ដំណឹងពិភពលោក

«ឥស្សរជន»​ក្នុង​ពិភពលោក ងាយ​រងគ្រោះ​នឹងជំងឺ«Covid-19»

មិនថានៅទីនេះ ឬនៅទីដទៃណាឡើយ ក្រុម«ឥស្សរជន»​សំខាន់ៗ នៅលើពិភពលោក ក្នុងនោះមានមេដឹកនាំ និងតំណាងរាស្ត្រជាច្រើននាក់ ត្រូវបានរកឃើញថា មានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី បណ្ដាលពីមេរោគ «កូរូណា» ឬ «Covid-19»។

មូលហេតុធំជាងគេ នៃការឆ្លងនេះ គឺបណ្ដាលមកពីភារកិច្ច របស់ក្រុមមេដឹកនាំ និងតំណាងរាស្ត្រទាំងនោះ តម្រូវឲ្យពួកគេ ចាំបាច់ត្រូវមានទំនាក់ទំនង ជាមួយបណ្ដាជនជាទូទៅ និងពីគ្រប់មជ្ឈដ្ឋាន។ ហើយមេរោគ «Covid-19» មិនបានមើលស្គាល់ ឬបែងចែក​ថា លោកយាយម្នាក់នេះ ជាប្រជាជនស្រទាប់ទាប ហើយព្រះអង្គម្ចាស់ម្នាក់នោះ ជាអភិជនស្រទាប់ខ្ពស់ឡើយ។

ពីក្នុងចំណោមនោះ ឥស្សរជនខ្លះ ដូចព្រះអង្គម្ចាស់រាជាទាយាទ ឆាល (Charles) នៃចក្រភពអង់គ្លេស បានជាសះស្បើយ និងឥស្សរជនខ្លះទៀត ដូចលោក «Patrick Devedjian» អតីតរដ្ឋមន្ត្រីមួយរូប របស់ប្រទេសបារាំង បានទទួលមរណភាព។

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកបានឆ្លងជំងឺ តាំងពីថ្ងៃទី២៧ ខែមីនា ខណៈអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ បានបង្ខាំងខ្លួន សំងំក្នុងគេហដ្ឋាន បើទោះជាការធ្វើតេស្ដិ៍ បង្ហាញលទ្ធផល«អវិជ្ជមាន» បន្ទាប់ពីអ្នកស្រី បានជួបវេជ្ជបណ្ឌិតម្នាក់ ដែលមានផ្ទុកមេរោគនេះក្ដី។

ក្នុងប្រទេសបារាំង តំណាងរាស្ត្រ១៨នាក់ និងរដ្ឋមន្ត្រី (ឬរដ្ឋលេខាធិការ) ចំនួន៣នាក់ ត្រូវបានរកឃើញឆ្លងជំងឺ។ នេះ គេនៅមិនទាន់និយាយដល់ ពីចៅសង្កាត់ និងមេឃុំ ជាច្រើននាក់ ដែលបានឈឺជំងឺនេះ ក្នុងនោះមានមួយចំនួនធំ បានទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ និងខ្លះទៀត ដែលបានឆ្លងមេរោគ ក្នុងដំណាក់កាលខ្សោយ បានបង្ខាំងខ្លួន សំងំនៅក្នុងគេហដ្ឋាន។

នៅប្រទេសអៀរ៉ង់ មេរោគ «Covid-19» បានសម្លាប់មន្ត្រីជាន់ខ្ពស់ ចំនួន១២នាក់ រួចជាស្រេចហើយ ក្នុងនោះមានពីរនាក់ ជាតំណាងរាស្ត្រ ដែលទើបជាប់ឆ្នោតថ្មីថ្មោង។ រីឯនៅប្រទេស «Burkina Faso» (ទ្វីបអាហ្វ្រិក) រដ្ឋមន្ត្រី៧នាក់ បានឆ្លងជំងឺ ខណៈអនុប្រធានទី២ នៃរដ្ឋសភាជាតិ បានទទួលមរណភាព។

អ្នកជំនាញបារាំងមួយរូប លោក «Jean Garrigues» ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដី មកបញ្ជាក់ថា ក្រុមមេដឹកនាំនយោបាយ ជាបុគ្គលដែលងាយរងគ្រោះ និងប្រឈមនឹងហនិភ័យខ្ពស់ ដោយសារពួកគេ បានទំនាក់ទំនងដោយផ្ទាល់ ជាមួយមហាជន នៅគ្រប់មជ្ឈដ្ឋាន។

លោកបន្តថា ហើយក៏ដោយសារ ទំនាក់ទំនងផ្ទាល់នេះដែរ ទើបបន្ទាប់មក ក្រុម​«ឥស្សរជន»​​ទាំងនោះ បានក្លាយជា«ភ្នាក់ងារចម្លង»វិញម្ដង ពោលគឺពួកគេ បានចម្លងមេរោគនេះ ទៅអ្នករួមការងារ ឬក្រុមគ្រួសារ បន្ទាប់ពីពួកគេបានឆ្លង នូវមេរោគនេះហើយ៕



លំអិតបន្ថែមទៀត

ដំណឹង

នាយករដ្ឋមន្ត្រី​អ៊ីតាលី ចោទមន្ទីរពេទ្យមួយថាខ្ជីខ្ជាធ្វើឲ្យឆ្លងមេរោគ«កូរូណា»

នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) បានទម្លាក់ការទទួលខុសត្រូវ ទៅលើមន្ទីរពេទ្យមួយ ថាជាដើមហេតុ ដែលបណ្តាលឲ្យមានការឆ្លងរាលដាល នៃមេរោគ«កូរូណា»ថ្មី ក្នុងតំបន់ជាច្រើន ក្នុងភាគខាងជើងប្រទេស។ ...
របាយការណ៍

ពេល​«សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់»​ដើរជួប​មន្ត្រីខ្មែរ ក្នុងដំណើរឯកជន…

បើមើលមួយភ្លែត គេច្បាស់ជាហើបខ្លួន ចេញពីកៅអី! សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់ បាន​ដើរជួប​​​ជាមួយ​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ច្រើននាក់ ដូចជាអ្នកស្រី ម៉ែន សំអន – លោក ហ៊ុន ម៉ាណែត និង​ព្រះសង្ឃ ...
កីឡា និងបច្ចេកវិទ្យា

កីឡាករ​ក្រុម​ប៉ារីស​នឹង​​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​«Covid-19» ​ជាមួយ​«WHO»

កីឡាករល្បីៗនៃក្រុមប៉ារីស (Paris Saint-Germain – បារាំង) នឹងចូលរួមធ្វើយុទ្ធនាការ ជាមួយអង្គការសុខភាពពិភពលោក «WHO» ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19» ដែលកំពុងរាតត្បាតពិភពលោក។ នេះ បើតាមការបង្ហោះសារ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.