លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ (Mauricio Pochettino) ត្រូវបានក្រុមប៉ារីស (Paris Saint-Garmain – បារាំង) តែងតាំងជាគ្រូបង្វឹក ជាផ្លូវការ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ។ បុរសជាតិអាហ្សង់ទីន អាយុ៤៨ឆ្នាំ បានចុះកិច្ចសន្យាជាមួយក្រុមយក្សបារាំង សម្រាប់រយៈពេល​រហូតដល់ខែមិថុនា ឆ្នាំ២០២២ ដោយអាចពន្យាពេល​ បាន១ឆ្នាំបន្ថែមទៀត។

គ្រូបង្វឹករូបនេះ បានចូលធ្វើជាអ្នកដឹកនាំក្រុមបាល់ទាត់ របស់ក្រុមប៉ារីស បន្តពីលោក ថូម៉ាស ធូហែល (Thomas Tuchel) គ្រូបង្វឹកជាតិ​អាល្លឺម៉ង់ ដែលត្រូវបានបណ្ដេញចេញ កាលពីយប់ថ្ងៃទី២៣ ចូលមកព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មួយថ្ងៃមុនបុណ្យណូអែល។

លោក ប៉ូឆិនទីណូ មិនបានដឹកនាំ-បង្វឹកក្រុមណាផ្សេង​ទៀតទេ បន្ទាប់ពីលោក ត្រូវបានក្រុមថូទែនហាម (Tottenham – អង់គ្លេស) បណ្ដេញ​ចេញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នោះមក។ ការចុះកិច្ចសន្យា​ជាមួយក្រុម ប៉ារីស ក៏ត្រូវបានកត់សម្គាល់ផងដែរ អំពីការវិលត្រឡប់​របស់លោក មកកាន់​ក្រុមបាល់ទាត់មួយ ដែលលោកធ្លាប់លេងឲ្យ ក្នុងនាមជាកីឡាករខ្សែការពារ រវាងពីឆ្នាំ២០០១ មកទល់នឹង​ឆ្នាំ២០០៣។

ក្នុងប្រតិកម្មតំបូងបង្អស់ របស់លោក បន្ទាប់ពីចុះកិច្ចសន្យា ជាផ្លូវការ លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ បានបង្ហាញពីក្ដីរំភើបរបស់លោក ដែលបានត្រឡ​ប់​មកកាន់ក្រុម​ប៉ារីសវិញ។ លោកថា៖

«ខ្ញុំពិតជាចង់បង្កើតឲ្យមានជាថ្មី នូវទំនាក់ទំនងដ៏ល្អ ដែលខ្ញុំធ្លាប់មាន ជាមួយអ្នកគាំទ្រ។ ក្រុមបាល់ទាត់ដ៏ធំ ដូចប៉ារីស មិនគ្រាន់តែត្រូវមាន​ជ័យជំនះ​ពីរាល់ការប្រកួតទេ តែត្រូវតែមានជ័យជំនះ ប្រកបដោយវិធីសាស្ត្រ ដ៏ពិសេស។»

នៅជាមួយកំពូលកីឡាករដ៏ល្បីៗ ដូចយ៉ាងកីឡាករ ណីម៉ា (Neymar Jr) និងកីឡាករ អ៊ឹមបាពេ (Kylian Mbappé) ជាដើមនោះ គ្រូបង្វឹកជាតិ​អាហ្សងទីន បានបញ្ជាក់ពីគោលដៅ ដែលលោកមាន ដើម្បីដឹកនាំ-បង្វឹកក្រុមថា៖

«គោលដៅរបស់យើង គឺត្រូវធ្វើយ៉ាងណា ដើម្បីឲ្យទាំងអស់គ្នា ត្រូវបានទាត់បាល់ ក្នុងទិសដៅតែមួយ។ យើងចង់បង្កើឲ្យមាន នូវផ្នត់គំនិតមួយ ទស្សនៈវិជ្ជាមួយ នៅក្នុងក្រុមរបស់យើង ហើយទាំងអស់គ្នា ត្រូវគោរពតាម។ ជាពិសេស យើងត្រូវមានបំណងរួមគ្នាថា យើងត្រូវរកជ័យជំនះ​​សម្រាប់ក្រុម មុនអ្វីៗទាំងអស់។ យើងចង់បាន​ក្រុមបាល់ទាត់​មួយ ដែលខ្លាំង ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លាំង៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ស៊ែរជោ រ៉ាម៉ូស នឹងចុះកិច្ចសន្យា​ទាត់ឲ្យក្រុម ប៉ារីស

កំពូលខ្សែការពារជាតិអេស្ប៉ាញ កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) កំពុងត្រៀមចុះកិច្ចសន្យា លេងឲ្យក្រុម ប៉ារីស (Paris Saint-Germain) បន្ទាប់ពីបានព្រមព្រៀងគ្នារួចរាល់ ក្នុងរសៀលថ្ងៃចន្ទនេះ។ ...
កីឡា និងបច្ចេកវិទ្យា

គេហដ្ឋាន​កីឡាករ ទីចាហ្គោ ស៊ីលវ៉ា រង​ការចូលលួច ខណៈ​កំពុង​ប្រកួត

ការប្រកួត ក្នុងយប់ថ្ងៃសៅរ៍ទី ២២ ខែធ្នូ ជាការប្រកួតចុងក្រោយបំផុត នៃឆ្នាំ២០១៨ សម្រាប់​ក្របខណ្ឌ បូកពិន្ទុដណ្ដើមជើងឯក «Ligue 1» ក្នុងប្រទេសបារាំង។ ហើយក្រុមប៉ារីស (Paris ...
កីឡា និងបច្ចេកវិទ្យា

អ្នកគាំទ្រ​ក្រុម PSG បង្ហាញ​សារ​«បណ្ដេញ»​កីឡាករ ណីម៉ា

«ណីម៉ា ចេញឲ្យបាត់ទៅ» នេះ ជាអ្វីដែលដែលគេអាចអានបាន នៅលើបដា ដែលបណ្ដាអ្នកគាំទ្រក្រុមបាល់ទាត់ បារីស (Paris Saint Germain – PSG) បានបង្ហាញ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...