កម្ពុជាដំណឹង

ស្ថានទូត​អាមេរិក បង្ហាញតួលេខពាណិជ្ជកម្ម ថាចិនចំណេញលើខ្មែរ

ពីឆ្វេងទៅស្ដាំ៖ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

ស្ថានទូត​អាមេរិក ប្រចាំនៅកម្ពុជា បានលើកយកតួលេខ មកពន្យល់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំធំជាងនរណាទាំងអស់។ តែផ្ទុយទៅវិញ ទំនាក់ទំនងនេះ ផ្ដល់ផលចំណេញសម្រាប់ប្រទេសចិន ច្រើនជាងប្រទេសកម្ពុជាខ្លួនឯង ខុសគ្នាឆ្ងាយ ពីទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬកម្ពុជា ជាមួយ​សហភាពអ៊ឺរ៉ុប។

ទំព័រហ្វេសប៊ុករបស់ស្ថានទូត បានបង្ហោះរូបភាពបង្ហាញពីតួលេខទាំងនេះ កាលពីប៉ុន្មាននាទីមុន ដោយសរសេរអមថា៖

«ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយ ដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»

សំណេររបស់ស្ថានទូត នៃប្រទេសមហាអំណាច បានឲ្យដឹងទៀតថា៖

«នេះគ្រាន់តែជាផ្លូវមួយទៀត ដែលប្រទេសកម្ពុជាបានងាកចេញ ពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើន ទៅលើប្រទេសចិន។»

*English below* ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល…

Publiée par U.S. Embassy Phnom Penh, Cambodia sur Vendredi 19 avril 2019


ការលើកឡើងរបស់ ស្ថានទូត​អាមេរិក ធ្វើឡើងក្នុងខណៈពេល ដែលប្រទេសកម្ពុជាកំពុងរងវិធានការជាបន្តបន្ទាប់ ពីសហភាពអ៊ឺរ៉ុប ជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» បើសិនណាជារបបដឹកនាំក្រុងភ្នំពេញ មិនវិលត្រឡប់មកដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញនោះ។

ក្រុមអ្នកតំណាងរាស្ត្រ និងព្រឹទ្ធសមាជិកអាមេរិកច្រើននាក់ ក៏កំពុងធ្វើច្បាប់ ដើម្បីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ «GPS» ដែលផ្ដល់ដោយសហរដ្ឋអាមេរិក ចេញពីកម្ពុជាដែរ។

ក្រុមអ្នកវិភាគបានរំពឹងថា ការដកប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ ចេញពីប្រទេសកម្ពុជា នឹងធ្វើឲ្យការនាំទំនិញពីកម្ពុជា ទៅកាន់លំហទីផ្សារយក្សទាំងពីរ ចុះខ្សោយ។ អ្នកវិភាគ អះអាងទៀតថា បើសិនជាការនាំចេញថយចុះ នោះវានឹងប៉ះពាល់ ទៅដល់ផលិតកម្ម ប្រាក់ចំណូល​តាមរយៈការបង់ពន្ធ និងការងាររបស់ពលករក្នុងស្រុក។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង និងបន្តថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈរបស់លោក តាំងពីច្រើនសប្ដាហ៍ចុងក្រោយនេះ ថាលោក និងរដ្ឋាភិបាលលោក មិនខ្ចីខ្វល់ចំពោះបរទេសណា ដែលចង់ ឬមិនចង់កាត់ប្រព័ន្ធអនុគ្រោះពន្ធនេះ ពីរបបដឹកនាំរបស់លោកទេ។

មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់លោក ធ្លាប់បានរស់ និងធ្លាប់បានឆ្លងកាត់ហើយ សម័យកាលនៃការដាក់ទណ្ឌកម្ម ទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច (រវាងពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ១៩៩១) ដូច្នេះកម្ពុជានឹងបន្តរស់បានទៀត ចាប់ពីពេលនេះ បើទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ ពីក្រុមប្រទេសម្ចាស់ទីផ្សារធំៗ នោះក៏ដោយ៕



លំអិតបន្ថែមទៀត

កម្ពុជា

សភាអ៊ីតាលី​អនុម័ត​ញត្តិ​ស្នើឲ្យ​ភាគីកម្ពុជា​ជជែកគ្នា និង​ចូលរួម​នីតិវិធីព្យួរ EBA

រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ...
ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
ដំណឹង

កងទ័ព​ចិន​និង​សព្វាវុធ ត្រូវបាន​ឃើញ​ចល័ត​មក​ជាប់«ព្រំដែន»​ហុងកុង

កងកម្លាំងអាវុធហត្ថ របស់ប្រទេសចិន ត្រូវបានចល័ត ឲ្យមកឈរជើង និងហ្វឹកហាត់ នៅក្នុងកីឡដ្ឋានមួយ នៃក្រុង «Shenzhen» ដែលនៅជាប់ជាមួយ«ព្រំដែន»​ក្រុងហុងកុង។ នេះ បើតាមការសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.