ដំណឹងពិភពលោក

អាមេរិកដាក់«ទណ្ឌកម្មហិរញ្ញវត្ថុ» ប្រឆាំងមេដឹកនាំយោធា​វេណេស៊ុយអេឡា

ក្រុងវ៉ាស៊ីនតោន បានសម្រេចជាផ្លូវការ ក្នុងថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ ដាក់«ទណ្ឌកម្មហិរញ្ញវត្ថុ» ប្រឆាំងឧត្ដមសេនីយ៍យោធា និងអ្នកទទួលខុសត្រូវជាច្រើននាក់ ដែលស្និតនឹងលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង របស់ប្រទេសវេណេស៊ុយអេឡា។ អ្នកទាំងនោះបានរងការចោទប្រកាន់ថា បានរារាំងជំនួយមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនវេណេស៊ុយអេឡា។

ក្រសួងរតនាជាតិអាមេរិក បានលើកឡើងដូច្នេះ កាលពីប៉ុន្មានម៉ោងមុន នៅលើគេហទំព័ររបស់ខ្លួន។ លោក «Steven Mnuchin» អគ្គលេខាធិការនៃស្ថាប័ននេះ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា៖

«ការរាំងខ្ទប់របស់លោក ម៉ាឌូរ៉ូ ចំពោះរថយន្ដ និងនាវា ដែលទទួលបន្ទុកដឹកជំនួយមនុស្សធម៌ គឺជាឧទាហរណ៍ចុងក្រោយបង្អស់ នៃរបបខុសច្បាប់របស់គាត់ ដែលប្រើតែអាវុធក្នុងការផ្ដល់ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងទៀត ដើម្បីគ្រប់គ្រងលើពលរដ្ឋវេណេស៊ុយអេឡា ដែលងាយរងគ្រោះ។»

លោកអគ្គលេខាធិការបានបន្តថា៖

«យើងដាក់ទណ្ឌកម្មទៅលើសមាជិក នៃកងកម្លាំងរក្សាសន្តិសុខផ្ទាល់ របស់លោក ម៉ាឌូរ៉ូ ដើម្បីជាការឆ្លើយតប ទៅនឹងអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើម ទៅនឹងមរណភាពដ៏រន្ធត់ និងទៅនឹងគ្រោះអគ្គិភ័យ ដែលមិនអាចទទួលយកបាន ទៅលើស្បៀងនិងថ្នាំពេទ្យ ដែលសម្រាប់ផ្ដល់ទៅឲ្យប្រជាជនវេណេស៊ុយអេឡាមានជំងឺ និងអត់ឃ្លាន។»

មន្ត្រីគ្រាក់ៗចំនួន៦នាក់ ដែលទទួលខុសត្រូវផ្នែកសុវត្ថិភាពរបស់លោក ម៉ាឌូរ៉ូ បានរង«ទណ្ឌកម្មហិរញ្ញវត្ថុ»ខាងលើ ក្រោមការចោទប្រកាន់ថា ពួកគេស្ថិតនៅពីក្រោយ«ក្រុមមនុស្ស (និងយោធា) ដែលបានរារាំងជំនួយមនុស្សធម៌ ចូលក្នុងប្រទេសវេណេស៊ុយអេឡា»។

ជាថ្មីម្ដងទៀត សហរដ្ឋអាមេរិកបានអះអាង ពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះការខិតខំប្រឹងប្រែងរបស់លោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជា«ប្រធានាធិបតីស្តីទី» ទទួលស្គាល់​ដោយសហរដ្ឋអាមរិកខ្លួនឯង និងប្រទេសជាច្រើន​ផ្សេងទៀត នៅបស្ចឹមលោក។ 

ខណៈនេះ លោក ហ្គេដូ កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ហើយនឹងបន្តទៅកាន់ប្រទេសអ៊ុយរ៉ាហ្គាយមួយទៀត។ លោកបានសន្យាថា នឹងវិលត្រឡប់ចូលប្រទេស​វេណេស៊ុយអេឡាវិញ នៅថ្ងៃចន្ទខាងមុខ បើទោះជាលោកត្រូវប្រឈម នឹងការចាប់ខ្លួនដាក់ពន្ធនាគារ ពីសំណាក់ប្រព័ន្ធយុត្តិធម៌ ដែលស្និតនឹងលោក ម៉ាឌូរ៉ូ ក៏ដោយ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ៊ុក ទូច ប្រកាសរហស្សនាមជា​«ជួបគប់ក្បាល ហ៊ុន សែន នឹងស្បែកជើង»

បងប្អូនត្រកូល«ជួប» ៖ បន្ទាប់ពីបានបង្ហោះទ្រនាប់ជើងមួយចំហៀង សំដៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួច បុរសម្ចាស់ទ្រនាប់ជើង ដែលមានឈ្មោះ អ៊ុក ទូច បានចេញមុខនៅថ្ងៃព្រហស្បត្តិ៍នេះ ប្រកាសរហស្សនាមខ្លួនថា ...
ដំណឹង

រដ្ឋប្រហារយោធា​នៅភូមា៖ អាមេរិក អូស្ត្រាលី និង អ.ស.ប បញ្ចេញប្រតិកម្ម

សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងអគ្គលេខាធិការ នៃអង្គការសហប្រជាតិ បាន«បញ្ចេញប្រតិកម្ម»ភ្លាមៗ នៅចំពោះរដ្ឋប្រហារ នៅក្នុងប្រទេសភូមា ដែលរៀបចំឡើង​ដោយក្រុមមេដឹកនាំ​យោធា ដ៏មានអំណាច ក្នុងព្រឹកថ្ងៃចន្ទ​ទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សហរដ្ឋអាមេរិក ...
ដំណឹង

អតីត​ប្រធានាធិបតី​អាមេរិក ហ្សក ប៊ូស ទទួល​មរណភាព

អតីតប្រធានាធិបតីជំនាន់ទី៤១ នៃសហរដ្ឋអាមេរិក លោក ហ្សក ប៊ូស (George H.W. Bush) បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.