ដំណឹងពិភពលោក

យន្ដហោះឯកជន ដែលកីឡាករ សាឡា ជិះបានបាត់ខ្លួនលើសមុទ្រ

ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ ម៉ោងប្រមាណជា ២០ ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស បានបាត់ដំណឹងសូន្យឈឹង​ពី យន្ដហោះឯកជន មួយដែលដឹក ខ្សែប្រយុទ្ធថ្មីថ្មោងម្នាក់ របស់ក្រុម កាឌីហ្វស៊ីធី  (Cardiff City – អង់គ្លេស) គឺកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala)។

កីឡាករខាងលើ ទើបចាកចេញពីក្រុម ណង់ (FC Nantes – បារាំង) ទៅចុះកិច្ចសន្យាលេងឲ្យក្រុម កាឌីហ្វស៊ីធី កាលពីសប្ដាហ៍មុន ជាមួយនឹងទឹកប្រាក់ ប្រមាណជា ១៧លានអ៊ឺរ៉ូ ដែលជាការចំណាយ ដ៏ថ្លៃមួយ ក្នុងប្រវត្តិរបស់ក្រុមបាល់ទាត់ ខាងលើ។

យន្ដហោះឯកជន ឈ្មោះ «The Piper Malibu» បានហោះចេញពីក្រុង ណង់ ភាគខាងលិចប្រទេសបារាំង ឆ្ពោះទៅកាន់ក្រុង កាឌីហ្វ ភាគខាងលិចចក្រភពអងគ្លេស តែបានបាត់ដំណឹង នៅត្រង់ប្រជុំកោះ «Sainte Anne» និង «Guernesey»។ នេះ បើតាមការអះអាង របស់ប្រភពដំណឹង ស្និតនឹងនគរបាល។

ប្រធានក្រុមបាល់ទាត់ កាឌីហ្វ លោក «ehmet Dalman» បានថ្លែងឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយថា៖

«យើងមានការព្រួយបារម្ភណាស់ ដោយបានទទួលដំណឹងថា យន្ដហោះឯកជនបានបាត់ដំណឹង នៅពេលហោះ មកដល់កណ្ដាលសមុទ្រ មង់ (សមុទ្រនេះ នៅរវាងអង់គ្លេស និងបារាំង) យើងកំពុងរង់ចាំ ការបញ្ជាក់លំអិត មុននឹងជូនដំណឹង​ បន្ថែមទៀត។ យើងមានការព្រួយបារម្ភណាស់ ចំពោះសុវត្ថិភាព របស់កីឡាករ អេមីលីយ៉ាណូ សាឡា។»

ការរុករកបានផ្អាក កាលពីយប់ម៉ិញ ប៉ុន្តែកំពុងបន្តធ្វើ នៅព្រឹកថ្ងៃអង្គារនេះ។ អាជ្ញាធរកោះ «Guernesey» បានឲ្យដឹងថា ការរុករកនោះ មានប្រើទាំងនាវា និងឧទ្ធម្ភាគចក្រ។ ប្រភពព័ត៌មានបានអះអាងថា នៅក្នុងយន្ដហោះ មានមនុស្សជិះពីរនាក់ បូករួមនឹងអ្នកបើកយន្ដហោះ និងបុគ្គលិកបម្រើការ។



លំអិតបន្ថែមទៀត

ដំណឹង

យន្ដហោះ​«PIA»​ដឹក​អ្នកដំណើរ​ជាង​១០០នាក់ ធ្លាក់​បោកខ្លួន​នៅ​ប៉ាគីស្ដង់

យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៃប្រទេសប៉ាគីស្ដង់ (Pakistan international Airlines – PIA) បានធ្លាក់នៅក្រុងការ៉ាឈី (Karachi) ដែលសម្បូរ​ដោយមនុស្សរស់នៅ។ នេះ បើតាមការប្រកាស ...
កម្រមាន

ហោះ​ត្រឡប់​ក្រោយ ព្រោះ​ភ្លេច​«បេះដូង​មនុស្ស»​នៅ​ក្នុង​យន្ដហោះ

ជើងហោះហើរ របស់ក្រុមហ៊ុន «Southwest» ដែលភ្ជាប់ក្រុង «Seattle (ភាគខាងលិចអាមេរិក)» ទៅក្រុង «Dallas (ភាគខាងត្បូងអាមេរិក)» ត្រូវបង្ខំចិត្តហោះត្រឡប់ក្រោយវិញ បន្ទាប់ពីដឹងថា «បេះដូងមនុស្ស» ដែលត្រូវបញ្ជូន​ទៅប្ដូរ​ឲ្យអ្នកជំងឺ ...
ដំណឹង

«រន្ទះបាញ់»​បានធ្វើ​ឲ្យខូច​ប្រព័ន្ធបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​យន្ដហោះ

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ លែងដំណើរការ និងបញ្ហាផ្នែកគ្រឿងម៉ាស៊ីនបើកបរ បង្កឡើងដោយ«រន្ទះបាញ់» គឺជាមូលហេតុដែលធ្វើឲ្យយន្ដហោះ ប្រភេទ«Soukhoï Superjet 100» ជួបគ្រោះថ្នាក់កាលពីដើមខែឧសភាកន្លងទៅនេះ ក្នុងរដ្ឋធានីម៉ូស្គូ។ នេះ បើតាមរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត ដែលត្រូវបានចេញផ្សាយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.