កម្ពុជាដំណឹង

សម រង្ស៊ី៖ ៥ចំណុច​ដែលថា​«ហ៊ុន សែន ទាល់ច្រក»​ក្នុង​ករណី កឹម សុខា

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានវាយតម្លៃថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតក្នុងសភាព «ទាល់ច្រក» ក្នុងការរកដំណោះស្រាយ ករណីប្រធានគណបក្ស លោក កឹម សុខា ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន។

តាមរយៈ «ដំណឹងខ្លីៗ» ដែលបង្ហោះ នៅលើបណ្ដាញសង្កម លោក សម រង្ស៊ី បានពន្យល់ពីការអះអាងរបស់លោក គឺដោយសារមានហេតុផល ចំនួន៥ចំណុច។ លោក សម រង្ស៊ី បានពន្យល់ពីសភាព «ទាល់ច្រក» នោះ ដូចការដកទាំងស្រុង ខាងក្រោម៖

«១- ដោះលែង កឹម សុខា ក៏មិនបាន ពីព្រោះខ្លាច កឹម សុខា ទៅដឹកនាំគណបក្សសង្គ្រោះជាតិវិញ ​ជាមួយ សម រង្ស៊ី ហើយធ្វើឲ្យគណបក្សនេះ ផុសផុលឡើងវិញ ដូចកាលពីមុនឆ្នាំ ២០១៧។ ចង់បំបែក កឹម សុខា ពី សម រង្ស៊ី ក៏បំបែកមិនបាន ពីព្រោះទាំងប្រជារាស្ត្រ ទាំង សម រង្ស៊ី និងទាំង កឹម សុខា ខ្លួនឯង នៅតែរក្សាគោលជំហរ “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”។»

«២- មិនដោះលែង កឹម សុខា ក៏មិនបាន ពីព្រោះខ្លាចទទួលទណ្ឌកម្ម ពីអន្តរជាតិ ដែលទាមទារ ការដោះលែង កឹម សុខា នេះជាលក្ខខណ្ឌទី ១ របស់គេ។»

«៣- កាត់ទោស កឹម សុខា ក៏មិនបាន ពីព្រោះរកភស្តុតាង ចោទប្រកាន់មិនបាន។»

«៤- មិនកាត់ទោស កឹម សុខា ក៏មិនបាន ពីព្រោះបើមិនកាត់ទោសទេ តាមផ្លូវច្បាប់ ត្រូវតែដោះលែង កឹម សុខា មុនថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។»

«៥- សូមឲ្យព្រះមហាក្សត្រ លើកលែងទោសឲ្យ កឹម សុខា ក៏មិនបាន ពីព្រោះគ្មានទោសអ្វីឲ្យលើកលែងផង។ ហ៊ុន សែន ចេះតែចង់យកព្រះមហាក្សត្រ មកធ្វើជាឡប់ឡែ ដូចដែលគាត់ បានយកការលើកលែងទោស ពីព្រះមហាក្សត្រនេះ មកធ្វើជាឡប់ឡែ ដើម្បីរំដោះខ្លួនគាត់ ចេញពីការភ្នាល់គ្នា ជាមួយ សម រង្ស៊ី។»។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងអាជ្ញាធរ ចូលទៅចាប់ខ្លួន ដល់ក្នុងគេហដ្ឋាន កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុននឹងបញ្ជូនខ្លួនលោក ទៅឃុំក្នុងពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនវៀតណាម។

នៅមួយឆ្នាំក្រោយមក លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ ផ្ទេរការឃុំខ្លួននេះ មកនៅក្នុងគេហដ្ឋានរបស់លោកវិញ ឯរាជធានីភ្នំពេញ។

មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយពេល ប្រមាណជិត១ឆ្នាំកន្លះហើយ និងកំពុងស្ថិតក្នុងដំណាក់កាល នៃការស៊ើបសួរនៅឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ​ស្នើឲ្យ ហ៊ុន សែន ក្លាហាន​បង្ហាញ​រូបភាព​ឃាតកម្ម​លើ កែម ឡី

សម្រាប់លោក គឹម សុខ បានពន្យល់ថា ការបង្ហាញរូបភាព នៅក្នុងអង្គចងចាំ (Memory Card) ដែលយកចេញពិត ពីកាម៉េរ៉ាសុវត្ថិភាព នៅក្នុងហាងស្ដាម៉ាត នៃស្ថានីយចាក់សាំងកាល់តិច បូកគោ ...
កម្ពុជា

ដំណឹង​«ហ៊ុន សែន អាចនៅមិនបានយូរទៀត»​បង្កកំហឹង

«ហ៊ុន សែន អាចនៅមិនបានយូរទៀត» ជាការបង្ហើបចេញ ដោយក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆេះដុំ។ នាយករដ្ឋមន្ត្រីដែលកាន់អំណាច តាំងពីជាង៣០ឆ្នាំ បានប្រតិកម្ម​តបទៅវិញ ដោយឲ្យក្រុមមន្ត្រីទាំងនោះ ...
កម្ពុជា

ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ប្រមាថ​ដល់​«ពលិកម្ម»​កងទ័ព​​វៀតណាម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហៅការលើកឡើង​របស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលនិយាយរំលឹកថា វៀតណាមបានចូលឈ្លានពានកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.