កីឡា និងបច្ចេកវិទ្យាប្រដាល់

កីឡាកាស៖ «Silver King» គាំង​បេះដូង​ស្លាប់ នៅក្នុង​ពេល​ប្រកួត

ពិភពកីឡាចំបាប់សេរី ឬហៅថា កីឡាកាស (បារាំងហៅ Catch អង់គ្លេសហៅ Wrestling) បានបាត់បង់កីឡាករល្បីម្នាក់ កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្នុងការប្រកួតបែបមិត្តភាពមួយ នៅរាជធានីឡុងដ៍ នៃចក្រភពអង់គ្លេស។ កីឡាករដែលមានរហស្សនាម «Silver King» ជនជាតិម៉ិចស៊ិក បានរងគ្រោះនឹងអាការៈគាំងបេះដូង នៅក្នុងការប្រកួត និងបានស្លាប់នៅពេលបន្ទាប់មក។

លោក «César Cuauhtémoc González Barrón » ដែលជាឈ្មោះពិតរបស់កីឡាករ បានទទួលមរណភាព ក្នុងអាយុ៥១ឆ្នាំ បន្ទាប់ពីលោកបានជួបប្រកួត ជាមួយកីឡាករជាតិម៉ិកស៊ិកដូចគ្នា គឺកីឡាករ «Juventud Guerrera»។

រូបភាពវីដេអូ នៃការប្រកួតរវាងកីឡាករទាំងពីរ បានបង្ហាញពីអាការៈមិនស្រួលរបស់កីឡាករ «Silver King» ដែលដំបូងឡើយ មានប្រៀបលើគូប្រកួតរបស់ខ្លួន។ កីឡាកររងគ្រោះ ថែមទាំងបានព្យាយាមងើបមកវិញ ប៉ុន្តែសភាពជំងឺទាន់ហន់ បានធ្វើឲ្យកីឡាករបាត់មាត់បាត់ក និងដេកនៅលើសង្វៀនរហូត។

អាជ្ញាកណ្ដាល ដែលមិនបានគិតដល់ ពីអាការៈខាងលើ មិនបានធ្វើប្រតិកម្មភ្លាមៗទេ។ ក្រុមអ្នកជួយសង្គ្រោះបានមកដល់ និងព្យាយាមធ្វើចលនាបេះដូង ឲ្យកីឡាករកម្រើកឡើង។ តែកីឡាករបានដាច់ខ្យល់ រួចស្រេចទៅហើយ។

សម្រាប់អាជ្ញាធរវិញ បានអះអាងថា មរណភាពខាងលើ​មិនបានបង្ក ឲ្យមានការសង្ស័យអ្វីផ្សេង ក្រៅពីបញ្ហាសុខភាពផ្ទាល់ របស់កីឡាករនោះឡើយ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

កីឡាករ​កាស​ដ៏​សម្បើម​ម្នាក់​នេះ លោតពីជាន់ទីពីរ បង្ក្រាប​គូប្រកួត

ដើម្បីបង្ក្រាបគូប្រកួតខ្លួន កីឡាករ​កាស​ដ៏​សម្បើម​ម្នាក់​នេះ បានឡើងទៅជាន់ទីពីរ នៃអគារផ្សារទំនើបមួយ ក្នុងរដ្ឋ «Louisiane» សហរដ្ឋអាមេរិក ដើម្បីលោតពីទីនោះ មកលើសង្វៀន។ កីឡាកររូបនោះ ឈ្មោះ «PJ Hawx» ...
កីឡា និងបច្ចេកវិទ្យា

ប្រដាល់​ទម្ងន់​ធ្ងន់​រវាង «Wilder-Fury» បាន​ត្រឹម​ស្មើ

ព្រឹត្តិការណ៍ប្រដាល់ដ៏ធំ ក្នុងយប់ថ្ងៃសៅរ៍ ទី១ ខែធ្នូនេះ នាមណ្ឌល «Staples» នៃក្រុងឡូសអេនជឺឡេស (ភាគខាងលិចអាមេរិក) បានបញ្ចប់ទៅ ដោយលទ្ធផល«ស្មើ» នៃគូប្រកួត រវាងកីឡាករ «Deontay ...
កីឡា និងបច្ចេកវិទ្យា

«អាថ៌កំបាំង»​របស់ ផាគីអៅ នៅ​មុន​ឡើង​សង្វៀន​ប្រកួត​ទល់នឹង​ ប្រ៊ូន័រ

នៅប៉ុន្មានម៉ោង មុនការប្រកួតទល់នឹងកីឡាករ អាឌ្រីអ៊ាង ប្រ៊ូន័រ (Adrien Broner) នៅក្រុងឡាសវេហ្គាស (ភាគខាងលិចសហរដ្ឋអាមេរិក) កីឡាករប្រដាល់ មានី ផាគីអៅ (Manny Pacquiao) ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.