កម្ពុជាដំណឹង

សម រង្ស៊ី ព្រមាន​រឹបអូស​ទ្រព្យត្រកូល ហ៊ុន នៅពេល ហ៊ុន សែន អស់អំណាច

តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ នៅពេលណាបុរសខ្លាំងកម្ពុជា អស់អំណាច ឬធ្លាក់ចេញពីតំណែង។

កាលពីព្រឹកថ្ងៃអង្គារ​ទី១២ ខែមិនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីស្វែងរកការគាំទ្រ ពីក្រុមកម្មករ-កម្មការិនី ដែលប្រព្រឹត្តិទៅនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោកនាយករដ្ឋមន្ត្រី​បានប្រាប់ ឲ្យក្រុមមេធាវីរបស់លោក សិក្សាត្រៀមដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមមន្ត្រីគណបក្សប្រឆាំង ដែលលោក ហ៊ុន សែន អះអាង​ថា បានជេរប្រមាថអាយុជីវិតលោក តាមរយៈបណ្ដាញសង្គម។

លោក ហ៊ុន សែន អះអាងថា ពាក្យបណ្ដឹងនោះ គឺដើម្បី​ឲ្យ​​តុលាការ​​ចេញ​​ដីកា​រឹប​អូស​ទ្រព្យ​សម្បត្តិ របស់មន្ត្រីទាំងនោះ​ ដែល​មាន​នៅ​ក្នុង​ប្រទេស ដើម្បីយកទៅចែកឲ្យកុមារកំព្រា​។

តបនឹងការគម្រាមរបស់បុរសខ្លាំងកម្ពុជា មេដឹកនាំប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ក្នុងយប់ថ្ងៃអង្គារដដែលនេះ តបទៅវិញថា៖

«ខ្ញុំអត់ខ្វល់ទេ [ចំពោះការប្រើប្រព័ន្ធតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិមន្ត្រីប្រឆាំង]។ អ្វីដែលខ្ញុំខ្វល់នោះ គឺ ហ៊ុន សែន ហ្នឹង គាត់ប្រើតុលាការ​ទៅរឹបអូសដីធ្លីប្រជារាស្ត្រ ទ្រព្យសម្បត្តិប្រជារាស្ត្រ ដីធ្លីផ្ទះសម្បែងប្រជារាស្ត្រ គ្រប់ខេត្តក្រុងទាំងអស់។»

លោក សម រង្ស៊ី បានព្រមានដោយប្រយោល តបទៅលោក ហ៊ុន សែន វិញថា៖ 

«គ្រាន់តែខ្ញុំសុំជម្រាបប្រជារាស្ត្រ ពេល ហ៊ុន សែន ចុះចេញពីតំណែង ខ្ញុំនឹងរឹបអូសទ្រព្យសម្បត្តិ ហ៊ុន សែន និងក្រុមគ្រួសារ ហ៊ុន សែន រាប់ពាន់លានដុល្លារ។ យើងនឹងរឹបអូសវិញ យកមកសងបំណុលជំនួសប្រជារាស្ត្រ ពីព្រោះប្រជារាស្ត្រខ្មែរ កសិករគ្រប់មជ្ឈដ្ឋានទាំងអស់ គឺជំពាក់គេវ័ណ្ឌក ដោយសារ ហ៊ុន សែន ធ្វើឲ្យក្រ ហ៊ុន សែន លួចដីលួចមុខរបរ ហ៊ុន សែន កាប់ព្រៃឈើ ធ្វើឲ្យប្រជារាស្ត្រពិបាករស់នៅ ទៅខ្ចីលុយគេ (…)។»

«ហ៊ុន សែន ធ្វើឲ្យក្រ។ អញ្ចឹងប្រជារាស្ត្រជំពាក់លុយគេវ័ណ្ឌក ដោយសារ ហ៊ុន សែន។ អញ្ចឹងថ្ងៃណា ហ៊ុន សែន បាត់បង់តំណែង អស់អំណាច យើងនឹងរឹបអូសទ្រព្យសម្បត្តិក្រុមគ្រួសារ ហ៊ុន សែន យកមកចែកប្រជារាស្ត្រ យកមកសងបំណុលជំនួសប្រជារាស្ត្រ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាពលរដ្ឋ«គ្មានជម្រើស»​ទេ ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា

នៅចំពោះវិបត្តិជងឺ «កូរូណា» ឬ «Covid-19» ដែលកំពុងបន្តរាតត្បាត លើផ្ទៃប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដាក់កំហិតឡើងថា ពលរដ្ឋកម្ពុជា«គ្មានជម្រើស»អ្វីផ្សេង ក្រៅពីស៊ូទ្រាំ ទទួលយកការព្យាបាល ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ឈប់​និយាយ​រក​​គណបក្ស​ប្រឆាំង

នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង ៣ទសវត្សន៍មកនោះ បានព្រមាននៅព្រឹក ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩​ នេះ ថាលោកបាននិយាយរួចរាល់ អស់ហើយ ហើយនឹងមិននិយាយបន្ថែម ...
កម្ពុជា

Covid-19៖ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​អស់ជាង​១ខែ

បន្ទាប់ពី​ស្ងប់ស្ងាត់​អស់ជាង​១ខែ នៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ​នេះ ប្រទេសកម្ពុជា បានអះអាងរកឃើញករណីឆ្លងថ្មី នៃជំងឺ«Covid-19» លើបុរសកម្ពុជាម្នាក់ ដែលបាន​វិលត្រឡប់ ពីក្រៅប្រទេស។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២១ ខែឧសភា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.