កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) បាន«បន្តកិច្ចសន្យា​៣ឆ្នាំ» ទាត់ជាមួយក្រុមប៉ារីស (Paris Saint-Germain បារាំង) រហូតដល់ឆ្នាំ២០២៥។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស (បារាំង) នៅរសៀល​ថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១ មុននេះបន្តិច។

កីឡាករ ណីម៉ា ត្រូវបានផ្ទេរពីក្រុមបាសឺឡូន (Barcelonna FC អេស្ប៉ាញ) កាលពីរដូវក្ដៅ ឆ្នាំ២០១៧ ជាមួយ​នឹង​ទឹកប្រាក់រម្លស់​កិច្ចសន្យា​ដ៏មហាសាល (២២២លានអ៊ឺរ៉ូ) មិនធ្លាប់មាន នៅក្នុងពិភពបាល់ទាត់ពិភពលោក។ នៅពេលនោះ កីឡាករ​បានចុះកិច្ចសន្សាទាត់ ឲ្យក្រុមប៉ារីស សម្រាប់​រយៈពេល៥ឆ្នាំ (រហូតដល់ឆ្នាំ២០២២ ឆ្នាំក្រោយ)។

សារព័ត៌មានធំៗ នៅក្នុងប្រទេសបារាំង បានបកស្រាយបន្ថែមថា កិច្ចសន្យាបន្តលេង រវាងកីឡាករ ណីម៉ា និងក្រុមប៉ារីស ត្រូវបាន​ព្រមព្រៀងគ្នា ជាគោលការណ៍ តាំងពីច្រើនសប្ដាហ៍មកហើយ តែភាគីទាំងពីរនៅជជែកគ្នា អំពីចំណុច​លំអិត​មួយចំនួន ដែលនៅមិនទាន់​សម្រេចរួចរាល់។

ការបន្តកិច្ចសន្យារបស់កីឡាករ ណីម៉ា ជាជោគជ័យមួយ ពីក្នុងចំណោមសំនុំរឿងធំពីរ របស់ក្រុមប៉ារីស។ សំនុំរឿង​មួយទៀត ដែលក្រុម​យក្សបារាំង ចាំបាច់ដោះស្រាយជាបន្ទាន់ដែរនោះ គឺត្រូវបន្តកិច្ចសន្យារបស់ខ្សែប្រយុទ្ធល្បឿន​ផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ដែលនឹងត្រូវបញ្ចប់កិច្ចសន្យា នៅឆ្នាំ២០២២​ខាងមុខ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

មេធាវី​ទីបី​របស់​ស្ត្រី​ម្ចាស់បណ្ដឹង​ប្រឆាំង ណីម៉ា ប្រកាស​«ដកខ្លួន»

លោក «Danilo Garcia de Andrade» មេធាវីថ្មី របស់ស្ត្រីម្ចាស់បណ្ដឹង ប្រឆាំងកីឡាករ ណីម៉ា (Neymar) បានប្រកាស«ដកខ្លួន» ឈប់ការពារកូនក្ដីខ្លួន តទៅទៀត ...
កីឡា និងបច្ចេកវិទ្យា

រឿងអាស្រូវ​ចាប់​រំលោភ៖ ណីម៉ា បរិហារ​​ពីបណ្ដឹងមួយ​ដើម្បី​«ជំរិត»

នៅចំពោះព្យុះព្យោមា ដែលកំពុងបោកបក់ ទាក់ទងនឹងបណ្ដឹងចោទប្រកាន់ ពីបទ«រំលោភ» កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) បានចេញមុខអះអាង​ពី​«ភាពគ្មានទោសពៃ»របស់ខ្លួន និងបានបរិហារពាក្យបណ្ដឹងនោះ ថាមានបំណងចង់«ជំរិត»អ្វីមួយ ពីខ្លួន។ ...
កីឡា និងបច្ចេកវិទ្យា

គីលីយ៉ាន អ៊ឹមបាប៉េ ឈ្នះពាន កូប៉ា ឆ្នាំ២០១៨

នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស កាលពីយប់ម៉ិញ ក្នុងវិមាន«ធំ» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កំពូលខ្សែប្រយុទ្ធល្បឿនរន្ទះ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) មិនបានឈ្នះ ជាម្ចាស់«បាល់មាស»ប្រចាំឆ្នាំទេ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.