• ដូណាល់ ត្រាំ ហៅ​អតីត​រដ្ឋមន្ត្រី​ការបរទេស ថា​ជា​មនុស្ស​«ល្ងីល្ងើ»

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្ម ក្នុងយប់ថ្ងៃសុក្រ (ត្រូវជាព្រឹកថ្ងៃសៅរ៍ ម៉ោងនៅកម្ពុជា)នេះ ទៅនឹងការលើកឡើង របស់លោក «Rex Tillerson» អតីតរដ្ឋមន្ត្រីការបរទេស ដែលត្រូវបានលោក ត្រាំ បណ្ដេញចេញពីតំណែង កាលពីចុងខែមីនា ឆ្នាំ២០១៨កន្លងមក។ លោក ត្រាំ បានហៅលោក «Rex Tillerson» ថាជាមនុស្ស«ល្ងីល្ងើ» ដូចដុំថ្ម និងជាមនុស្ស«កំជិល»។ នៅលើបណ្ដាញសង្គមទ្វីសធើរ ប្រធានាធិបតីអាមេរិក បានសរសេរឡើងថា៖ «“Mike Pompeo” កំពុងធ្វើការងារ ដ៏អស្ចារ្យមួយ។ ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះគាត់។ ...
  • បាតុកម្ម​អាវ​កាក់​លឿង – នាយក​រដ្ឋមន្ត្រី​ថ្លែង​ពី​​ការ​ចាប់​ខ្លួន​​៤៨១នាក់

    នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានអះអាងតាមកញ្ចក់ទូរទស្សន៍ នៅមុននេះ ថាមកដល់ម៉ោងនេះ មនុស្សចំនួន ៤៨១នាក់ ត្រូវបានចាប់ខ្លួន និង២១១នាក់ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន។ តួលេខខាងលើ បានលើសតួលេខ ដែលផ្ដល់ក្នុងជំហានដំបូង ដោយស្នងការដ្ឋាននគរបាលរដ្ឋធានី ដែលអះអាងថា មានចំនួន ២៧៨នាក់ និងលើសតួលេខ នៃបណ្ដាជន ដែលត្រូវបានចាប់ខ្លួន ពេញមួយថ្ងៃសៅរ៍ កាលពីសប្ដាហ៍កន្លងទៅ ដែលមានចំនួន ៤១១នាក់។ បាតុករ ដែលពាក់អាវកាក់ពណ៌លឿង បាននាំគ្នាចុះ នៅតាមបណ្ដាផ្លូវសំខាន់ៗ នៃរដ្ឋធានី​ប៉ារីស ជាថ្មីទៀត ...
  • បាតុកម្ម​អាវ​កាក់​លឿង – ចាប់ខ្លួន​២៧៨នាក់

    មនុស្សប្រមាណជា ២៧៨នាក់ ត្រូវបានចាប់ខ្លួន បើរាប់មកទល់នឹងម៉ោង ៩ព្រឹកថ្ងៃសៅរ៍នេះ ពោលគឺនៅមុនបាតុកម្ម ដ៏សម្បើមមួយ ដែលត្រូវប្រព្រឹត្តិទៅ នៅរដ្ឋធានីប៉ារីស រៀបចំឡើង ដោយបណ្ដាជន ដែលពាក់អាវកាក់ពណ៌លឿង។ នេះបើតាមតួលេខផ្សាយឲ្យដឹង ពីស្នងការដ្ឋាននគរបាលរដ្ឋធានី និងដកស្រង់បន្ត ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។ បើតាមទូរទស្សន៍បារាំង «BFMTV» បានលើកឡើង នៅមុន​ការចេញ​ផ្សាយ​អត្ថបទនេះ ពីការចាប់ខ្លួន ៣៥៤នាក់ ហើយពីក្នុងចំណោមនេះ ១២៧នាក់ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន។ អាជ្ញាធរបារាំង ដែលបារម្មណ៍អំពីការផ្ទុះឡើងជាថ្មី អំពើអំពើហិង្សា បានពង្រឹកខ្សែត្រៀមរបស់ខ្លួន និងបង្កើនការត្រួតពិនិត្យ នៅតាមតំបន់ដែលបាតុករ អាចនឹងជួបជុំគ្នា ជាពិសេស​នៅក្នុងសង្កាត់​ដ៏សំខាន់ៗ ...
  • អ្នក​គាំទ្រ CNRP ម្នាក់​ទៀត​ទម្លាយ​ករណី កឹម មនោវិទ្យា ហៅ កែម ឡី ថា​«ភ្លើ និង​ចោលម្សៀត»

    ការខ្វែងគំនិតគ្នា រវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម នៅតែបន្តមាន ហើយការទម្លាយឯកសារឯកជន ក៏ចេះតែកើតមាន ជាហូហែរ។ បន្ទាប់ពីឯកសារឯកជន ដែលត្រូវបានទម្លាយចេញ ជាសាធារណៈ កាលពីម្សិលម៉ិញ នៅថ្ងៃនេះ ឯកសារឯកជន ប្រមាណជាជិត១០ទំព័រផ្សេង ត្រូវបានលោក អេង ពន្លក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូបទៀត បង្ហោះចេញជាសាធារណៈ ដោយអះអាងអមមកជាមួយថា កូនស្រីច្បងលោក កឹម សុខា រូបនេះ ធ្លាប់ហៅលោក កែម ឡី ថា«ជាមនុស្សអាក្រក់ ភ្លើ​ ...
  • មេធាវី ជូង ជូងី៖ តើ​ សម រង្ស៊ី ឬ​ក្រុម​ស្និត កឹម សុខា ដែល​ធ្វើ​បក្ស​ប្រហារ?

    តើលោក សម រង្ស៊ី ក្នុងនាមលោក ជាសហស្ថាបនិកទីមួយ នៃគណបក្សសង្គ្រោះជាតិ ឬក៏ក្រុមមួយ ដែលតាំងខ្លួនជា អ្នក កឹម សុខា និយម ជាអ្នកធ្វើបក្សប្រហារ ចង់ដណ្ដើមយកគណបក្សប្រឆាំងដ៏មួយនេះ យកទៅឱបក្រសោបតែម្នាក់ឯង? នេះ ជាសំណួរដែរលោក ជូង ជូងី មេធាវីស្និតលោក សម រង្ស៊ី ចោទសួរទៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែលចោទការតែងតាំងលោក សម រង្ស៊ី ជាប្រធានស្ដីទីគណបក្ស ថាជាសកម្មភាពធ្វើបក្សប្រហារ។ ការពន្យល់របស់លោកមេធាវី ធ្វើឡើងនៅបណ្ដាញសង្គម ជាលើកទីពីរ បន្ទាប់ពីការពន្យល់លើកមុន តបទៅនឹងក្រុមមន្ត្រីដដែល ដែលចាត់ទុកការប្រារព្ធធ្វើសន្និសីទ នៅក្រុងអាត្លង់តា ...
  • ហ៊ុន សែន បន្ត​ទស្សនកិច្ច​នៅ​វៀតណាម ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព

    បន្ទាប់ពីទស្សនកិច្ចពីរថ្ងៃ នៅក្នុងប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តដំណើរទស្សនកិច្ចរបស់លោក សម្រាប់រយៈពេល២ថ្ងៃទៀត ទៅកាន់រដ្ឋធានី ហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងជួបលោក ង្វៀន ហ្វ៊ូជុង (Nguyễn Phú Trọng) ប្រធានរដ្ឋ និងជាអគ្គលេខាគណបក្សកុម្មុយនីស្ដិ៍ និងជួបអ្នកស្រី ង្វៀន ធីគឹមងិន (Nguyễn Thị Kim Ngân) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាពិសេស ...