៧-០ ជាគ្រាប់បាល់ ដែលក្រុមហង្សក្រហម លីវើភូល (Liverpool) បានបំបាក់ក្រុម គ្រីស្ដាល់ផាឡាស (Crystal Palace) ដល់ផ្ទះក្រុមនេះ កាលពីយប់​​ថ្ងៃទី១៩ ខែធ្នូ ក្នុងការប្រកួតជុំទី១៤ នៃក្របខណ្ឌ «Premier League» របស់ចក្រភពអង់គ្លេស។

ជាជ័យជំនះដ៏ធំធេង ជាពេលណាៗទាំងអស់ របស់ក្រុម លីវើភូល បើប្រៀបនឹងការចេញប្រកួត នៅកីឡដ្ឋានរបស់ក្រុមប្រកួត (ឬហៅថា នៅផ្ទះគូប្រកួត) ក្នុងពេលកន្លងមក។

ខាងក្រោមនេះ ជាកីឡាករ​ម្ចាស់គ្រាប់បាល់ ទាំង៧ របស់ក្រុមហង្សក្រហម៖

  • ខ្សែបម្រើ​ «Takumi Minamino» នៅនាទីទី៣
  • ខ្សែប្រយុទ្ធស្លាប «Sadio Mané» នៅនាទីទី៣៥
  • ខ្សែប្រយុទ្ធ «Roberto Firmino» នៅនាទីទី៤៤ និងទី៦៨
  • ខ្សែបម្រើ «Jordan Henderson» នៅនាទីទី៥២ និង
  • ខ្សែប្រយុទ្ធស្លាប «Mohamed Salah» នៅនាទីទី៨១ និងទី៨៤។

បើនិយាយពីចំណាត់ថ្នាក់វិញ ក្រុម លីវើភូល កំពុងបន្តកាន់កាប់​លេខរៀងទី១ របស់ខ្លួន ជាមួយនឹង៣១ពិន្ទុ ខណៈក្រុម គ្រីស្ដាល់ផាឡាស់ នៅឈរនៅលេខរៀង ទី១២ ជាមួយនឹង១៨ពិន្ទុ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

តូម៉ាស់ ធូហែល ត្រូវបានតែងតាំង​ជាគ្រូបង្វឹក របស់ក្រុម ឆែលស៊ី

មួយខែបន្ទាប់ពីត្រូវបានក្រុម ប៉ារីស បណ្ដេញចេញ នៅថ្ងៃនេះលោក តូម៉ាស់ ធូហែល (Thomas Tuchel) ត្រូវបានក្រុមតោខៀវ​របស់អង់គ្លេស តែងតាំងជាគ្រូបង្វឹក។ ការតែងតាំងគ្រូបង្វឹកថ្មី របស់ក្រុម ឆែលស៊ី ...
កីឡា និងបច្ចេកវិទ្យា

មេនស៊ីធី អតីត​ជើងឯក​ឆ្នាំមុន លត់ លីវើភូល ជើងឯក​ឆ្នាំនេះ ៤-០

អតីត​ជើងឯក​ឆ្នាំមុន ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) បានផ្ដល់មេរៀន យ៉ាងចាស់ដៃ ដល់ក្រុម លីវើភូល (Liverpool) ដែលទើបឈ្នះជាជើងឯក ក្នុងឆ្នាំនេះ។ ក្នុងការប្រកួសជុំទី៣២ ...
កីឡាករ លីយ៉ូនែល ម៉េស៊ី ជាមួយបាល់មាសទាំង៦របស់ខ្លួន។ (រូបថតលើទ្វីសធើរ)
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី ឈ្នះ​«បាល់មាស»​ជាលើក​ទី៦

បន្ទាប់ពីបានឈ្នះ ពាន់រង្វាន់«បាល់មាស»​ ប្រចាំឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, និងឆ្នាំ២០១៥រួច កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានឈ្នះពានរង្វាន់នេះ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.