ដំណឹងពិភពលោក

បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ អាមេរិក​ប្រាប់ ម៉ាឌូរ៉ូ ឲ្យ​ចាកចេញ

ក្នុងខណៈភាពតានតឹង កំពុងផ្ទុះឡើងនៅតាមដងផ្លូវនានា នៃរដ្ឋធានី ការ៉ាកាស (វេណេស៊ុយអេឡា) នោះ រដ្ឋបាលអាមេរិកសឹងតែទាំងមូល រាប់តាំងពីទីប្រឹក្សាផ្នែកសន្តិសុខ លោក ចន ប៊លថុន (John Bolton) រដ្ឋមន្ត្រីការបរទេស លោក ម៉ៃ ភមភីអូ (Mike Pompeo) និងជាពិសេសលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ខ្លួនលោកផង បានអះអាងជាថ្មី និងជាបន្តបន្ទាប់ ស្នើលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង នៃប្រទេសវ៉េណេស៊ុយអេឡា «ឲ្យ​ចាកចេញ»ពីតំណែង។

លោក ម៉ៃ ភមភីអូ បានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅតាមកញ្ចក់ទូរទស្សន៍ «CNN» ថា៖

«នីកូឡា ម៉ាឌូរ៉ូ មានយន្ដហោះមួយ នៅក្នុងចំណតឯកជនរបស់គាត់ គាត់ត្រៀមខ្លួនចាកចេញ នៅព្រឹកនេះ បើតាមព័ត៌មានរបស់យើង ដែលទទួលបាន។ តែរដ្ឋាភិបាលរ៉ូស្ស៊ី បានប្រាប់ឲ្យគាត់បន្តនៅក្នុងអំណាច បន្តទៀត។»

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ អះអាងទៀតថា លោក ម៉ាឌូរ៉ូ មានគម្រោងថា នឹងភៀសខ្លួន ចេញទៅជ្រកកោន នៅក្នុងប្រទេសគុយបា។ នៅពេលអ្នកសារព័ត៌មាន សាកសួរពីប្រភព លោក ភមភីអូ បានបដិសេធ មិនធ្វើអត្ថាធិប្បាយអ្វីច្រើនទេ ដោយគ្រាន់តែបញ្ជាក់ថា សហរដ្ឋអាមេរិក​មានទំនាក់ទំនង ជាមួយមនុស្សជាច្រើន នៅក្នុងប្រទេសវេណេស៊ុយអេឡា។

«ត្រាំ ស្នើកងទ័ពគុយបា ឲ្យ​ចាកចេញ»

នៅមុននេះបន្តិច លោក ដូណាល់ ត្រាំ បានតម្លើងសម្លេង ដាក់ប្រទេសគុយបា ដោយគម្រាម កោះកុម្មុយនីស្ដិ៍មួយនេះ អំពី«វិធានការទាំងស្រុង»មួយ ប្រសិនជាកងកម្លាំងប្រដាប់​អាវុធគុយបា មិនបញ្ឈប់ជាបន្ទាន់ ប្រតិបត្តិការយោធា របស់ខ្លួន នៅក្នុងប្រទេស វេណេស៊ុយអេឡា ទេនោះ។ ប្រធានាធិបតីអាមេរិក បានបន្តថា៖

«សង្ឃឹមថា ទាហានគុយបាទាំងអស់ នឹងវិលត្រឡប់ចូលប្រទេសវិញ ក្នុងពេលភ្លាមៗ និងដោយសន្តិភាព។»

សម្រាប់ទីប្រឹក្សាជាតិផ្នែកសន្តិសុខ លោក ចន ប៊លថុន វិញ បានអះអាងថា មន្ត្រីសំខាន់ៗ នៃរបបដឹកនាំរបស់លោក នីកូឡា ម៉ាឌូរ៉ូ បានធ្វើការចរចាជាសម្ងាត់ ជាមួយនឹងមេដឹកនាំប្រឆាំងវេណេស៊ុយអេឡា នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

លោក ចន ប៊លថុន បានដាក់ឱសានវាទ ទៅឲ្យមន្ត្រីវេណេស៊ុយអេឡាទាំងនោះ មានដូចជារដ្ឋមន្ត្រីការពារជាតិ មេអង្គរក្សប្រធានាធិបតី និងប្រធានតុលាការកំពូល ដូច្នេះថា៖

«ពេលវេលារបស់អស់លោក បានមកដល់ហើយ។ គឺជាសំណាងចុងក្រោយ របស់អស់លោក។»

តាំងពីចុងខែមករាមក ប្រទេសវេណេស៊ុយអេឡា មានប្រធានាធិបតីពីររូប៖ មួយរូបជាមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ ដែលបានប្រកាសខ្លួន ជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រ ពីមហាអំណាច លោកខាងលិច និងប្រទេសជាច្រើន ប្រមាណជា ៥០ នៅលើពិភពលោក។

មួយរូបទៀត គឺលោក នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីក្នុងតំណែង ដែលទទួលបានការគាំទ្រ ពីរ៉ុស្ស៊ី និងចិន។ លោក ម៉ាឌូរ៉ូ ត្រូវបានជ្រើសតាំងសារជាថ្មី ពីការបោះឆ្នោតមួយ ដែលមិនមានការទទួលស្គាល់ ពីសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកនោះទេ ដោយពួកគេចាត់ទុកថា ការបោះឆ្នោតនោះ មានលក្ខណៈជាការបន្លំ និងបង្គ្រប់កិច្ច។



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ព្រមាន​មិនឲ្យ​មាន​«រដ្ឋប្រហារ»​ក្នុងពេល​លោកកាន់​អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមាន ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ដរាបណា​លោក​នៅកាន់អំណាច លោកនឹងមិនអនុញ្ញាត ឲ្យមាន«រដ្ឋប្រហារ» កើតឡើងជាដាច់ខាត។ បុរសខ្លាំងកម្ពុជា ...
កម្ពុជា

ផៃ ស៊ីផាន៖ ប្រមុខ​ការទូត​អាមេរិក​ឲ្យ​តម្លៃ​ដល់​សច្ចភាព និង​សន្តិភាព​កម្ពុជា

ការស្វាគមន៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ចំពោះការបដិសេធ របស់រដ្ឋាភិបាលកម្ពុជា អំពីវត្តមានយោធាចិន នៅខេត្តព្រះសីហនុ គឺជាការឲ្យតម្លៃដល់«សច្ចភាព និង​សន្តិភាព​កម្ពុជា»។ នេះ ជាការអះអាងឡើង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ ...
ដំណឹង

កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.