ដំណឹងពិភពលោក

អាមេរិក​អះអាង​ថា បាន​បាញ់កម្ទេច​​«ឌ្រូន»​ចារកម្ម​អៀរ៉ង់​មួយគ្រឿង

សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានបាញ់ កម្ទេចយន្ដហោះ​គ្មានមនុស្សបើក ប្រភេទ​«ឌ្រូន (Drone)»​មួយគ្រឿង នៅថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខណៈពេលយន្ដហោះចារកម្មមួយនេះ បានហោះមកក្នុងរង្វង់១គីឡូម៉ែត្រ ក្បែរនាវាចម្បាំងអាមេរិក ដែលស្ថិតក្នុងច្រកសមុទ្រ «Ormuz» ចន្លោះឈូងសមុទ្រ អ័រមង់ និងឈូងសមុទ្រ ពែរ្យ។

ជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលបានកើតឡើង នៅខណៈពេល ដែលសភាពតានតឺង រវាងប្រទេសទាងពីរ បានកើតឡើង តាំងពី២ខែមកហើយ ហើយដែលត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ប្រកាសជាសាធារណៈដោយផ្ទាល់។

បើតាមការអះអាង របស់លោក ត្រាំ បានឲ្យដឹងថា យន្ដហោះចារកម្មរបស់ប្រទេសអៀរ៉ង់ បានហោះ​មកជិត​នាវាផ្ទុកយន្ដហោះ ប្រភេទ «USS Boxer» របស់អាមេរិក នៅចំងាយមិនដល់ ១គីឡូម៉ែត្រ។ លោកប្រធានាធិបតីបានបន្តថា ភាពមិនអើពើ ទល់នឹងការព្រមានជាច្រើនដង​របស់កងទ័ពអាមេរិក បានតម្រូវឲ្យនាវាចម្បាំង របស់ប្រទេសមហាអំណាច ត្រូវធ្វើសកម្មភាព ដើម្បី«ការពារខ្លួន»។

ប្រធានាធិបតីអាមេរិក បានអះអាងថា៖

«យន្ដហោះឌ្រូននោះ ត្រូវបានកម្ទេចភ្លាមៗតែម្ដង។»

តបនឹងការអះអាងខាងលើ ប្រមុខការទូតអៀរ៉ង់ លោក «Mohammad Javad Zarif» ដែលទើបធ្វើដំណើរ មកដល់ទីស្នាក់ការធំ នៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូយក បានថ្លែងថា លោកមិនមានព័ត៌មាន ទាក់ទងនឹងការបាត់បង់យន្ដហោះចារកម្ម ណាមួយនោះឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

ដូណាល់ ត្រាំ ជូនពរ គីម ជុងអ៊ុន ឲ្យ«មានសំណាងល្អ»

នៅចំពោះដំណឹង នៃស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ប្រធានាធិបតីងអាមេរិក បានថ្លែងជូនពរដៃគូសន្ទនារបស់លោក ឲ្យ«មានសំណាងល្អ»។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះបណ្ដាញទូរទស្សន៍ «CNN» និងគេហទំព័រព័ត៌មាន «Daily NK» ដ៏ល្បីមួយផង ...
ដំណឹង

ចូ បៃដេន៖ «ខ្ញុំនឹងក្លាយជា​ប្រធានាធិបតី នៃពលរដ្ឋអាមេរិក​គ្រប់ស្រទាប់»

«ខ្ញុំនឹងក្លាយជា​ប្រធានាធិបតី នៃពលរដ្ឋអាមេរិក​គ្រប់ស្រទាប់» នេះ ជាការលើកឡើង របស់លោក ចូ បៃដេន (Joe Biden) បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ប្រជាធិបតេយ្យ ក្នុងយប់ថ្ងៃសុក្រ ទី៦ ...
ដំណឹង

គីម ជុង-អ៊ុន ថាកូរ៉េខាងជើង​នឹងមាន«នាវាមុជទឹក​នុយក្លេអ៊ែរ»

មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong Un) បានអះអាងថា ប្រទេសលោក​នឹងមាន​«នាវាមុជទឹក​នុយក្លេអ៊ែរ»។ ការអះអាងរបស់«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» ធ្វើឡើងស្របគ្នា នឹងការបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនៅតែជា«សត្រូវធំបំផុត» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.