ជាថ្មីម្ដងទៀត និង ជាលើកទី៧ កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានលើកពាន «បាល់មាស» ក្នុងយប់ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលរៀបចំឡើងដោយសហគ្រាសទស្សនាវដ្ដី «France Football» ជំនាញខាងបាល់ទាត់ របស់ប្រទេសបារាំង។

ក្នុងឆ្នាំនេះដែរ កីឡាករ ម៉េស៊ី បានឈ្នះពាន«Copa America» សម្រាប់ប្រទេសអាហ្សង់ទីន និងស្ថិតក្នុងព្រឹត្តិការណ៍​ដ៏រំជើបរំជួល នៃការចាកចេញពីក្រុមអ្នកមានបុណ្យ បាសឺឡូន (Barcelonna – អេស្ប៉ាញ) មកចុះកិច្ចសន្យាទាត់ឲ្យក្រុម ប៉ារិស ដែលអ្នកផងស្គាល់ថា ជាក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង។

ខ្សែប្រយុទ្ធជាតិអាហ្សង់ទីន អាយុ៣៤ឆ្នាំ បានឈ្នះ«បាល់មាស» ឆ្នាំ២០២១ ដោយទទួលបានការបោះឆ្នោត ពីសំណាក់បណ្ដាអ្នកសារព័ត៌មាន និងអ្នកជំនាញខាងកីឡា ចំនួន១៨០នាក់ (ពីក្នុងចំណោម១៨០ប្រទេស សមាជិកសហព័ន្ធបាល់ទាត់ពិភពលោក)។

កីឡាករ ម៉េស៊ី ទទួលបានការបោះឆ្នោតចំនួន ៦១៣ពិន្ទុ ឈ្នះកីឡាករ រ៉ូប៊ែរ ឡេវិនដូស្គី (Robert Lewandowski) ខ្សែប្រយុទ្ធរបស់ក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) ដែលទទួលបានការបោះឆ្នោត ត្រឹមតែ៥៨០ពិន្ទុ។



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី នឹងមកដល់​រដ្ឋធានី ប៉ារីស ក្នុងល្ងាច​ថ្ងៃអាទិត្យ​នេះ

បន្ទាប់ពីបាន«លា»ក្រុមបាសឺឡូន (FC Barcelone) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីវេលាថ្ងៃត្រង់នេះរួច កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នឹងធ្វើដំណើរមកដល់រដ្ឋធានី ប៉ារីស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...
កីឡា និងបច្ចេកវិទ្យា

សារព័ត៌មានអេស្ប៉ាញថា លីយ៉ូនែល ម៉េស៊ី នឹងទៅទាត់​ឲ្យក្រុម ប៉ារីស

បន្ទាប់ពីចាកចេញ ពីក្រុមបាសឺឡូន (FC Barcelone) កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់​បាល់មាស​៦ជំនាន់ អាចនឹង​បង្ហាញខ្លួន នៅក្រុមបាល់ទាត់​នៃរដ្ឋធានី ប៉ារីស ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.