Tag: Emiliano Sala
-
សាកសពដែលស្រង់បានពីសមុទ្រ ពិតជា«រូបរាងសេសសល់»របស់ សាឡា
អាជ្ញាធរអង់គ្លេសត្រូវការរយៈពេលរហូតដល់៣៦ម៉ោង ដើម្បីបញ្ជាក់ថា សាកសពដែលត្រូវបានស្រង់ចេញពីក្នុងសមុទ្រ កាលពីព្រឹកថ្ងៃពុធ គឺពិតជា«រូបរាងសេសសល់» របស់កីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) ខ្សែប្រយុទ្ធដែលបានចាកចេញពីក្រុម ណង់ (Fc Nantes – បារាំង) ទៅកាន់ក្រុម កាឌីហ្វ (Cardiff City – អង់គ្លេស)។ ដំណឹងដ៏អកុសល ដែលបញ្ចាក់ពីអត្តសញ្ញាណរបស់កីឡាករ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ដែលធ្វើឡើងដោយអាជ្ញាធរអង់គ្លេស នៃតំបន់ «Dorset» ភាគខាងត្បូងចក្រភពអង់គ្លេស។ សេចក្ដីប្រកាសព័ត៌មានរបស់នគរបាល «Dorset» បានអះអាងថា បន្ទាប់ពីពិនិត្យយ៉ាងដិតដល់ ទៅលើសាកសពដែលស្រង់បាន ... -
មានសាកសពមួយ ក្នុងយន្ដហោះដឹកកីឡាករ សាឡា ដែលធ្លាក់ក្នុងសមុទ្រ
មានសាកសពមួយ ត្រូវបានគេរកឃើញ នៅក្នុងយន្ដហោះ ដែលដឹកកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) និងអ្នកបើកយន្ដហោះ ដេវីដ អាយបូតសុន (David Ibbotson)។ នេះ បើតាមការប្រកាសឲ្យដឹង ពីសំណាក់ការិយាល័យអង្កេតគ្រោះថ្នាក់ផ្លូវអាកាស របស់ចក្រភពអង់គ្លេស ហៅកាត់ថា «AAIB» ។ សេចក្ដីប្រកាសមួយ របស់ការិយាល័យខាងលើ បានអះអាងថា វីដេអូ ដែលបានថតចេញពីតួយន្ដហោះ ដោយយានយន្ដជ្រមុជទឹកតូចមួយ ឬហៅជាភាសាអង់គ្លេស «Remotely Operated Vehicle (ROV)» បានបង្ហាញឲ្យឃើញ ពីរូបរាងសាកសពមួយ នៅក្នុងតួយន្ដហោះ។ យន្ដហោះបានហោះចេញពីក្រុង ... -
សំដីចុងក្រោយ«ដ៏រន្ធត់»របស់កីឡាករ សាឡា ខ្សែប្រយុទ្ធថ្មីរបស់ក្រុម កាឌីហ្វ
នៅខណៈពេលកីឡាករ បានចូលក្នុងយន្ដហោះ តែយន្ដហោះនៅមិនទាន់ហោះ ងើបខ្លួននៅឡើយ កីឡាករ អេមីល្យាណូ សាឡា (Emiliano Sala) បានបញ្ជូនសារជាសម្លេង«ដ៏រន្ធត់»មួយ ទៅឲ្យមនុស្សជិតដិតរបស់ខ្លួន តាមរយៈប្រព័ន្ធផ្ញើរសារ «WhatsApp»។ នៅក្នុងសម្លេងនោះ កីឡាករខ្សែប្រយុទ្ធអាយុ២៨ឆ្នាំ មិនត្រឹមបានរៀបរាប់ ពីស្ថានភាពដ៏អាក្រក់ របស់យន្ដហោះ ដែលខ្លួនកំពុងជិះប៉ុណ្ណោះទេ តែហាក់ដូចដឹងមុន ពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពោះខ្លួន។ សារជាសម្លេងនោះ ត្រូវបានផ្សព្វផ្សាយ កាលពីប៉ុន្មានម៉ោងមុន ដោយសារព័ត៌មាន «Olé» នៃប្រទេសអាហ្សង់ទីន (កីឡាករ សាឡា មានសញ្ជាតិអាហ្សង់ទីន)។ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សូមបកប្រែជូនទាំងស្រុង នូវសំដីចុងក្រោយ ... -
យន្ដហោះឯកជន ដែលកីឡាករ សាឡា ជិះបានបាត់ខ្លួនលើសមុទ្រ
ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ ម៉ោងប្រមាណជា ២០ ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស បានបាត់ដំណឹងសូន្យឈឹងពី យន្ដហោះឯកជន មួយដែលដឹក ខ្សែប្រយុទ្ធថ្មីថ្មោងម្នាក់ របស់ក្រុម កាឌីហ្វស៊ីធី (Cardiff City – អង់គ្លេស) គឺកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala)។ កីឡាករខាងលើ ទើបចាកចេញពីក្រុម ណង់ (FC Nantes – បារាំង) ទៅចុះកិច្ចសន្យាលេងឲ្យក្រុម កាឌីហ្វស៊ីធី កាលពីសប្ដាហ៍មុន ជាមួយនឹងទឹកប្រាក់ ប្រមាណជា ១៧លានអ៊ឺរ៉ូ ដែលជាការចំណាយ ដ៏ថ្លៃមួយ ក្នុងប្រវត្តិរបស់ក្រុមបាល់ទាត់ ...
Loading...