ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ កីឡាករ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បានប្រកាសឈប់សហការ ជាមួយក្រុមហ៊ុន «Huawei» ដើម្បីបង្ហាញសាមគ្គីភាព ជាមួយបណ្ដាជនអ៊ួរហ្គ័រ ដែលរស់នៅភាគខាងលិចប្រទេសចិន។ ការប្រកាសរបស់កីឡាករ ធ្វើឡើងបន្ទាប់ពីភស្ដុតាងជាច្រើន ត្រូវបានបែកធ្លាយ និងបង្ហាញថា សហគ្រាសយក្សរបស់ចិនមួយនេះ បានឃុបឃិត​ជាមួយអាជ្ញាធរ​កុម្មុយនីស ដើម្បីធ្វើទុក្ខបុកម្នេញ និងឃ្លាំមើលជាប្រចាំ ទៅលើបណ្ដាជន​អ៊ួរហ្គ័រ ដែលកាន់សាសនាអ៊ីស្លាម។

ប៉ុន្តែក្រុមហ៊ុន «Huawei» បានច្រានចោល រាល់ការជាប់ពាក់ព័ន្ធរបស់ខ្លួន  ជាមួយនឹង​ការធ្វើទុក្ខបុកម្នេញ ទៅលើបណ្ដាជនភាគតិច ខណៈក្រុងប៉េកាំងវិញ បានបដិសេធ​ការធ្វើអត្ថាធិប្បាយ ជុំវិញសំនុំរឿងដ៏រសើប។

បណ្ដាសារព័ត៌មានធំៗ នៅបស្ចឹមលោក ដូចយ៉ាង «Washington Post» និងភ្នាក់ងារអន្តរជាតិ ជំនាញខាង​កាម៉េរ៉ាសុវត្ថិភាព ហៅកាត់ថា «IPVM» បានទម្លាយឲ្យដឹងថា ក្រុមហ៊ុន «Huawei» បានចូលរួមចំណែក ក្នុងយុទ្ធនាការ​របស់រដ្ឋាភិបាលចិន ដើម្បីធ្វើការបង្ក្រាប និងឃ្លាំមើល​ជាអចិន្ត្រៃយ៍ ទៅលើបណ្ដាជនអ៊ួរហ្គ័រ។

របាយការណ៍មួយរបស់​សារព័ត៌មាន​អាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានស្រង់ឯកសារជាច្រើន មកអះអាងថា សហគ្រាស «Huawei» បានប្រើប្រាស់បច្ចេកទេស​ស្គាល់មុខមនុស្ស ដោយតម្រង់មុខសញ្ញា ទៅលើបណ្ដាជនអ៊ួរហ្គ័រ ដើម្បីធានាថា ពួកគេទាំងនេះ នឹងមិនចាកចេញ ពីបរិវេណនៃ «មណ្ឌលស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(*)» ដែលស្ថិតក្នុង​តំបន់ស្វយ័ត នៃខេត្ត​«Xianjang» (ភាគខាងលិចប្រទេសចិន) នោះទេ។

ក្នុងសារដ៏វែងអន្លាយ ដែលកីឡាករ អង់ទ័ន គ្រីស្មាន់ បង្ហោះនៅលើបណ្ដាញសង្គម អ៊ីស្តាហ្គ្រាម (Instagram) ខ្សែប្រយុទ្ធរបស់ក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) បានសម្រេចបញ្ឈប់​កិច្ចសហការរបស់ខ្លួន ជាមួយក្រុមហ៊ុនយក្ស និងបានដាក់​ការសម្រេច​នេះ ឲ្យចូលជាធរមានភ្លាមៗ។

កីឡាករបានសរសេរបន្តថា៖

«ខ្ញុំឆ្លៀតយកឱកាសនេះ ដើម្បីស្នើក្រុមហ៊ុន “Huawei” កុំបដិសេធ​ ទៅលើភស្ដុតាងចោទប្រកាន់ តែត្រូវចាត់វិធានការ​ជាក់ស្តែង ឱ្យបានឆាប់បំផុត ដើម្បីថ្កោលទោសការបង្ក្រាប​ដ៏ធំនេះ និងប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីចូលរួមគោរពសិទ្ធិ បុរស-ស្ត្រីនៅក្នុងសង្គម។»

សម្រាប់រដ្ឋាភិបាលចិន ដែលបានបដិសេធធ្វើអត្ថាធិប្បាយ ចំពោះសំនុំរឿងដ៏រសើប បានបញ្ជាក់មកវិញយ៉ាងខ្លី ចាត់ទុកការប្រកាស​របស់កីឡាករ គ្រីស្មាន់ ថាជារឿងផ្ទាល់ខ្លួន រវាងកីឡាករ និងក្រុមហ៊ុន «Huawei»។ អ្នកស្រី «Hua Chunying» អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងមកថា៖

«រាល់ស្ថាប័នឯករាជ្យទាំងអស់ មានសិទ្ធិក្នុងការធ្វើកិច្ចសហការ ជាមួយនរណាក៏ដោយ ដែលពួកគេព្រមព្រៀង ជាមួយគ្នា។ វាជារឿងផ្ទាល់ខ្លួន របស់ពួកគេ។»

បើសិនជាប្រព័ន្ធឃោសនា របស់ចិន មិនសូវជារវីរវល់ប៉ុន្មាន ចំពោះការប្រកាស របស់កីឡាករ គ្រីស្មាន់ នោះ តែនៅលើបណ្ដាញសង្គម «Weibo» វិញ បណ្ដាជនចិនជាច្រើន បានបញ្ចេញមតិវាយប្រហារធ្ងន់ៗ ទៅលើខ្សែប្រយុទ្ធជាតិបារាំង ដោយហៅកីឡាកររូបនេះ ថា«កំពុងធ្វើឫក ជាតារាបាល់ទាត់ ដ៏អស្ចារ្យ» ហើយ«គាំទ្រក្រុមភេរវជន»។

(*) «មណ្ឌលស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» ក្នុងតំបន់នោះ ត្រូវបានក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកជាពន្ធនាគារដ៏អាក្រក់ ដើម្បីបំបាក់ទាំងស្មារតី និងទាំងរាងកាយ ទៅលើបណ្ដាជនអ៊ួរហ្គ័រ ដែលមានចំនួន ប្រមាណជា១លាននាក់ និងដែលត្រូវបានបញ្ជូន ទៅកាន់មណ្ឌលខាងលើ។

តែក្រុងប៉េកាំង បានអះអាងថា ជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានបំណងឲ្យបណ្ដាជន ដែលជាប់ក្នុងនោះ ដកឃ្លាឲ្យឆ្ងាយ ចេញពីភាពជ្រុលនិយម តាមរយៈសាសនា និងភេរវនិយម៕



លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញដេញ​អ្នកកាសែតចិនម្នាក់ ព្រោះផ្សាយ​ថា កម្ពុជាលក់វ៉ាក់សាំង

ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន «Angkor Today» លោក «Shen Kaidong» ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង សម្រេចបណ្ដេញចេញពីកម្ពុជា និងហាមឃាត់​វិលចូលកម្ពុជា​ជាថ្មី ...
កម្ពុជា

ខ្លីៗពីបារាំង៖ ហ៊ុន សែន ធ្វើ​«ពាណិជ្ជកម្ម​សេរី»​ជាមួយ​​ចិន​ដើម្បី​ផ្ចាញ់ផ្ចាល EU

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នឹងចុះហត្ថលេខា ជាមួយចិនកុម្មុយនីស្ដិ៍ នៅថ្ងៃទី១២ ខែសីហាខាងមុខ លើកិច្ចព្រមព្រៀង«ពាណិជ្ជកម្មសេរី» រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ហើយថ្ងៃទី១២ ខែសីហា ...
កម្ពុជា

អ្នកវិនិយោគចិន រងការព្រមានដោយចំហរនិងធ្ងន់ៗពី សម រង្ស៊ី

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញសារខ្លាំងៗមួយ នៅព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមានក្រុម«អ្នកវិនិយោគចិន និងជនជាតិចិន» ថាព្រឹត្តិការណ៍នយោបាយថ្មី អាចនឹងផ្ទុះឡើងប្រឆាំងពួកគេ ពីសំណាក់ប្រជាជនកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.