ដំណឹងពិភពលោក

មនុស្ស​ស្លាប់​កើន​ដល់​៨នាក់ ក្នុង​គ្រោះថ្នាក់​រថភ្លើង​នៅ​ដាណាម៉ាក

តុល្យភាពនៃជនរងគ្រោះដល់ជីវិត បានកើនឡើងដល់៨នាក់ នៅក្នុងគ្រោះថ្នាក់រថភ្លើង ដែលកើតឡើង កាលពីព្រឹកថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ម្សិលម៉ិញ។ នេះ បើតាមការប្រកាស របស់នគរបាលដាណាម៉ាក ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។

សេចក្ដីប្រកាសព័ត៌មាន របស់នគរបាល បានឲ្យដឹងថា៖

«អាជ្ញាធរបានត្រួតពិនិត្យមើលរថភ្លើង និងបានរកឃើញមនុស្សស្លាប់ ពីរនាក់ទៀត។»

ពីក្នុងចំណោមមនុស្ស ទាំង៨នាក់ មានស្ត្រី៥នាក់ និងបុរស៣នាក់។ នៅក្នុងរបាយការណ៍ របស់អាជ្ញាធរ ចេញផ្សាយក្នុងពេលភ្លាមៗ បានឲ្យដឹងថា មនុស្ស៦នាក់បានស្លាប់ និង១៦នាក់រងរបួស។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៧និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅខាងលើស្ពាន «Grand Belt» ដែលភ្ជាប់កោះ «Seeland» (ដែលមានរដ្ឋធានី កូផេនហាក) ទៅនឹងកោះ «Fionie»។

រ៉ឺមករថយន្ដមួយ បានរបើកចេញ ពីរថភ្លើងដឹកទំនិញមួយខ្សែ ហើយបានខ្ទាតទៅជល់រថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀត ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា។ រថភ្លើងដឹកអ្នកដំណើរនោះ មានមនុស្សជិះ ១៣១នាក់ និងបុគ្គលិកបម្រើការ ៣នាក់។

អ្នកស៊ើបអង្កេត នៅមិនទាន់ដឹងថា តើមូលហេតុអ្វី បានជារ៉ឺមករថយន្ដខាងលើ បានរបូតដាច់ចេញ ពីរថភ្លើង។ នៅក្នុងពេលកើតហេតុ ខ្យល់កន្ត្រាក់បានបោកបក់ យ៉ាងខ្លាំងក្លា នៅក្នុងតំបន់នោះ៕



លំអិតបន្ថែមទៀត

ដំណឹង

ជាប់គុក​៨ខែ​ដោយ​ព្យួរទោស ព្រោះ​«លញ់លិង្គ»​ក្នុង​រថភ្លើង​ក្រោមដី​នៅ​ប៉ារីស

បុរសម្នាក់អាយុ៤៧ឆ្នាំ ទើបនឹងត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៨ខែ ដោយព្យួរទោស បន្ទាប់ពីតុលាការបានរកឃើញ ពីទោសកំហុសរបស់បុរសម្នាក់នេះ ដែលបាន«លញ់លិង្គ»របស់ខ្លួន នៅមុខស្ត្រីម្នាក់ កាលពីចុងឆ្នាំកន្លងទៅ។ រឿងរ៉ាវបានកើតឡើង កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ក្នុងរថភ្លើងក្រោមដី ...
ដំណឹង

ស្លាប់​យ៉ាងតិច​៦នាក់ នៅ​ក្នុង​គ្រោះថ្នាក់​រថភ្លើង​មួយ នៅ​ដាណាម៉ាក

យ៉ាងហោចណាស់ មនុស្ស៦នាក់ បានស្លាប់ និង១៦នាក់ផ្សេង បានរងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងពីរខ្សែ ក្នុងព្រឹកថ្ងៃពុធនេះ ដែលរត់ឆ្លងកោះ នៃប្រទេស​ដាណឺម៉ាក។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រុមហ៊ុនផ្លូវដែក របស់ប្រទេស ...
ដំណឹង

វាយប្រហារ​ដោយ​ទឹកអាស៊ីត ក្នុងរថភ្លើងក្រោមដី នៅ​ប៉ារីស

ក្នុងពេលព្រហាម ព្រឹកថ្ងៃសុក្រនេះ ការវាយ​ប្រហារ ដោយ​ទឹកអាស៊ីត​មួយ បានកើតឡើង ក្នុងរថភ្លើងក្រោមដី ខ្សែលេខ១ នៃរដ្ឋធានីប៉ារីស រវាងស្ថានីយ៍បាស្ទីយ៍ (Bastille) និង ហ្គារឌឺលីយ៉ុង (Gare ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.