កម្ពុជាដំណឹង

ត្រីដែល«Fresh News»ជួយ​ឃោសនា​ឲ្យ គឺជា«ត្រីងាប់»

ការលើកឡើងរបស់លោក ម៉ៅ មុនីវណ្ណ ដែលត្រូវបានម៉ាស៊ីនឃោសនា របស់លោក ហ៊ុន សែន ជួយយកទៅផ្សាយបន្ត បានទទួលប្រតិកម្ម ពីក្រុមអ្នកគាំទ្រលោក សម រង្ស៊ី មកវិញ ដោយហៅលោក ម៉ៅ មុនីវណ្ណ ថាជា«ត្រីងាប់»។

កាលពីប៉ុន្មានម៉ោងមុន លោក ម៉ៅ មុនីវណ្ណ ដែលជាអតីតមន្ត្រីកូតាមកពីគណបក្សសិទ្ធិមនុស្ស បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា ក្រុមអ្នកស្និតនឹងលោក សម រង្សី ជាអ្នកបំរេីនិងអនុវត្តយុទ្ធសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដាក់សេចក្ដីសន្និដ្ឋាននៅចុងបញ្ចាប់ថា «CPP និង សម រង្ស៊ី គឺតែមួយ»។

លោក ម៉ៅ មុនីវណ្ណ បានលើកហេតុផល មកបញ្ជាក់ថា៖

«ពេលដែលលោកប្រធាន កឹម សុខា ជាប់គុគនៅត្រពាំងផ្លុង គេថា[លោក កឹម សុខា]សុីឈ្នួលជាប់គុក ពេលមក[ជាប់]ឃុំក្នុងផ្ទះ ចោទគាត់ថា សម្ងំយកសុខតែឯង ដល់ពេលគាត់ចេញដំណើរទៅមុខ មួលបង្កាច់គាត់ថាក្បត់។»

«យេីងទាំងអស់គ្នាដឹងហេីយថា គណបក្ស​ប្រជាជនចោទលោកប្រធាន​ កឹម សុខា ថាក្បត់ជាតិ​ ចំណែក​ក្រុម​ សម រង្សី ក៏ចោទលោកប្រធាន កឹម សុខា ថាក្បត់។ ដូច្នេះ ក្រុម​ សម រង្សី ជាអ្នកបំរេី និងអនុវត្តយុទ្ធសាស្រ្តរបស់ CPP។»

បន្ទាប់មក ការលើកឡើងខាងលើ ​របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង​រូបនេះ ត្រូវបាន​យកទៅផ្សាយបន្ត ដោយសារព័ត៌មាន «Fresh News» ដែលគេស្គាល់ថា ជាម៉ាស៊ីន​ឃោសនា យ៉ាងជំនាញរបស់របបដឹកនាំរបស់លោក ហ៊ុន សែន។

ខណៈលោក ម៉ៅ មុនីវណ្ណ សរសេរអំពីក្រុមអ្នកស្និតលោក សម រង្ស៊ី សារព័ត៌មានខាងលើ បែរជាសរសេរនិងដាក់ចំណងជើង ឲ្យអត្ថបទខ្លួនដូចេះថា៖ «ម៉ៅ មុនីវណ្ណ៖ លោក សម រង្ស៊ី កំពុងបម្រើ CPP ដោយព្យាយាមចោទប្រកាន់លោក កឹម សុខា»។

យ៉ាងណា ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី បានប្រតិកម្មតបវិញ នៅចំពោះការហុចផ្លែដាវ ពីសំណាក់លោក ម៉ៅ មុនីវណ្ណ ដើម្បីអ្វីមួយ ដែលអ្នកទាំងនោះ ហៅថាជាការអនុញ្ញាតឲ្យប្រព័ន្ធឃោសនា របស់នាយករដ្ឋមន្ត្រីចាស់វស្សានៅកម្ពុជា យកទៅបំភ្លៃ ដើម្បីបំបែកបំបាក់ សម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា។

លោក ទេព មនោរម្យ មន្ត្រីគណបក្សប្រឆាំង ទទួលបន្ទុកព័ត៌មាន និងការផ្សព្វផ្សាយ ដែល​​រស់នៅក្នុងប្រទេសបារាំង បានភ្ជាប់ករណីនេះ ទៅនឹង«ត្រីងាប់»។ ត្រីងាប់ ដែលជា​ពាក្យសំដី​ដ៏ល្បី របស់លោកបណ្ឌិត កែម ឡី។ លោក មនោរម្យ បានសរសេរ​ក្នុងគណនេយ្យ​ហ្វេសប៊ុក​របស់លោក​ឡើងថា៖

«លោក ម៉ៅ មុនីវណ្ណ ដែលមហាជនស្គាល់ថា ធ្លាប់បានប្រឌិតរឿងមួលបង្កាច់លោក សម រង្សុី ដើម្បីទារអាំងប៉ាវពី ហ៊ុន សែន នោះ កំពុងនិយាយញុះញង់បំបែកលោក កឹម សុខា ពីលោក សម រង្សុី រួចហើយមាន Fresh News ជាអ្នកជួយផ្សាយបន្ទរពីក្រោយ។»

«តែទោះជាយ៉ាងណា មហាជនដឹងហើយថា អ្នកនយោបាយណាដែល Fresh News ជួយផ្សាយ អ្នកនយោបាយនោះគ្មានអនាគតល្អទេ បើប្រៀបធៀបពីត្រីវិញ ត្រីណាដែល Fresh News ជួយផ្សាយលក់ គឺត្រីងាប់ !»

សម្រាប់លោក ឆាំ ឆានី ដែលគេស្គាល់ថាជាអ្នកបង្ហោះសារដ៏ល្បី នៅលើបណ្ដាញសង្គម រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការដឹកនាំរបស់លោកនោះ បានសរសេរអះអាងថា មិនមានមនុស្សស្និតលោក សម រង្ស៊ី ណាម្នាក់ បានចោទប្រកាន់ ឬជេរប្រមាថលោក កឹម សុខា នោះឡើយ។

លោក ឆានី បានសរសេរថា៖

«មិនថាពេលមុន​ឬពេលនេះទេ ខ្ញុំនៅតែស្ញើចសរសើរ និងគោរពនូវឧត្តមគតិ​និងឆន្ទៈ​ដ៏មុះមុតរបស់លោក កឹម សុខា ក្នុងការរក្សាសម្ពន្ធ័ភាព “សម ង្ស៊ី-កឹម សុខា ជាមនុស្ស​តែ១” បើទោះជាគាត់រង​នូវការធ្វើទុក្ខបុកម្នេញពីរបប ហ៊ុន សែន និងមនុស្សដែលនៅ​ជិតគាត់ តែបំរើឲ្យ ហ៊ុន សែន យ៉ាងណាក៏ដោយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

«លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ»​គំនិត សម រង្ស៊ី ដំបូងគេ? WHO ប្រតិកម្ម!

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា តែងលើកឡើងមិនដែលដាច់ ពីយោបល់របស់លោក ក្នុងការបង្កើត«លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ» តាំងពីច្រើនសប្ដាហ៍ហើយ។ នៅថ្ងៃសៅរ៍នេះ យោបល់ខាងលើ ដែលមានប្រទេសមួយចំនួនកំពុងធ្វើ បានរងប្រតិកម្ម ...
កម្ពុជា

ម៉ាស៊ីនឃោសនា​ក្រុង​ភ្នំពេញ ផ្សាយ​ពីដំណោះស្រាយ​មួយ… យឺត​១ខែ

ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ បានចេញផ្សាយកាលពីមុននេះ នូវដំណោះស្រាយមួយ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដែលជំរុញឲ្យសហភាពអ៊ឺរ៉ុប «EU» សម្រេចដោយយុត្តិធម៌ ចំពោះការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។ បញ្ហា? នៅត្រង់ថា ដំណោះស្រាយ ...
កម្ពុជា

សម រង្ស៊ី ថា​«ការញាំញី»​ពីសំណាក់​ក្រុងភ្នំពេញ ជា​កិត្តិយស​សម្រាប់​លោក

មេដឹកនាំប្រឆាំង បានឆ្លើយតបទៅនឹងសេចក្ដីប្រកាស តាមចាប់ខ្លួនរូបលោក ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ដោយចាត់ទុកទង្វើនោះ ថាជា«ការញាំញី» ដែលផ្ដល់ជា«កិត្តិយស»សម្រាប់លោកទៅវិញទេ។ កាលពីចុងសប្ដាហ៍មុន ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ចេញសេចក្ដីប្រកាសមួយ ថាខ្លួននឹងប្រើគ្រប់មធ្យោបាយ ដើម្បី​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.