កម្ពុជាដំណឹង

អាមេរិក​ស្នើកម្ពុជា​បោះបង់​«កិច្ច​ព្រមព្រៀង​សម្ងាត់ ឲ្យ​ចិន​តាំង​មូលដ្ឋាន​ទ័ព»

ភ្លាមៗ ក្រោយការចេញផ្សាយ នូវព័ត៌មានស្ដីពី​«កិច្ច​ព្រមព្រៀង​សម្ងាត់» ដែលចេញផ្សាយ ដោយសារព័ត៌មានដ៏ធំ ឈ្មោះ «The Wall Street Journal» សហរដ្ឋអាមេរិកបានប្រតិកម្ម ស្នើប្រទេសកម្ពុជា ឲ្យបោះបង់ចោលគម្រោងខាងលើ ដែលផ្ទុយគ្នាទាំងស្រុង ពីរដ្ឋធម្មនុញ្ញរបស់ខ្លួន។

សេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ដកស្រង់យកមកផ្សាយ បានឲ្យដឹងថា ប្រទេសកម្ពុជាមានការប្ដេជ្ញាចិត្ត តាមរយៈរដ្ឋធម្មនុញ្ញ ចំពោះប្រជាជនរបស់ខ្លួន ក្នុងការប្រកាន់យកនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹត្យ។

ប្រទេសមហាអំណាច តាមរយៈសេចក្ដីថ្លែងការណ៍ បានបន្តទៀតថា៖

«យើងមានការព្រួយបារម្ភថា អំពីវិធានការ​ណាក៏ដោយ របស់រដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យមានវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជា នឹងគម្រាមកំហែង ដល់ការប្រាស្រ័យទាក់ទងគ្នា និងការផ្ដោតអារម្មណ៍ របស់អាស៊ាន ក្នុងការសម្របសម្រួល ដល់ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជារំខានដល់សន្តិភាព និងស្ថិរភាព នៅអាស៊ីអាគ្នេយ៍។»

កាលពីយប់ថ្ងៃអាទិត្យ (ត្រូវជាព្រឹកថ្ងៃចន្ទ ម៉ោងនៅកម្ពុជា) សារព័ត៌មានអាមេរិក «The Wall Street Journal» បានលើកយកប្រភពមន្ត្រីអាមេរិក មកសរសេរចេញផ្សាយថា ប្រទេសចិនបានចុះហត្ថលេខា លើ​«កិច្ច​ព្រមព្រៀង​សម្ងាត់»មួយ ជាមួយរបបក្រុងភ្នំពេញ ដើម្បីអនុញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅ«រាម» ក្នុងរយៈពេល៣០ឆ្នាំ។

ការចុះផ្សាយនោះ បានបង្ហាញពីរូបថតជាច្រើនសន្លឹក ដែលទើបនឹងថតបានថ្មីៗ ពីប្រព័ន្ធផ្កាយរណប និងធ្វើឲ្យគេយល់ថា ព្រលានយន្ដហោះមួយ កំពុងត្រូវបានក្រុមហ៊ុនចិនឈ្មោះ យ៉ូញៀន ឌឹវិឡុបមិន គ្រុប (Union Development Group) រូតរះសាងសង់ ឲ្យឆាប់ចប់រួចរាល់ នៅក្នុងខេត្តកោះកុង ។

មន្ត្រី​ដែលធ្វើការក្នុងករណីនេះ តែសុំមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ «The Wall Street Journal» ថាកិច្ច​ព្រមព្រៀង​សម្ងាត់​នោះ ​ត្រូវវបាន​ចុះហត្ថ​លេខា​ កាលពី​និទាឃរដូវ​កន្លង​ទៅ តែមិនត្រូវបានទម្លាយ ឲ្យដឹង​ជា​សាធារណៈ​ឡើយ។​

កិច្ចព្រមព្រៀងនោះ គឺកម្ពុជាផ្តល់សិទ្ធិផ្ដាច់មុខ នូវដែនទឹកមួយផ្នែក នៃឈូងសមុទ្រកម្ពុជា ដើម្បីឲ្យចិនធ្វើជាមូលដ្ឋានយោធាជើងទឹក របស់ខ្លួន នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីព្រលានយន្តហោះ ដ៏ធំខាងលើ។

យ៉ាងណា ការចេញផ្សាយនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខ​ធ្វើប្រតិកម្មតបវិញខ្លាំងៗ ដោយហៅព័ត៌មាននោះ ថាជាការប្រឌិត​ដ៏អាក្រក់​បំផុត ប្រឆាំងកម្ពុជា។ ផ្ទុយទៅវិញ រដ្ឋាភិបាលក្រុងប៉េកាំងឯណោះ បានបដិសេធ មិនឆ្លើយនឹងសំនួរ ដែលចង់ដឹងថា តើចិនច្រានចោលព័ត៌មាននេះ ដូចកម្ពុជាដែរ ឬយ៉ាងណា។

គួរបញ្ជាក់ដែរថា រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ត្រង់មាត្រា៥៣ បាន​ហាម​ឃាត់ ​នូវ​ការ​ចង​សម្ព័ន្ធ​យោធា ឬ​កិច្ច​ព្រៀម​ព្រៀង​យោធា​ណា​មួយ ហើយ​ហាម​ឃាត់​ដាច់​ខាត​ នូវមូលដ្ឋាន​យោធា​បរទេស​ នៅ​លើ​ទឹក​ដី​កម្ពុជា លើក​លែង​តែ​ស្ថិត​​នៅ​ក្រោម​ក្រប​ខណ្ឌ ​នៃ​សំណូម​ពរ​​របស់​​អង្គការ​​សហ​ប្រជាជាតិ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិនិយោគចិន រងការព្រមានដោយចំហរនិងធ្ងន់ៗពី សម រង្ស៊ី

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញសារខ្លាំងៗមួយ នៅព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមានក្រុម«អ្នកវិនិយោគចិន និងជនជាតិចិន» ថាព្រឹត្តិការណ៍នយោបាយថ្មី អាចនឹងផ្ទុះឡើងប្រឆាំងពួកគេ ពីសំណាក់ប្រជាជនកម្ពុជា ...
កម្ពុជា

ហ៊ុន សែន ថាក្រដាសប្រាក់​ ១-២-៥​ដុល្លារ នៅតែ​ចាយបាន​ធម្មតា

នៅចំពោះការភ្ញាក់ផ្អើល ថាកម្ពុជាឈប់ប្រើប្រាស់ ក្រដាសប្រាក់ដុល្លារ​ខ្នាតតូច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញមក​ធានាអះអាង ថាក្រដាស់ប្រាកទាំងនេះ នៅតែ​ចាយបាន​ធម្មតា ក្នុងប្រទេសកម្ពុជា ដោយគ្មាន​ការកាត់ទឹក (បន្ថែម-​បន្ថយ​​​ភាគរយ) អ្វីឡើយ។ ...
កម្ពុជា

ស្ត្រី​ប្រធាន​អង្គការ​ម្នាក់​សរសេរទៅ UN ពីការរំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា

ស្ត្រីមេដឹកនាំម្នាក់​នៃស្ថាប័នអន្តរជាតិពីរ អ្នកស្រី ចាយ៉ាន់ធិ ដេវី បាឡាហ្គុរ៊ូ (Jayanthi Devi Balaguru) បានសរសេរលិខិតពីរផ្សេងគ្នា ក្នុងថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩នេះ ជូនទៅអគ្គលេខាធិការរង​ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.