កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អេដេន ហាហ្សា ចុះហត្ថលេខា​ផ្លូវការ​​លេងឲ្យ​ក្រុមរៀល ៥រដូវកាល

បន្ទាប់ពីលេងឲ្យក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) អស់រយៈពេល៧រដូវកាលមក ខ្សែបម្រើជាតិប៊ែលហ្សិក កីឡាករ អេដេន ហាហ្សា (Eden Hazard) បានចុះហត្ថលេខាជាផ្លូវការ នៅទីបំផុត ជាមួយក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) សម្រាប់​«៥រដូវកាល» រហូតដល់ឆ្នាំ២០២៤។ 

ជាដំណឹងផ្លូវការ ដែលបានចេញពីរូបរាងពិតប្រាកដ បន្ទាប់ពីលេចឮនូវពាក្យចចាមអារាម ស្ដីពីការផ្ទេរកីឡាកររូបនេះ តាំងពីច្រើនខែមកហើយ។

ក្រុមទាំងសងខាង សុទ្ធតែធ្វើការប្រកាសរៀងៗខ្លួន។ ក្រុមអធិរាជអាវស បង្ហោះសារស្វាគមន៍កីឡាករ ខណៈក្រុមតោខៀវ បង្ហោះសារ​ថ្លែងអំណរគុណ ដល់កីឡាករ ដែលបានជួយក្រុម ឲ្យទទួលបានតំណែង ជាជើងឯកអង់គ្លេស «Premier League» ពីររដូវកាល ដណ្ដើមពាន​«FA Cup» បានម្ដង ពាន​«EFL Cup» បានម្ដង និងលើកពាន «Europa League» បានពីរដង។

ក្រុមតោខៀវ បានសរសេរថា៖

«កីឡាករបានចាកចេញពី ឆែលស៊ី ក្នុងនាមជាកីឡាករម្នាក់ ពីចំណោមកីឡាករ​ដ៏ឆ្នើមជាច្រើន នៃប្រវត្តិសាស្ត្ររបស់ក្រុម។ សូមអរគុណ និងសូមជួបសំណាងល្អ សម្រាប់កីឡាករ អេដេន ហាហ្សា។»

ការផ្ទេរខ្សែបម្រើរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍ថា ជាថ្នូរនឹងទឹកប្រាក់ ប្រមាណជា ១០០លានអ៊ឺរ៉ូ ហើយកីឡាករ ហាហ្សា បានក្លាយជាកីឡាកររបស់ក្រុមរៀល រហូតដល់ចប់រដូវកាល ឆ្នាំ២០២៤។ ពិធីបង្ហាញកីឡាករ សម្រាប់អ្នកសារព័ត៌មាន នឹងត្រូវប្រព្រឹត្តិធ្វើ ក្នុងថ្ងៃព្រហស្បត្តិ ទី១៣ ខែមិថុនាខាងមុខ៕

https://twitter.com/realmadriden/status/1137106959750971392


លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Champions League៖ ម៉េស៊ី នាំ បាសា ទៅជួប បាយឺន នៅវគ្គ១/៤

ថ្វីជើងរបស់កំពូលកីឡាក លីយ៉ូនែល ម៉េស៊ី (Lionel Messi) ពិតជាពិសេស! ក្នុងយប់ថ្ងៃសៅរ៍នេះ កីឡាករ​ជាតិ​អាហ្សង់ទីនរូបនេះ បាននាំក្រុម បាសឺឡូន (FC Barcelone – ...
កីឡា និងបច្ចេកវិទ្យា

អេដេន ហាហ្សា នឹងក្លាយ​ជាកីឡាករ​ក្រុមរៀល ចាប់ពី​ចុងខែ​នេះ

កីឡាករ អេដេន ហាហ្សា (Eden Hazard) ខ្សែបម្រើសព្វថ្ងៃ របស់ក្រុមតោខៀវអង់គ្លេស នឹងក្លាយជាកីឡាករក្រុមអធិរាជអាវស ចាប់ពី​ចុងខែ​នេះ ពោលគឺនៅក្រោយការប្រកួតផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Europa League» ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...