ដំណឹងពិភពលោក

សេតវិមានការពារ ត្រាំ ថាមាន​«អំណាច​​»​បណ្ដេញ​​មន្ត្រី ដែល​មិន​ស្មោះស្ម័គ្រ

សម្រាប់ក្រុមមន្ត្រី នៅសេតវិមាន បានការពារលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ថាលោកពិតជាមានសិទ្ធិ​«អំណាច​​»​ បណ្ដេញ​មន្ត្រី​ណា ដែលមិនស្មោះស្ម័គ្រ ចេញពីតំណែង។

ការលើកឡើង របស់ក្រុមមន្ត្រីទាំងនោះ ធ្វើឡើងខណៈ ការបណ្ដេញលោក «Steve Linick» ចេញពីតំណែង ជាមន្ត្រីអគ្គអធិការកិច្ច ប្រចាំនៅក្រសួងការបរទេស កំពុងបន្តភាព​ពុះកញ្ជ្រោល នៅសហរដ្ឋអាមេរិកនៅឡើយ។

លោក «Peter Navarro» ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច ប្រចាំនៅសេតវិមាន បានថ្លែង​ក្នុង​កិច្ចសម្ភាសមួយ ជាមួយទូរទស្សន៍ «ABC» ដូច្នេះថា៖

«មានអ្នកការិយាធិបតេយ្យច្រើននាក់ណាស់ ដែលតាំងខ្លួន ជាប្រធានាធិបតី ជំនួស​លោក ដូណាល់ ត្រាំ។ អ្នកខ្លះហៅករណីនេះ ថាជា”រដ្ឋដុះឬស” ហើយខ្ញុំគិតថា វាសមស្រប​ណាស់។»

ពាក្យ«រដ្ឋដុះឬស (Deep State)» ត្រូវបានលោក ត្រាំ ឧស្សាហ៍​យកមកប្រើណាស់ ជាពិសេស​ដើម្បីបរិហារមន្ត្រីណាស់ ដែលលោកគិតថា រំខានដល់សិទ្ធិ«អំណាច​​» របស់លោក។

លោកទីប្រឹក្សាផ្នែកសេដ្ឋកិច្ច បានបន្តថា៖

«ខ្ញុំនឹងមិនយំ​សោកស្ដាយ អ្វីទេ នៅពេលពួកគេ ចេញពីតំណែង ព្រោះនឹងមានអ្នកផ្សេង មក​ជំនួស ដែលល្អជាង ដែលស្មោះស្ម័គ្រជាង ឬប្រហែលមិនស្មោះស្ម័គ្រ ជាមួយ​លោក​ប្រធានាធិបតី តែក៏ត្រូវ​ស្មោះស្ម័គ្រ ជាមួយ​កម្មវិធី​នយោបាយ របស់លោក ត្រាំ ដែរ។»

សម្រាប់លោក «Ron Johnson» សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋវិញ បានលើកឡើង នៅលើបណ្ដាញទូរទស្សន៍ «CNN» ថា៖

«ខ្ញុំនឹងមិនបង្ហូរទឹកភ្នែកក្រពើរ មួយតំណក់ឡើយ [ចំពោះការបណ្ដេញលោក Steve Linick]។»

លោកព្រឹទ្ធសមាជិក បានថ្លែងថា មានមន្ត្រីអគ្គអធិការកិច្ចខ្លះ ធ្វើកិច្ចការ​តាមនិន្នាការ​នយោបាយ និងខ្លះធ្វើការ បានល្អប្រសើរណាស់។ លោកថា៖

«តែនៅទីបំផុត មន្ត្រីទាំងនោះ ត្រូវតែធ្វើការ សម្រាប់ប្រធានាធិបតី ហើយលោក​ប្រធានាធិបតី ពិតជាមាន​សិទ្ធិអំណាច ក្នុងការជ្រើសរើស​ យកពួកគេ ឬបណ្ដេញ​ពួកគេ​ចោល។»

តែអ្នកស្រី «Nancy Pelosi» ប្រធានសភា ដែលមកពីគណបក្សប្រជាធិបតេយ្យវិញ បានប្រតិកម្ម នៅតាមបណ្ដាញទូរទស្សន៍ «CBS» តបវិញថា៖

«ប្រធានាធិបតីមានសិទ្ធិអំណាច ក្នុងការបណ្ដេញ មន្ត្រីរដ្ឋការណា ក៏បានដែរ តែប្រសិន​ជារឿងនេះ គឺជាការសងសឹក ឬគំនុំគុំគួន (…) វាអាចទៅ ជារឿងខុសច្បាប់វិញ។»

កាលពីថ្ងៃសៅរ៍ ក្រុមអ្នកតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ បានបើក​ការស៊ើប​អង្កេតមួយ ក្នុងកម្រិតសភាជាតិ ទៅលើការបណ្ដេញលោក «Steve Linick» ចេញពី​តំណែង។

ការស៊ើបអង្កេតនោះ មានបំណងចង់ដឹងថា តើលោក ត្រាំ មានបំណង ចង់រារាំងលោក «Steve Linick» ក្នុងការបើកសំនុំរឿង អង្កេតលើលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស ឬយ៉ាងណា។

ប្រមុខការទូតអាមេរិក លោក ម៉ៃ ភមភីអូ បាន​រង​ការចោទប្រកាន់ផ្ទៃក្នុងថា លោក​បាន​ប្រើមន្ត្រីម្នាក់ របស់ក្រសួង ឲ្យធ្វើ​កិច្ចការផ្ទាល់ខ្លួន របស់លោក និងរបស់​ភរិយា​លោក។

តាមច្បាប់អាមេរិក នីតិប្រតិបត្តិ ត្រូវជូនដំណឹង ទៅរដ្ឋសភា ចំនួន៣០ថ្ងៃមុន អំពីបំណង ដែលចង់ដក​អគ្គអធិការកិច្ចណាម្នាក់ ចេញពីតំណែង។ ពេលវេលានេះ នឹងអនុញ្ញាត​ឲ្យ​រដ្ឋសភា អាចមានពេល ដើម្បីធ្វើការជំទាស់ ទល់នឹងការដក​មន្ត្រីរូបនោះ​ចេញ។

តែនីតិវិធីនេះ មិនដែលត្រូវបាន រដ្ឋបាលលោក ត្រាំ យកមកអនុវត្តន៍ទេ នៅក្នុង​ការបណ្ដេញ​មន្ត្រីបួនរូប ចេញពីតំណែង​​ជាអគ្គអធិការកិច្ច កាលពីពេល​កន្លងមក៕



លំអិតបន្ថែមទៀត

ដំណឹង

មន្ត្រីជាន់ខ្ពស់នៅសេតវិមាន កំពុង«ដោះដៃ»ចេញពី ដូណាល់ ត្រាំ

មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន និងក្រុមការងារឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុង«ដោះដៃ»បន្តិចម្ដងៗ ចេញពីប្រធានាធិបតីចប់អាណត្តិរូបនេះ នៅចំពោះលទ្ធផលស្ទាបស្ទង់ ដែលផ្ដល់ជ័យជំនះ ឲ្យបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ...
ដំណឹង

ឆ្នោតប្រធានាធិបតី​អាមេរិក៖ រដ្ឋពីរទៀត ផ្លាស់ប្ដូរទំនោរ​ទៅខាង ចូ បៃដេន

ការទន្ទឹងរង់ចាំ ដ៏មហាសែនអន្ទៈសារ ជុំវិញលទ្ធផល នៃការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ៖ រដ្ឋពីរទៀត គឺរដ្ឋ«Georgia» និងរដ្ឋ«Pennsylvania» បានផ្លាស់ប្ដូរទំនោរ សម្រាប់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ ...
ដំណឹង

សមាជិកបក្សប្រជាធិបតេយ្យ ទាមទារឲ្យ«FBI»ស៊ើបអង្កេត​លើសំដី ត្រាំ

ក្រុមមេដឹកនាំ-សមាជិក​​គណបក្សប្រជាធិបតេយ្យ បានទាមទារ​ឲ្យភ្នាក់ងារស៊ើបអង្កេត​​សហព័ន្ធ «FBI» បើកសំនុំរឿង ដើម្បីស៊ើបអង្កេត​​លើលោក ដូណាល់ ត្រាំ (Donald Trump) ជុំវិញសំដីរបស់​ប្រធានាធិបតី​ចប់អាណត្តិរូបនេះ ដែលបានជំរុញ ឲ្យលោក «Brad ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.