កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អ៊ីកាឌី ក្លាយជា​កីឡាករ​ពេញសិទ្ធិ របស់​ក្រុម​ប៉ារីស សម្រាប់​៤ឆ្នាំ

ទីបំផុតទៅ កីឡាករ ម៉ូរូ អ៊ីកាឌី (Mauro Icardi) ខ្សែប្រយុទ្ធជាតិ អាហ្សង់ទីន បានចុះ​កិច្ចសន្យា​លេង ឲ្យក្រុមប៉ារីស (Paris Saint-Germain – បារាំង) ជាផ្លូវការហើយ បន្ទាប់​ពីត្រូវបានខ្ចី មកលេងឲ្យក្រុមមួយនេះ អស់រយៈពេល ពេញមួយឆ្នាំ កន្លងមកនោះ។

ខ្សែប្រយុទ្ធអាយុ២៧ឆ្នាំ បានចុះកិច្ចសន្យា លេងឲ្យក្រុមជើងឯក របស់ប្រទេសបារាំង សម្រាប់​រយៈពេល​៤ឆ្នាំ ពោលគឺរហូតដល់​ថ្ងៃទិ៣០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប៉ារីស បានអះអាងពីដំណឹងនេះ ហើយអះអាងថា ក្នុង​រយៈពេលត្រឹមតែមួយឆ្នាំ កីឡាករ អ៊ីកាឌី បានទាត់បញ្ចូលទី បាន២០គ្រាប់ និងបញ្ជូន​បាល់ ឲ្យគេទាត់​បញ្ចូលទី បាន៤គ្រាប់។

សារព័ត៌មានក្នុងប្រទេសបារាំង បានអះអាងថា ក្រុមប៉ារីសបានចំណាយប្រាក់ សម្រាប់​ផ្ទេរ​កីឡាកររូបនេះ ពីក្រុម អាំងទែរមីឡង់ (Inter Milan – អ៊ីតាលី) ក្នុងទឹកប្រាក់ ប្រមាណ​ជា ៥០លានអ៊ឺរ៉ូ។ ទឹកប្រាក់ផ្ទេរខាងលើ មានកម្រិត​ថោកជាងទឹកប្រាក់ ទាមទារ​ពីមុន ដែលមានរហូតដល់ ៧០លានអ៊ឺរ៉ូ។

គួរបញ្ជាក់ដែរថា នេះជាការផ្ទេរកីឡាករ ដ៏ធំសម្បើម​ជាងគេ និងដំបូងគេបង្អស់ រាប់ចាប់​តាំង​ពី​ជំងឺ «Covid-19» បានរាតត្បាត​ទ្វីបអ៊ឺរ៉ុប ធ្វើឲ្យផ្អាករាល់ការប្រកួត​ទាំងអស់​រួចមក៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

តុលាការ​ប្រេស៊ីល​សម្រេច​មិនចាត់ការ​បណ្ដឹង​ប្រឆាំង ណីម៉ា ពីបទ​រំលោភ

ចៅក្រមមួយរូបនៃតុលាការក្រុង សាវប៉ាវឡូ (Sao Paulo – ប្រេស៊ីល) បានសម្រេចបិទសំណុំរឿង មិនចាត់ការតាមបណ្ដឹងរបស់ស្ត្រីបង្ហាញម៉ូដ ដែលបានប្ដឹងកំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar) ពីបទរំលោភ ...
កីឡា និងបច្ចេកវិទ្យា

ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ ត្រូវបានតែងតាំង​ជាគ្រូបង្វឹក​ក្រុមប៉ារីស ជាផ្លូវការ

លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ (Mauricio Pochettino) ត្រូវបានក្រុមប៉ារីស (Paris Saint-Garmain – បារាំង) តែងតាំងជាគ្រូបង្វឹក ជាផ្លូវការ នៅថ្ងៃទី២ ...
កីឡា និងបច្ចេកវិទ្យា

គេហដ្ឋាន​កីឡាករ ទីចាហ្គោ ស៊ីលវ៉ា រង​ការចូលលួច ខណៈ​កំពុង​ប្រកួត

ការប្រកួត ក្នុងយប់ថ្ងៃសៅរ៍ទី ២២ ខែធ្នូ ជាការប្រកួតចុងក្រោយបំផុត នៃឆ្នាំ២០១៨ សម្រាប់​ក្របខណ្ឌ បូកពិន្ទុដណ្ដើមជើងឯក «Ligue 1» ក្នុងប្រទេសបារាំង។ ហើយក្រុមប៉ារីស (Paris ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.