ដំណឹងពិភពលោក

Covid-19៖ មនុស្សស្លាប់​នៅ​អ៊ីតាលី ថយចុះ​ក្រោម​១០០នាក់ ជាលើកទី១

ជាលើកទី១ តាំងពីការរាតត្បាត បានគ្របសង្កត់ ទៅលើប្រទេសអ៊ីតាលី ក្នុងរយៈពេល​ជាង​២ខែ​មកនេះ។ តុល្យភាព​មនុស្សស្លាប់ បានថយចុះ នៅក្រោម១០០នាក់ ពោល​មាន​ចំនួន ត្រឹម៩៩នាក់។ នេះ បើតាម​តួលេខ​ផ្លូវការ របស់​អាជ្ញាធរ​សុខាភិបាល​អ៊ីតាលី ដែលផ្សាយឲ្យដឹង កាលពី​យប់​ថ្ងៃទី​១៨ ខែឧសភា។

តុល្យភាពកន្លងមក ដែលមានចំនួន ទាបជាង១០០នាក់ គឺនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដែលកាលនោះ មានអ្នកស្លាប់ចំនួន ៩៧នាក់ នៅខណៈពេល ដែលប្រទេសមួយនេះ ចាប់ផ្ដើម​រងគ្រោះ យ៉ាងពេញ​ទំហឹង ចំពោះការរាតត្បាត នៃជំងឺ«Covid-19» និងបង្ខំ​ឲ្យរដ្ឋាភិបាល​អ៊ីតាលី ត្រូវបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ ដ៏ចង្រៃនេះ។

មកដល់ថ្ងៃនេះ អ្នកជំងឺស្លាប់សរុប នៅអ៊ីតាលី មានចំនួន ៣២ ០០៧នាក់ ពីក្នុង​ចំណោម​ករណីឆ្លង មានប្រមាណជិត ២២៦ ០០០នាក់។ ប្រទេស​ក្នុងទ្វីបអ៊ឺរ៉ុបខាងត្បូង មួយនេះ ​ត្រូវបានមេរោគ «Covid-19» វាយលុកខ្លាំង ចាប់ពីពាក់កណ្ដាល​ខែកុម្ភៈ ចេញពី​តំបន់ «Lombardie» ដែលស្ថិតនៅ ភាគខាងជើងប្រទេស។

រយៈពេលនៃការបិទប្រទេស ដែលមានរយៈពេលជាង២ខែ បានបំបាក់ ប្រទេសអ៊ីតាលី ដែលធ្លាប់ជាមហាអំណាច ខាងសេដ្ឋកិច្ច ឲ្យតក់ស្លុត សឹងតែនៅលើគ្រប់វិស័យ។

ប៉ុន្តែ​ចាប់ពី​ថ្ងៃទី៤ ខែឧសភានោះមក រដ្ឋាភិបាលបានប្រកាស បើកប្រទេសឡើងវិញ ដោយចាប់ផ្ដើមបើកឲ្យដំណើរការ នូវហាងលក់ទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន និងទីលានជួបជុំធំៗ៕



លំអិតបន្ថែមទៀត

ដំណឹង

នាយករដ្ឋមន្ត្រី​អ៊ីតាលី ចោទមន្ទីរពេទ្យមួយថាខ្ជីខ្ជាធ្វើឲ្យឆ្លងមេរោគ«កូរូណា»

នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) បានទម្លាក់ការទទួលខុសត្រូវ ទៅលើមន្ទីរពេទ្យមួយ ថាជាដើមហេតុ ដែលបណ្តាលឲ្យមានការឆ្លងរាលដាល នៃមេរោគ«កូរូណា»ថ្មី ក្នុងតំបន់ជាច្រើន ក្នុងភាគខាងជើងប្រទេស។ ...
តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...
កម្ពុជា

ហ៊ុន សែន បញ្ជា​ឲ្យប្ដូរ​លក្ខខណ្ឌ​«ឫកធំ» សម្រាប់​អ្នកដំណើរ​បរទេស

បន្ទាប់ពីការចុះផ្សាយ របស់សារព័ត៌មានបរទេស ដែលអះអាងថា «កម្ពុជាតូចតែ ឫកធំ» នោះមក លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រាប់​ទៅស្ថាប័ន​ពាក់​ព័ន្ធ​ នៅ​ដើមសប្ដាហ៍នេះ ឲ្យប្ដូរលក្ខខណ្ឌ​«ឫកធំ»ទាំងនោះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.