។

នៅក្នុងប្រទេសនេះ យុទ្ធនាការចាក់វ៉ាក់សាំង​សម្រាប់ពលរដ្ឋ ទទួលបានសន្ទុះលឿនទៅមុខ ហើយចំនួនអ្នកឆ្លង​ជំងឺ ក៏បានថយចុះ​ជាបន្តបន្ទាប់ដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល លោក ប៊េនចាមុាំង នេតាំងយ៉ាហ៊ូ (Benjamin Netanyahu) ដែលគ្មានបំណង់រារាំង ការជួបជុំរបស់ពលរដ្ឋ នៅក្នុងពិធីបុណ្យ«Pessa’h» របស់សាសនាជីហ្វ​នោះ ត្រូវបានស្រង់សំដី កាលពីថ្ងៃទី៨ ខែមីនា មកបញ្ជាក់ថា៖

«ប្រទេសអ៊ីស្ត្រាអែល ជាជើងឯកពិភពលោក។ មិនត្រឹមតែជើងឯក ទាក់ទងនឹងការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ តែ​ប្រទេស​អ៊ីស្ត្រាអែល បានក្លាយជាប្រទេសដំបូងគេ ដែលបានចេញពីវិបត្តិកូវីដ និងកំពុងបើកសេដ្ឋកិច្ច ឲ្យមាន​ដំណើរការ​ឡើងវិញ។»

តាំងពី១០ថ្ងៃមកហើយ ភោជនីយដ្ឋាន រោងភាពយន្ដ រោងល្ខោន ឬមហោស្រពប្រគុំតន្ត្រី ត្រូវបានអនុញ្ញាត​ឲ្យបើក​ឡើងវិញ។ បើតាម​សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រង្គសាលរាត្រីនានា ក៏អាចបើកទ្វាបាន ចាប់ពីចុង​សប្ដាហ៍​នេះតទៅ​ដែរ។

ពលរដ្ឋអ៊ីស្ត្រាអែល អាចធ្វើដំណើរបានដោយសេរី និងអាចក្រេបជញ្ជក់ យកនូវសេរីភាពថ្មីថ្មោងនេះ ក្រោម​លក្ខខណ្​ឌមួយ៖ ត្រូវមានលិខិត​បញ្ជាក់ពណ៌បៃតង ឬហៅថា «Green Passeport» ដែលពួកគេអាចទទួលបាន បន្ទាប់ពី​ពួកគេ​ទទួលវ៉ាក់សាំងដូសទី២​​រួចរាល់។ មកដល់​ថ្ងៃនេះ «លិខិតបញ្ជាក់​ពណ៌បៃតង» ត្រូវបានចេញជូនពលរដ្ឋ ប្រមាណ​ជា​៤លាននាក់រួចហើយ៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19 : នាយករដ្ឋមន្ត្រីអង់គ្លេស ចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីបង្ការ

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានចូលសម្រាកក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យនេះ ដែលជា«កិច្ចបង្ការ» បន្ទាប់ពីបានធ្វើតេស្តិ៍ តាំងពី១០ថ្ងៃមុន រកឃើញថា លោកមានផ្ទុកមេរោគ ...
កម្រមាន

Covid-19៖ ចាប់ខ្លួន​«គិលានុបដ្ឋាយិកា»​ម្នាក់​ ព្រោះ​លួចលុយ​អ្នកជំងឺ

ក្នុងពេលដែលវិបត្តិជំងឺ«Covid-19» កំពុងរាតត្បាតសហរដ្ឋអាមេរិក «គិលានុបដ្ឋាយិកា»​ម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍។ មន្ទីរពេទ្យមួយក្នុងក្រុងញូយក បាន​ព្យួរ​ស្ត្រី​រូបនោះ​​ពីការងារ បន្ទាប់ពីរងការចោទថា បានលួចយកទៅប្រើប្រាស់ នូវ​ប័ណ្ណ​ឥណទាន (Credit Card) របស់​អ្នកជំងឺ«Covid-19»មួយរូប ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.