ដំណឹងពិភពលោក

ខ្មាន់កាំភ្លើង​នៅ​តិចសាស់ អាចនឹង​ទទួលទោស​«ប្រហារជីវិត»

ខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារ ក្នុងផ្សារទំនើប នៃក្រុង «El Paso» រដ្ឋតិចសាស់ សហរដ្ឋអាមេរិក និងដែលបណ្ដាលឲ្យមនុស្សស្លាប់ ២០នាក់ របួស១៦នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាត ហើយអាចនឹងទទួលទោស«ប្រហារជីវិត»។

លោក «Robert Gomez» នាយនគរបាលក្រុង បានអះអាងក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃអាទិត្យនេះថា ខ្មាន់កាំភ្លើងអាយុ២១ឆ្នាំ ដែលបានប្រគល់ខ្លួន ឲ្យអាជ្ញាធរចាប់នោះ រដ្ឋអាជ្ញា និងអាជ្ញាធរ ស្នើសុំឲ្យមានការផ្តន្ទាទោស ប្រឆាំងយុវជនរូបនេះ ដោយទោសធ្ងន់ធ្ងរបំផុត។

អាជ្ញាធរបានសង្ស័យយុវជនរូបនេះ ថាបានប្រព្រឹត្តិ«ឧក្រិដ្ឋកម្មមួយ ដែលកើតចេញ ពីភាពស្អប់ខ្ពើម»។ ភាពស្អប់ខ្ពើម ដែលជាពាក្យត្រូវបានប្រើ នៅសហរដ្ឋ​អាមេរិក ជំនួសឲ្យទង្វើប្រកាន់ពូជសាសន៍ និងភាពរើសអើង។

ក្នុងឯកសារមួយកម្រាស់៤ទំព័រ ដែលគេគិតថា ត្រូវបានខ្មាន់កាំភ្លើងបង្ហោះ ដាក់នៅលើគេហទំព័រ «8Chan» បានបញ្ជាក់ថា ការវាយប្រហារខាងលើ ជា«ចម្លើយមួយ ទៅនឹងការឈ្លានពាន នៃបណ្ដាជននិយាយភាសាអេស្ប៉ាញ ក្នុងរដ្ឋតិចសាស់» ដោយអះអាង ពីការស្អប់ខ្ពើមជាពន់ពេក ចំពោះជនអន្តោរប្រវេសន៍ និងការបារម្ភថា រដ្ឋតិចសាស់ នឹងធ្លាក់​ទៅក្រោមឥទ្ធិពល របស់គណបក្សប្រជាធិបតេយ្យ ក្នុងពេលណាមួយ។

តុលាការសហព័ន្ធអាមេរិក បានចាត់ទុកសំនុំរឿងនេះ ជា«អំពើភេរវនិយមផ្ទៃក្នុង»។

លោក «Robert Gomez» បញ្ជាក់បន្ថែមថា ជនរងគ្រោះមួយភាគធំ នៅមិនទាន់អាចកំណត់អត្តសញ្ញាណ បាននៅឡើយ។ បន្ទាប់ពីរងគ្រាប់កាំភ្លើងរួច ពួកគេទាំងនោះច្រើននាក់ បានដួលដេក នៅក្នុងផ្សារទំនើប «Walmart» និងខ្លះទៀត នៅឯចំណតរថយន្ដ៕



លំអិតបន្ថែមទៀត

កម្ពុជា

ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ...
ដំណឹង

ជំនិត ត្រាំ និងជានាយក​ខុទ្ទកាល័យ​សេតវិមាន ធ្វើតេស្ដិ៍វិជ្ជមាន​«Covid-19»

លោក «Mark Meadows» ដែលជា​មនុស្ស​«ជំនិត» របស់លោក ដូណាល់ ត្រាំ (Donald Trump) និងជានាយកខុទ្ទកាល័យ នៅសេតវិមាន បានធ្វើតេស្ដិ៍ ចេញលទ្ធផល ...
ដំណឹង

ចូ បៃដេន៖ «យើងគិតថា យើងនឹងឈ្នះការបោះឆ្នោត»

«ខ្ញុំមកកាន់ទីនេះ មិនមែនដើម្បីនិយាយថា យើងបានឈ្នះហើយទេ។ តែខ្ញុំមក ដើម្បីនិយាយថា នៅពេលការរាប់សន្លឹកឆ្នោត បានបញ្ចប់ យើងគិតថា យើងនឹងឈ្នះ​ការបោះឆ្នោត។» ឃ្លាខាងលើ ជាការអះអាងឡើង របស់លោក ចូ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.