ដំណឹងពិភពលោក

រ៉ន់ ហ្គេដូ ត្រឡប់ចូលប្រទេសវិញ ហើយប្រកាសឲ្យបន្តធ្វើបាតុកម្ម

មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោក រ៉ន់ ហ្គេដូ (Juan Guaido) បានវិល ត្រឡប់ចូលប្រទេសវិញ និងទៅដល់រដ្ឋធានី ការ៉ាកាស វិញហើយ នៅមុននេះបន្តិច ក្រោមការស្វាគមន៍ដ៏ខ្លាំងក្លា ពីសំណាក់អ្នកគាំទ្ររាប់សិបពាន់នាក់ តាំងពីព្រលានយន្ដហោះ។

លោក រ៉ន់ ហ្គេដូ បានវិលចូលមាតុភូមិវិញ បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ជាង១០ប្រទេសនៅក្នុងតំបន់។ ប៉ុន្តែការវិលត្រឡប់ចូលប្រទេសវិញ របស់មេដឹកនាំប្រឆាំង ដែលប្រកាសខ្លួនជាប្រធានាធិបតីស្តីទី នៅតែប្រឈមនឹងការចាប់ខ្លួន ពីសំណាក់រដ្ឋអំណាចរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង របស់ប្រទេស។

រដ្ឋបាលលោក ម៉ាឌូរ៉ូ បានចោទលោក ហ្គេដូ ថាបានបំពានលើបម្រាបតុលាការ ដែលហាមមេដឹកនាំប្រឆាំងរូបនេះ មិនឲ្យចេញក្រៅ​ប្រទេស។

ប៉ុន្តែលោក រ៉ន់ ហ្គេដូ ទទួលបានការអមដំណើរ ចេញពីព្រលានយន្ដហោះ ដោយឯកអគ្គអង្គទូតរបស់សហភាពអ៊ឺរ៉ុប និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាច្រើន ក្នុងទ្វីបអាមេរិក​ឡាទីន ដើម្បីធានាពីសុវត្ថិភាពរបស់លោក។

ត្រឡប់មកដល់ប្រទេសវិញភ្លាម មេដឹកនាំប្រឆាំង ក៏បានប្រកាសជាថ្មី ឲ្យបន្តធ្វើបាតុកម្មភ្លាមដែរ ដើម្បីដាក់សម្ពាធលើប្រធានាធិបតីក្នុងតំណែង។ ជាមួយនឹងការគាំទ្រ ពីសំណាក់សហគមន៍អន្តរជាតិ ដែលមានមិនតិច​ជាង៥០ប្រទេសនោះ លោក រ៉ន់ ហ្គេដូ សង្ឃឹមថា នឹងឲ្យលោក នីកូឡា ម៉ាឌូរ៉ូ ចាកចេញពីដំណែង ដោយសន្តិវិធី៕



លំអិតបន្ថែមទៀត

ដំណឹង

EU តម្លើងសំលេងខ្លាំងៗដាក់ នីកូឡា ម៉ាឌូរ៉ូ បើហ៊ានចាប់ខ្លួន រ៉ន់ ហ្គេដូ

សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ...
ដំណឹង

EU ត្រៀមបន្ថែមទណ្ឌកម្ម​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ក្នុងពិភពលោក

របបដឹកនាំជាច្រើន ដែលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្ស ក្នុងពិភពលោក ដូចយ៉ាងការដឹកនាំ​ក្នុងប្រទេសរ៉ុស្ស៊ី ភូមា ចិន វេណេស៊ុយអេឡា ប៊េឡារ៉ូ និងក្នុងប្រទេស​កម្ពុជា​ជាដើម នឹងរងទណ្ឌកម្មបន្ថែមទៀត និងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហភាពអ៊ឺរ៉ុប «EU» ...
របាយការណ៍

នរណាខ្លះ​គាំទ្រ​ប្រធានាធិបតី​ទាំងពីរ​នៅ វេណេស៊ុយអេឡា

វិបត្តិនៅប្រទេស វេណេស៊ុយអេឡា បានបង្កឲ្យមានការប្រទាំងប្រទើស ផ្នែកការទូតអន្តរជាតិ យ៉ាងខ្លាំងក្លា ជាពិសេសនៅបន្ទាប់ពីលោក រ៉ន់ ហ្គេឌូ (Juan Guaido) មេដឹកនាំប្រឆាំង បានប្រកាសខ្លួន ឡើងធ្វើជាប្រធានាធិបតីស្តីទី ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.