ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងមិនចូលរួម ក្នុងពិធីស្បថ​«ចូលកាន់តំណែង»​របស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៅថ្ងៃទី២០ ខែមករាខាងមុខនេះទេ។

តាមរយៈសារមួយ បង្ហោះនៅលើបណ្ដាញសង្គម​ទ្វីសធើរ លោក ដូណាល់ ត្រាំ បានសរសេរឲ្យដឹងថា៖

«ជូនចំពោះអ្នកទាំងឡាយ ដែលចង់ដឹងពីរឿងនេះ ថាខ្ញុំនឹងមិនចូលរួម ក្នុងកម្មវិធីស្បថ (ចូលកាន់តំណែង) នៅថ្ងៃទី ២០ ខែមករាទេ។»

ការសម្រេចខាងលើ បានធ្វើឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីដំបូង នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលមិនបាន​ចូលរួម​ក្នុងពិធីស្បថ របស់ប្រធានាធិបតី ដែលត្រូវមកបន្តតំណែងពីខ្លួន រាប់ពីជំនាន់ប្រធានាធិបតី «Andrew Johnson» ក្នុងឆ្នាំ១៨៦៩​នោះមក។

ពិធីស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន ក្នុងឋានៈជាប្រធានាធិបតី និងអ្នកស្រី កាម៉ាឡា ហារី (Kamala Harris) ក្នុងឋានៈ​ជាអនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅជាផ្លូវការ នៅថ្ងៃទី២០ ខែមករា វេលាថ្ងៃត្រង់ (ម៉ោងនៅរដ្ឋធានី វ៉ាស៊ីនតោន)។

នៅមុនសារបង្ហោះខាងលើ លោក ដូណាល់ ត្រាំ នៅបានសរសេរសារមួយផ្សេង ដែលមានសរសេរថា៖

«សម្លេងម្ចាស់ឆ្នោត ប្រមាណជា៧៥លានសម្លេង ដែលបានបោះឆ្នោតសម្រាប់ខ្ញុំ, “ប្រទេសអាមេរិក មុនគេបង្អស់ និងត្រូវផ្ដល់​ភាពអស្ចារ្យជាថ្មី ជូនប្រទេសអាមេរិក (*)”, នឹងឮរន្ទឺសារជាថ្មី និងយ៉ាងយូរ។ ក្នុងកាលៈទេសៈ​ណាក៏ដោយ សម្លេង​ម្ចាស់ឆ្នោត​ទាំងនេះ មិនត្រូវបានគេមើលងាយ ឬធ្វើបាបដោយអយុត្តិធម៌ ទោះតាមរបៀបណាក៏ដោយ៕»

(*) “AMERICA FIRST, and MAKE AMERICA GREAT AGAIN”



លំអិតបន្ថែមទៀត

កំសាន្ដ

សារមន្ទីរ​«Tussaud»​នៅប៊ែរឡាំង ដាក់រូបចម្លាក់ ត្រាំ ចូលក្នុង​ធុងសំរាម

ដាក់រូបចម្លាក់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ចូលក្នុង​ធុងសំរាម ៖ នោះជាកាយវិការ ដ៏គួរឲ្យអស់សំណើច ដែលត្រូវបានធ្វើឡើង ជា«និមិត្តរូប» តាំងពីថ្ងៃទី១ ...
កំសាន្ដ

ត្រាំ ដេញ​នាយកខុទ្ទកាល័យ​ចេញពី​បន្ទប់ ព្រោះ…«ក្អក»

បើគ្មានសុខភាព«មាំមួនពេញបរិបូរណ៍»ទេ ចូរកុំនៅក្បែរលោក ដូណាល់ ត្រាំ (Donald Trump) ឬបើមិនដូច្នេះទេ ឬហ៊ាន«ក្អក» នឹងត្រូវប្រធានាធិបតីអាមេរិករូបនេះ បណ្ដេញចេញពីបន្ទប់ ដូចករណីរបស់លោក «Mick Mulvaney» ...
រូបភាពចំអក របស់សកម្មជនការពារសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសវៀតណាម។ (រូបភាពរបស់ RSF)
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «ទិវាសិទ្ធិមនុស្ស ខណៈនិន្នាការ​ផ្ដាច់ការនិយម​កើនឡើង»

ក្នុងខែធ្នូនេះ​ នៅពេលដែលអង្គការ​សហប្រជាជាតិ​ប្រារព្ធ«ទិវាសិទ្ធិមនុស្ស» ពិភពលោក​ទាំងមូល​​កំពុងតែពើបប្រទះ នូវបញ្ហាប្រឈមនានា ចំពោះមុខ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។ របបផ្តាច់ការនានា កំពុងតែបន្តគាបសង្កត់សង្កិន ពួកអ្នកប្រឆាំង ឬអ្នកដែលតវ៉ា​ទាមទារសិទ្ធិស៊ីវិល ជាមូលដ្ឋាន។ បណ្តារដ្ឋដែលប្រកាន់របបប្រជាធិបតេយ្យ ក៏កំពុង​ដោះស្រាយនូវរលក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.