ដំណឹងពិភពលោក

តំណាងរាស្ត្រវ័យក្មេងអាមេរិក វាយបក ថិត យ៉ូហូ ដែលហៅនាង«សំផឹង»

តំណាងរាស្ត្រវ័យក្មេង របស់គណបក្សប្រជាធិបតេយ្យ កញ្ញា អាឡិចសង់ដ្រា អូកាស៊ីយ៉ូ-ក័រទេស (Alexandria Ocasio-Cortez) បានថ្លែងវាយបក ទៅតំណាងរាស្ត្រ​របស់គណបក្សសាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho) នៅចំពោះសំដី​ដែលលោក​តំណាងរាស្ត្ររូបនេះ ហៅរូបនាងថា ជា«សំផឹង»។

សម្រាប់ប្រទេសកម្ពុជា លោក ថិត យ៉ូហូ ត្រូវបានស្គាល់ថា ជាអ្នកស្នើច្បាប់លេខ «H.R. 5754» ដែលមាន​ឈ្មោះថា «Cambodia Democracy Act» កាលពីឆ្នាំ២០១៨។ ប៉ុន្តែ​ច្បាប់នោះ មិនទាន់​ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក លើកមកអនុម័តនៅឡើយ ដោយហេតុ​ស្ថាប័នមួយនេះ ជាប់មមាញឹក​ក្នុងសំនុំរឿង​ផ្សេងទៀត។

កាលពីដើមសប្ដាហ៍កន្លងមក ក្នុងដំណើរដើរចូលវិមានរដ្ឋសភា លោក យ៉ូហូ បានថ្លែង​ហៅ​កញ្ញា អាឡិចសង់ដ្រា ថាជា«មនុស្សឆ្កួត» និង«គួរឲ្យខ្ពើមរអើម» បន្ទាប់ពីអ្នក​តំណាង​រាស្ត្រ​វ័យក្មេង បានលើកឡើងអំពីការកើនឡើង នៃឧក្រិដ្ឋកម្ម និងភាពក្រីក្រ នៅក្រុង​ញ៉ូយក ក្នុងអំឡុងពេលនៃជំងឺរាតត្បាត​«Covid-19»។

អ្នកកាសែតដែលនៅផ្ទាល់ ក្នុងហេតុការណ៍នេះ បានរាយការណ៍ទៀតថា បន្ទាប់មក លោក យ៉ូហូ នៅបាន​បន្លឺ​ពាក្យ​ហៅកញ្ញា អាឡិចសង់ដ្រា ថាជា«សំផឹង (Fucking Bitch)»ថែមទៀត។

នៅមួយថ្ងៃក្រោយមក លោក ថិត យ៉ូហូ បានសំដែងការសុំទោស ប៉ុន្តែលោកបានបដិសេធ ថាលោក​មិនបាន​និយាយ ពាក្យខាងលើនេះទេ។ លោកបានការពារខ្លួន ដោយអះអាងថា លោកជាបុរសម្នាក់ ដែលបានរៀបការរួច និងជាឪពុក​របស់កូនស្រី ចំនួនពីរនាក់​ទៀត។ លោកថា៖

«ខ្ញុំដឹងច្បាស់ណាស់ អំពីអ្វីដែលខ្ញុំនិយាយ។»

តែកញ្ញា អាឡិចសង់ដ្រា ដែលអ្នកផងបានដាក់រហស្សនាមឲ្យនាង ថាជា«តារារះថ្មី» នៃ​គណបក្សប្រជាធិបតេយ្យ បានឆ្លើយតបទៅលោក យ៉ូហូ វិញក្នុងសម័យប្រជុំរដ្ឋសភា កាលពី​ថ្ងៃព្រហស្បត្តិ៍ថា៖

«មានកូនស្រី មិនធ្វើឲ្យមនុស្សនោះ ក្លាយជាបុរសពេញលក្ខណៈទេ។ រៀបអាពាហ៍ពិពាហ៍ មិនធ្វើឲ្យមនុស្សនោះ ក្លាយជាបុរសពេញលក្ខណៈទេ។ តែគឺការវាយតម្លៃមនុស្ស ប្រកប​ដោយ​ភាពថ្លៃថ្នូ និងនិងការគោរព នោះទើបជាអ្វី ដែលធ្វើឲ្យមនុស្សនោះ ក្លាយជា​បុរស​ពេញលក្ខណៈ។»

ស្ត្រីតំណាងរាស្ត្រអាយុ៣០ឆ្នាំ បានបន្ថែមទៀតថា នាងក៏ជាកូនស្រី របស់​«មនុស្សម្នាក់»​ដែរ។ នាងថា៖

«សំណាងណាស់ ដែលឪពុករបស់ខ្ញុំ មិនបាននៅមានជីវិត ដើម្បីសំលឹងឃើញលោក យ៉ូហូ ជេរប្រទេចកូនស្រី​របស់គាត់៕»



លំអិតបន្ថែមទៀត

ដំណឹង

ពិភពលោកថ្កោលទោសការទន្ទ្រានវិមាន​សភា​អាមេរិកដោយអ្នកនិយម ត្រាំ

សម្លេងថ្កោលទោស ពីសំណាក់មេដឹកនាំ​ពិភពលោក បានធ្លាក់ចុះមកព្រោងព្រាត ដើម្បីប្រតិកម្មតប​នឹងការទន្ទ្រាញ​កាន់កាប់​វិមានសភាអាមេរិក ជាច្រើនម៉ោង ដោយក្រុមអ្នកនិយមលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលបដិសេធ​បរាជ័យរបស់ខ្លួន ក្នុងការបោះឆ្នោតប្រធានាធិបតី ...
កម្ពុជា

ផៃ ស៊ីផាន ភ្ជាប់សារ​របស់​ស្ថានទូត​អាមេរិក ទៅនឹង​ប្រវត្តិ​«ដកទូត»​ពីកម្ពុជា

នៅមុននេះបន្តិច អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានហៅមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីភ្នំពេញ ថាកំពុងធ្វើកិច្ចការ ហួសពីកាតព្វកិច្ចការងារទូត នៅចំខែមេសានេះ ដែលលោកបានភ្ជាប់ ទៅនឹងកាលវេលា​«ដកទូត»​របស់ប្រទេសមហាអំណាច ចេញពីកម្ពុជា​កាលពីឆ្នាំ១៩៧៥។ ...
ដំណឹង

ប្រធានរដ្ឋសភា​អាមេរិក ត្រៀមបើកនីតិវិធី​បណ្ដេញ «ត្រាំ» ចេញពីតំណែង

អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភា​អាមេរិក ដែលមានអ្នកតំណាងរាស្ត្រភាគច្រើន មកពីគណបក្ស​ប្រជាធិបតេយ្យ បានប្រកាសត្រៀមបើកនីតិវិធី ដើម្បីបណ្ដេញលោក ដូណាល់ ត្រាំ (Donald ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.