ដំណឹងពិភពលោក

មន្ត្រី​«អនុព័ន្ធ​យោធា​​វេណេស៊ុយអេឡា»​នៅ​អាមេរិក ​ឈប់​ទទួល​ស្គាល់ ម៉ាឌូរ៉ូ

ប្រធានការិយាល័យ «អនុព័ន្ធ​យោធា​​វេណេស៊ុយអេឡា» អមស្ថានទូត​នៃប្រទេសនេះ ប្រចាំក្នុងរដ្ឋធានី វ៉ាស៊ីតោន (សហរដ្ឋអាមេរិក) លោកវរសេនីយ៍ ចូហ្សេ ល្វីស៍ ស៊ីលវ៉ា (José Luis Silva) បានប្រកាសនៅថ្ងៃសៅរ៍នេះ ឈប់ទទួលស្គាល់លោក នីកូឡឆ ម៉ាឌូរ៉ូ (Nicolas Maduro) ជាប្រធានាធិបតីស្របច្បាប់ នៃប្រទេសខ្លួនតទៅទៀត។

មន្ត្រី​យោធារូបនេះ ថែមទាំងបានអំពាវនាវ ទៅកាន់មិត្តរួមអាវុធដទៃទៀត ឲ្យងាកមកគាំទ្រ​មេដឹកនាំប្រឆាំង ដែលប្រកាសខ្លួនឯង ជាប្រធានាធិបតីស្ដីទី កាលពីប៉ុន្មានថ្ងៃមុន។ 

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក ចូហ្សេ ល្វីស៍ ស៊ីលវ៉ា បានឲ្យដឹងថា៖

«ការិយាល័យសហព័ន្ធយោធា ឈប់ទទួលស្គាល់លោក នីកូឡា ម៉ាឌូរ៉ូ ជាប្រធានាធិបតី ដោយចាត់ទុកបុរសម្នាក់នេះ ជាជនប្លន់អំណាច ហើយសូមប្រកាសទទួលស្គាល់លោក រ៉ន់ ហ្គេឌូ (Juan Guaido) ជាប្រធានាធិបតីស្ដីទីស្របច្បាប់។» 

«ជំហរនេះ ស្របជាមួយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយ របស់ប្រទេសវេណេស៊ុយអេឡា ហើយខ្ញុំសូមអំពាវនាវ ទៅកាន់មិត្តរួមអាវុធទាំងអស់ ឲ្យរួមរួមគ្នាដើម្បីគាំទ្រលោក ហ្គេឌូ។»

មន្ត្រី«អនុព័ន្ធ​យោធា​​វេណេស៊ុយអេឡា»ដដែល បានបញ្ជាក់ទៀតថា៖

«យើងទាំងអស់គ្នា មានការទទួលខុសត្រូវ ក្នុងនាមជាស្ថាប័នរដ្ឋ ដើម្បីគាំទ្រលោក ហ្គេឌូ ព្រោះវាជាដំណោះស្រាយតែមួយ។»

លោក ស៊ីលវ៉ា បានបញ្ជាក់ថា ដំណើរការខាងលើ នឹងនាំទៅដល់ការផ្លាស់ប្ដូរមួយ នៅក្នុងប្រទេសវេណេស៊ុយអេឡា តែលោកទទួលស្គាល់ថា សម្រាប់ដំណាក់កាលនេះ អ្វីៗ​ទើបតែចាប់ផ្ដើម​នៅឡើយ។ លោកបានបញ្ជាក់ទៀតថា លោកបានរាយការណ៍ ពីការសម្រេចរបស់លោក ទៅបញ្ជាការដ្ឋាន ក្នុងរដ្ឋធានី ការ៉ាកាស រួចហើយ។

លោកថា៖

«ខ្ញុំបាននិយាយ ជាមួយថ្នាក់លើ ហើយពួកគាត់ដឹងថា ខ្ញុំមិនយល់ស្របទេ ជាមួយអ្វី​ដែលលកំពុង​កើតឡើង ពីការប្លន់អំណាច ការជាន់ឈ្លីលើពលរដ្ឋ និងស្ថានភាពដ៏ក្រីក្រតោកយ៉ាក នៅក្នុងប្រទេសមួយ ដែលសម្បូរដោយធនធានមនុស្ស និងសម្បត្តិធម្មជាតិ ដូចយ៉ាងប្រទេស វេណេស៊ុយអេឡា នេះ។»

លោកបង្ហើបឲ្យដឹងដែរថា លោកបានជួបជជែក កាលពីព្រឹកថ្ងៃសៅរ៍ ជាមួយលោក រ៉ន់ ហ្គេឌូ និងអះអាងថា លោកបានត្រៀមខ្លួនរួចហើយ ក្នុងការអនុវត្តបញ្ជាពីប្រធានាធិបតីស្ដីទី ដើម្បីធ្វើការងារ សម្រាប់ប្រទេសវេណេស៊ុយអេឡា៕



លំអិតបន្ថែមទៀត

ដំណឹង

បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ អាមេរិក​ប្រាប់ ម៉ាឌូរ៉ូ ឲ្យ​ចាកចេញ

ក្នុងខណៈភាពតានតឹង កំពុងផ្ទុះឡើងនៅតាមដងផ្លូវនានា នៃរដ្ឋធានី ការ៉ាកាស (វេណេស៊ុយអេឡា) នោះ រដ្ឋបាលអាមេរិកសឹងតែទាំងមូល រាប់តាំងពីទីប្រឹក្សាផ្នែកសន្តិសុខ លោក ចន ប៊លថុន (John Bolton) ...
ដំណឹង

ម៉ាឌូរ៉ូ៖ គ្មាននរណាម្នាក់​អាច«ដាក់ឱសានវាទ»​ឲ្យយើងទេ

ប្រធានាធិបតីក្នុងតំណែង នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានច្រានចោលការ«ដាក់ឱសានវាទ» របស់បណ្ដាប្រទេសសំខាន់ៗ​ជាច្រើន នៃសហភាពអ៊ឺរ៉ុប ដែលបានកំណត់កាលពីសប្ដាហ៍មុន ឲ្យរយៈពេល៨ថ្ងៃ សម្រាប់លោកប្រកាស​រៀបចំការបោះឆ្នោតឡើងវិញ។ ...
ដំណឹង

អាមេរិកដាក់«ទណ្ឌកម្មហិរញ្ញវត្ថុ» ប្រឆាំងមេដឹកនាំយោធា​វេណេស៊ុយអេឡា

ក្រុងវ៉ាស៊ីនតោន បានសម្រេចជាផ្លូវការ ក្នុងថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ ដាក់«ទណ្ឌកម្មហិរញ្ញវត្ថុ» ប្រឆាំងឧត្ដមសេនីយ៍យោធា និងអ្នកទទួលខុសត្រូវជាច្រើននាក់ ដែលស្និតនឹងលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.