ដំណឹងពិភពលោក

អង់គ្លេស៖ «កាន់​កាំបិត​ដើរចាក់​មនុស្ស» របួសច្រើននាក់ ចាប់ខ្លួន​ម្នាក់

«កាន់​កាំបិត​ដើរចាក់​មនុស្ស»៖ ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង ក្នុងល្ងាចថ្ងៃសៅរ៍នេះ នាឧទ្យាន «Forbury Garden» នៃក្រុង «Reading» ដែលស្ថិតនៅភាគខាងលិច នៃ​រាជធានីឡុងដ៍ ចក្រភពអង់គ្លេស ។

សារព័ត៌មានក្នុងប្រទេសអង់គ្លេស បានអះអាង មនុស្សជាច្រើននាក់ ត្រូវបានចាក់​ដោយ​កាំបិត បណ្ដាល​ឲ្យមាន​មនុស្សស្លាប់ ៣នាក់ និងរបួសពីរនាក់។ តែតុល្យភាពខាងលើ មិន​ទាន់​មានការបញ្ជាក់ ចេញពីប្រភព​ផ្លូវការ​នៅឡើយ។

យ៉ាងណា នគរបាលតំបន់បានអះអាង ថាបានធ្វើអន្តរាគមន៍ ចំពោះហេតុការណ៍ «ដ៏រន្ធត់» ដែលបាន​បណ្ដាល​ឲ្យមាន​«របួសច្រើននាក់»។

នៅលើទំព័រទ្វីសធើរ នគរបាលតំបន់បានបញ្ជាក់បន្ថែម​ថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន នៅនឹងកន្លែងកើតហេតុ និងបញ្ជូនទៅឃុំខ្លួន។ នគរបាលបានសរសេរថា៖

«មនុស្សមួយចំនួន បានរងរបួស និងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។»

ទីភ្នាក់ងារព័ត៌មាន «AP» បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មាន​ដើម​កំណើត ជាជនជាតិលីបង់។ ខណៈទូរទស្សន៍ «Sky News» បានអះអាងថា មនុស្ស៣នាក់ បានស្លាប់ និងបានលើកឡើង ពីទង្វើបែប«ភេរវកម្ម»។

ក្នុងពេលភ្លាមៗ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាន​ប្រតិកម្មខ្លី នៅលើ​ទំព័រ​ទ្វីសធើរ​​របស់​លោកថា៖

«ការខ្វល់ខ្វាយរបស់ខ្ញុំ គឺសំដៅទៅ​ជនរងគ្រោះទាំងឡាយ នៅក្នុងឧប្បត្តិហេតុ ដ៏គួរ​ឱ្យ​រន្ធត់ នៅក្រុង “Reading” និង​សូម​អរគុណ ចំពោះក្រុមសង្គ្រោះបន្ទាន់ ដែលបានធ្វើ​អន្តរាគមន៍ នៅនឹងកន្លែងង៕»



លំអិតបន្ថែមទៀត

ដំណឹង

EU ផ្ដល់​ជម្រើសពីរ​ឲ្យ​អង់គ្លេសសម្រាប់​ការលើកថ្ងៃ​ Brexit

រដ្ឋសមាជិកទាំង២៧ នៃសហភាពអ៊ឺរ៉ុប បានយល់ព្រមនៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ផ្ដល់ឲ្យចក្រភពអង់គ្លេស នូវជម្រើសចំនួនពីរ សម្រាប់ការលើកថ្ងៃចាកចេញ ពីសហភាពអ៊ឺរ៉ុប (EU) ឬហៅថា «Brexit» ដែលបើតាមគម្រោង នឹងឈានមកដល់ ក្នុង៧ថ្ងៃខាងមុខនេះ។ ...
ដំណឹង

កម្ពុជា​ថ្កោលទោស​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក នៅ​ស្រីលង្កា

ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស​ បានចេញសេចក្ដីថ្លែងការណ៍ ដែលទើបទទួលបានក្នុងថ្ងៃនេះ ថ្កោលទោសអំពើភេរវកម្ម ដោយការបំផ្ទុះគ្រាប់បែកច្រើនកន្លែង នៅ​ស្រីលង្កា កាលពីម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍របស់របបក្រុងភ្នំពេញ ដែលបានចុះថ្ងៃខែ នៅថ្ងៃទី២១ ខែមេសា បានឲ្យដឹងថា កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លា ...
ដំណឹង

អូទ្រីស៖ ISIS ចេញមុខ​ទទួលស្គាល់​ភេរវកម្ម នៅវីយែន

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បាន«ចេញមុខ​ទទួលស្គាល់​ភេរវកម្ម ៦កន្លែង» កណ្ដាលរដ្ឋធានី​វីយែន ប្រទេសអូទ្រីស ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.