ដំណឹងពិភពលោក

រដ្ឋសភា​អង់គ្លេស​ទាត់ចោល​កិច្ចព្រមព្រៀង​បញ្ចេញ​ចក្រភព​ពី សហភាពអ៊ឺរ៉ុប

អ្នកតំណាងរាស្ត្រអង់គ្លេស ដ៏ច្រើនលើសលប់ បានបោះឆ្នោតច្រានចោល ក្នុងយប់ថ្ងៃអង្គារនេះ នូវកិច្ចព្រមព្រៀង នៃការចាកចេញ របស់ចក្រភពអង់គ្លេសពី សហភាពអ៊ឺរ៉ុប (Brexit) ដែលត្រូវបានរដ្ឋាភិបាល អ្នកស្រី ថេរេស្សា ម៉េ (Theresa May) ប្រើពេលដ៏យូរ ដើម្បីធ្វើការចរចា ជាមួយសហភាពអ៊ឺរ៉ុប កាលពីពេលកន្លងមក។

ការបោះឆ្នោតច្រានចោល នូវកិច្ចព្រមព្រៀងនេះ ជាក្ដីអាម៉ាសមួយ របស់រដ្ឋាភិបាលអ្នកស្រី ម៉េ និងបានរុញឲ្យចក្រភពមួយនេះ ស្ថិតក្នុងសភាពមិនច្បាស់លាស់ ថាតើត្រូវនៅក្នុង ឬត្រូវចាកចេញពី សហភាពអ៊ឺរ៉ុប ខណៈកាលកំណត់ចុងក្រោយ នឹងមកដល់ នៅចុងខែមិនាខាងមុខ។

បន្ទាប់ពីការបោះឆ្នោត របស់រដ្ឋសភាជាតិ​អង់គ្លេស លោក «Jeremy Corbyn» ប្រធានគណបក្សពលករ ដែលជាគណបក្សប្រឆាំង (និងនិយមអ៊ឺរ៉ុប) ក៏បានដាក់ញត្តិបន្ទោសមួយដែរ ដើម្បីទម្លាក់រដ្ឋាភិបាលសព្វថ្ងៃ ឲ្យចុះចេញពីអំណាច។ ញត្តិបន្ទោសនេះ នឹងត្រូវយកមកពិភាក្សា នៅថ្ងៃពុធស្អែកនេះ។

លោក «Jeremy Corbyn» បានវាយតម្លៃថា បរាជ័យក្នុងការអនុម័តកិច្ចព្រមព្រៀង «Brexit» គឺជា«គ្រោះមហន្តរាយ» ដ៏ធ្ងន់ធ្ងរមួយ សម្រាប់រដ្ឋាភិបាលរបស់អ្នកស្រី ម៉េ។

រដ្ឋសភាបានទាត់ចោលកិច្ចព្រមព្រៀងនេះ ដោយសម្លេងប្រឆាំង មានចំនួនដល់ទៅ ៤៣២សម្លេង ខណៈសម្លេងស្រប មានតែ២០២ប៉ុណ្ណោះ។ ហើយប្រសិនជារដ្ឋាភិបាលអ្នកស្រី អាចរួចផុតពីការទម្លាក់ តាមរយៈញត្តិបន្ទោសខាងលើនេះ អ្នកស្រី ថេរេស្សា ម៉េ នឹងមានពេល រហូតដល់ថ្ងៃចន្ទ ដើម្បីស្នើកិច្ចព្រមព្រៀងថ្មី ដែលមានលក្ខណៈបណ្ដោះអាសន្ន និងអាចជំនួសកិច្ចព្រមព្រៀង ដែលទើបត្រូវបានច្រានចោល។

នៅក្រោយការចេញ លទ្ធផលបោះឆ្នោត អ្នកស្រីនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖

«រដ្ឋសភាបានបញ្ចេញសម្លេចសម្រេច ដូច្នេះរដ្ឋាភិបាលនេះ នឹងស្ដាប់ការសម្រេចនោះ។»

ភ្លាមៗ ក្រោយការសម្រេច របស់រដ្ឋសភាអង់គ្លេស លោក «Jean-Claude Junker» ប្រធានគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប ក៏បានបញ្ចេញប្រតិកម្មភ្លាមដែរថា លោកមានការសោកស្ដាយណាស់ ចំពោះលទ្ធផលនៃការបដិសេធកិច្ចព្រមព្រៀងខាងលើ។ លោកបាន «ទទូចឲ្យចក្រភពអង់គ្លេស ត្រូវធ្វើការបំភ្លឺ ឲ្យបានឆាប់បំផុត ពីជំហររបស់ខ្លួន» ព្រោះ «ពេលវេលា ហាក់ដូចជា បានផុតកំណត់ហើយ»៕ 



លំអិតបន្ថែមទៀត

ដំណឹង

នាយករដ្ឋមន្ត្រី​ក្រិច​«ផុតដំណែង»​ទទួលស្គាល់​បរាជ័យ ក្នុង​ការបោះឆ្នោត

ក្រោយការចេញផ្សាយ នូវការស្ទង់លទ្ធផលដំបូង លោក «Alexis Tsipras» នាយករដ្ឋមន្ត្រី«ផុតដំណែង» របស់ប្រទេសក្រិច បានប្រកាសទទួលស្គាល់បរាជ័យ របស់គណបក្សលោក និងបានថ្លែងជូនពរអ្នកឈ្នះឆ្នោត ក្នុងការឡើងមកដឹកនាំប្រទេសក្រិច ដែលបានចេញផុត ពីវិបត្តិក្ស័យធន ...
ដំណឹង

ប្រធានសភា​អ៊ឺរ៉ុប​ថ្មី ជា​អ្នកសារព័ត៌មាន​និយមឆ្វេង របស់​ប្រទេស​អ៊ីតាលី

លោក ដាវីដ សាសូលី (David Sassoli) អ្នកនយោបាយនិយមឆ្វេង របស់​ប្រទេស​អ៊ីតាលី បានឈ្នះឆ្នោតជ្រើសតាំង ក្នុងតំណែងជាប្រធានសភាអ៊ឺរ៉ុប ដោយសម្លេង៣៤៥ ទល់នឹង៦៦៧ នៅក្នុងការបោះឆ្នោតជុំទីពីរ ថ្ងៃទី៣ ...
កម្ពុជា

សភាអ៊ីតាលី​អនុម័ត​ញត្តិ​ស្នើឲ្យ​ភាគីកម្ពុជា​ជជែកគ្នា និង​ចូលរួម​នីតិវិធីព្យួរ EBA

រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.