កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អ៊ីកាឌី ក្លាយជា​កីឡាករ​ពេញសិទ្ធិ របស់​ក្រុម​ប៉ារីស សម្រាប់​៤ឆ្នាំ

ទីបំផុតទៅ កីឡាករ ម៉ូរូ អ៊ីកាឌី (Mauro Icardi) ខ្សែប្រយុទ្ធជាតិ អាហ្សង់ទីន បានចុះ​កិច្ចសន្យា​លេង ឲ្យក្រុមប៉ារីស (Paris Saint-Germain – បារាំង) ជាផ្លូវការហើយ បន្ទាប់​ពីត្រូវបានខ្ចី មកលេងឲ្យក្រុមមួយនេះ អស់រយៈពេល ពេញមួយឆ្នាំ កន្លងមកនោះ។

ខ្សែប្រយុទ្ធអាយុ២៧ឆ្នាំ បានចុះកិច្ចសន្យា លេងឲ្យក្រុមជើងឯក របស់ប្រទេសបារាំង សម្រាប់​រយៈពេល​៤ឆ្នាំ ពោលគឺរហូតដល់​ថ្ងៃទិ៣០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប៉ារីស បានអះអាងពីដំណឹងនេះ ហើយអះអាងថា ក្នុង​រយៈពេលត្រឹមតែមួយឆ្នាំ កីឡាករ អ៊ីកាឌី បានទាត់បញ្ចូលទី បាន២០គ្រាប់ និងបញ្ជូន​បាល់ ឲ្យគេទាត់​បញ្ចូលទី បាន៤គ្រាប់។

សារព័ត៌មានក្នុងប្រទេសបារាំង បានអះអាងថា ក្រុមប៉ារីសបានចំណាយប្រាក់ សម្រាប់​ផ្ទេរ​កីឡាកររូបនេះ ពីក្រុម អាំងទែរមីឡង់ (Inter Milan – អ៊ីតាលី) ក្នុងទឹកប្រាក់ ប្រមាណ​ជា ៥០លានអ៊ឺរ៉ូ។ ទឹកប្រាក់ផ្ទេរខាងលើ មានកម្រិត​ថោកជាងទឹកប្រាក់ ទាមទារ​ពីមុន ដែលមានរហូតដល់ ៧០លានអ៊ឺរ៉ូ។

គួរបញ្ជាក់ដែរថា នេះជាការផ្ទេរកីឡាករ ដ៏ធំសម្បើម​ជាងគេ និងដំបូងគេបង្អស់ រាប់ចាប់​តាំង​ពី​ជំងឺ «Covid-19» បានរាតត្បាត​ទ្វីបអ៊ឺរ៉ុប ធ្វើឲ្យផ្អាករាល់ការប្រកួត​ទាំងអស់​រួចមក៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អ៊ឹមបាពេ ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់

ទើបនឹងមានវ័យ២០ឆ្នាំ ក្នុងថ្ងៃនេះ (ថ្ងៃនេះ ជាថ្ងៃបុណ្យកំណើតកីឡាករ) កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) បានបង្ហាញពីមហិច្ឆតារបស់ខ្លួន សម្រាប់ពេលអនាគតរួចជាស្រេច។ ខ្សែប្រយុទ្ធ របស់ក្រុម ...
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី នឹងមកដល់​រដ្ឋធានី ប៉ារីស ក្នុងល្ងាច​ថ្ងៃអាទិត្យ​នេះ

បន្ទាប់ពីបាន«លា»ក្រុមបាសឺឡូន (FC Barcelone) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីវេលាថ្ងៃត្រង់នេះរួច កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នឹងធ្វើដំណើរមកដល់រដ្ឋធានី ប៉ារីស ...
កីឡា និងបច្ចេកវិទ្យា

ជាមួយក្រុមប៉ារីស ណីម៉ា «សប្បាយចិត្ត​ជាងពេលណា​ទាំងអស់»

ណីម៉ា (Neymar Jr) សប្បាយចិត្ត​ជាងពេលណា​ទាំងអស់ ដែលបានលេង នៅជាមួយក្រុមប៉ារីស (Paris Saint-Germain – បារាំង)។ នេះ ជាការអះអាងឡើង របស់កំពូលកីឡាជាតិប្រេស៊ីល ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.