កម្ពុជាដំណឹង

សម រង្ស៊ី ជូនពរ​ឆ្នាំថ្មី​ដោយ​ជឿថា នឹង​«ជួបជុំ​អ្នកគាំទ្រ»​នៅ​កម្ពុជា ក្នុង​ឆ្នាំនេះ

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង មិនបានបង្ហោះសារវែងអន្លាយ ដើម្បីជូនពរឆ្នាំថ្មី ឆ្នាំ២០១៩នេះទេ។ នៅក្នុងសារបង្ហោះ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់ឃ្លាចំនួនបី ទៅនឹងរូបថតមួយចំនួន ដែលលោកបានថតជាមួយប្រិយមិត្ត និងអ្នកគាំទ្រលោក កាលពីពេលកន្លងមក។

ពាក្យទាំងបីឃ្លានោះ មានឃ្លាមួយបញ្ជាក់ថា លោកនឹងវិល ទៅ«ជួបជុំ»ជាមួយប្រិយមិត្ត និងអ្នកគាំទ្រលោក ក្នុងឆ្នាំ២០១៩នេះ។ លោកសរសេរថា៖

«នៅថ្ងៃមុនគេបង្អស់ ក្នុងឆ្នាំថ្មី ២០១៩ នេះ ខ្ញុំបង្ហោះរូបថតទាំងនេះ ដែលរំលឹកពីការសប្បាយ ជួបជុំជាមួយបងប្អូនជនរួមជាតិ និងកូនក្មួយ កន្លងមក។ ខ្ញុំជឿជាក់ថា យើងនឹងបានជួបជុំគ្នាវិញ ក្នុងឆ្នាំ ២០១៩ នេះ។ សូមជូនពរ ឲ្យបងប្អូនកូនក្មួយ ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ ចាប់ពីពេលនេះតទៅ។»៕

០១ មករា ២០១៩ / 01 January 2019នៅថ្ងៃមុនគេបង្អស់ក្នុងឆ្នាំថ្មី ២០១៩ នេះ ខ្ញុំបង្ហោះរូបថតទាំងនេះ ដែលរំលឹកពីការសប្បាយ…

Gepostet von Sam Rainsy am Montag, 31. Dezember 2018


លំអិតបន្ថែមទៀត

ដំណឹង

អាស៊ីប៉ាស៊ីភិក បាន​ទទួល​អំណរឆ្នាំថ្មី​រួចហើយ!

បន្ទាប់ពីកោះមួយចំនួន នៅក្នុងមហាសាគរប៉ាស៊ីភិក ពីបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីខាងកើត ដែលបានទទួលអំណរឆ្នាំថ្មី ឆ្នាំ២០១៩នេះរួចរាល់។ ព្រឹត្តិការណ៍ឆ្លងឆ្នាំ ដែលត្រូវបានកត់សម្គាល់ ដោយការបាញ់កាំជ្រួច ដ៏សម្បើមអស្ចារ្យ នៅក្នុងប្រទេសញ៉ូហ្សេឡេន អូស្ត្រាលី ជប៉ុន ...
កម្ពុជា

សភា​ឯកបក្ស​ខ្មែរគ្រោង​កែ​ច្បាប់​ទៀត ឲ្យ​មន្ត្រី​ប្រឆាំង​អាច​ធ្វើ​នយោបាយ​វិញ

រដ្ឋសភាកម្ពុជា ដែលមានតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ កំពុងគ្រោងធ្វើវិសោធនកម្មច្បាប់ជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវ «ឲ្យមន្ត្រីប្រឆាំង»ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំនោះ អាចធ្វើនយោបាយឡើងវិញ។ សេចក្ដីជូនដំណឹង របស់រដ្ឋសភាឯកបក្សកម្ពុជា ...
កម្ពុជា

កូនស្រី កឹម សុខា ចង់​ឲ្យ​ហ្វេសប៊ុក​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្លួន

កូនស្រីពៅរបស់ប្រធានគណបក្សប្រឆាំង កញ្ញា កឹម សម្មាធីតា មានបំណងចង់ឲ្យក្រុមហ៊ុន ហ្វេសប៊ុក បញ្ជាក់ពីអត្តសញ្ញាណ នៃទំព័រ ឬគណនីរបស់កញ្ញា ក៏ដូចជារបស់បងស្រីកញ្ញា ដើម្បីកុំឲ្យអ្នកផ្សេង អាចបន្លំបាន។ នៅលើបណ្ដាញសង្កម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.