កម្ពុជាដំណឹង

អ្នកវិភាគ​ស្នើឲ្យ ហ៊ុន សែន ក្លាហាន​បង្ហាញ​រូបភាព​ឃាតកម្ម​លើ កែម ឡី

សម្រាប់លោក គឹម សុខ បានពន្យល់ថា ការបង្ហាញរូបភាព នៅក្នុងអង្គចងចាំ (Memory Card) ដែលយកចេញពិត ពីកាម៉េរ៉ាសុវត្ថិភាព នៅក្នុងហាងស្ដាម៉ាត នៃស្ថានីយចាក់សាំងកាល់តិច បូកគោ នឹងជួយលោក ហ៊ុន សែន ឲ្យជម្រះមន្ទិលគ្រប់យ៉ាង ជាពិសេសពីការចោទប្រកាន់ទាំងឡាយ ដែលសង្ស័យថា បុរសខ្លាំងកម្ពុជា​នៅពីក្រោយ​ឃាតកម្ម សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។

បណ្ដឹងប្ដឹងលោក ផែង វណ្ណៈ ទៅកាន់តុលាការ កាលពីដើមសប្ដាហ៍នេះ បានអះអាងថា ករណីឃាតកម្មទាំងកណ្ដាលថ្ងៃ នៃការបាញ់សម្លាប់លោក កែម ឡី កំពុងបន្តលងនាយករដ្ឋមន្ត្រីកម្ពុជា នៅឡើយទេ។

បណ្ដឹងនោះ កើតចេញពីការបង្ហោះសារប្រៀបធៀប របស់លោក ផែង វណ្ណៈ ដែលពន្យល់ថា តើមានអ្វីខុសគ្នារវាង ការនាំប្រាក់របស់លោក ផែង វណ្ណៈ ទៅចូលបុណ្យ​សពជនរងគ្រោះ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីសប្ដាហ៍មុន និងការនាំប្រាក់របស់មេសារព័ត៌មាន «Fresh News» ទៅជួយធ្វើចេតិយ៍សពលោក កែម ឡី កាលពីប៉ុន្មានខែមុន?

អ្នកផងបានសំដែងមន្ទិលថា បណ្ដឹងប្រឆាំងលោក ផែង វណ្ណៈ និងជំហានទៅចាប់ចងលោក នៅពេលនេះ មានលក្ខណៈ ជា«គោដំបៅខ្នង» និងជាទង្វើ របស់«មនុស្សមានខ្លួន»។ ដូចលោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី បានលើកឡើង​ពីចំងល់នេះ នៅលើគណនីហ្វេសប៊ុក​របស់លោកថា៖

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ…

Posted by Chun Chanboth Vuthy Huot on Tuesday, April 2, 2019


បណ្ឌិត កែម ឡី ត្រូវបានឃាតករ​​ឈាមត្រជាក់​​បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។ នៅក្នុងឃាតកម្មដ៏ព្រៃផ្សៃនេះ មានតែបុរស ជួប សម្លាប់ ប្រកបដោយ​«មន្ទិល»​តែម្នាក់គត់ ដែលត្រូវបានចាប់ខ្លួន​ និងផ្ដន្ទាទោស។

សម្រាប់ លោក គឹម សុខ ដំណោះស្រាយក្នុងឃាតកម្ម លើលោក កែម ឡី នេះ មិនពិបាកឲ្យវែងឆ្ងាយច្រើនទេ ហើយក៏ងាយ​ជួយលាងសម្អាត ឲ្យលោក ហ៊ុន សែន បានជ្រះស្រឡះនោះដែរ។

អ្នកវិភាគនយោបាយរូបនេះ ដែលធ្លាប់ត្រូវលោក ហ៊ុន សែន ប្ដឹងចាប់ដាក់គុក ព្រោះករណីនេះដែរនោះ ថែមទាំងបញ្ជាក់ថា បើលោក ហ៊ុន សែន ក្លាហានហ៊ានធ្វើដូច្នេះមែន លោកនឹងវេចបង្វេច​ត្រឡប់ចូលកម្ពុជា ដើម្បីទទួលទោសជាថ្មីទៀតនោះផង។

លោក គឹម សុខ បានសរសេរនៅលើបណ្ដាញសង្គមថា៖

«ថាតើពេលណាទៅ [ទើប]លោកនាយករដ្ឋមន្ត្រីបង្គ្រប់កិច្ច មានផែនការចាក់បង្ហាញអង្គចងចាំពិត នៅស្តាម៉ាតស្តុបបូកគោ រយៈពេលមួយថ្ងៃពេញ ចំថ្ងៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលជាភស្តុតាងសំខាន់ជាងគេ ក្នុងរឿងក្តី ហ៊ុន សែន​-គឹម សុខ?»

«រឿងដែលខ្ញុំចង់ស្ដាប់បំផុតនេះ មិនដឹងថ្ងៃណា ទើបបានឮប្រធានគណបក្សប្រជាជនកម្ពុជា ហ៊ានបើកមាត់ និយាយចេញមកទេ។ បើគាត់ក្លាហានលាតត្រដាងរូបភាពពិត នៃអង្គចងចាំនោះមែន ខ្ញុំរៀបចំវ៉ាលីសចូលស្រុកភ្លាម៕»



លំអិតបន្ថែមទៀត

កម្ពុជា

ថ្ងៃកំណត់ភ្នាល់៖ សម រង្ស៊ី ស្ងប់ស្ងៀម ខណៈក្រុមស្និត ហ៊ុន សែន ចំអក

រហូតមកដល់ថ្ងៃកំណត់ ថ្ងៃអាទិត្យទី៣ ខែមិនា ឆ្នាំ២០១៩នេះ ភាគីម្ខាងនៃការភ្នាល់ គឺលោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» ដោយមិនឃើញបញ្ចេញប្រតិកម្មអ្វីឡើយ ខណៈភាគីម្ខាងទៀត គឺលោក ហ៊ុន ...
កម្ពុជា

ហ៊ុន សែន ៖ «បើ​តឹងច្រមុះ​រន្ធទាំងពីរ ហ្អែង​ដកដង្ហើម​តាមមាត់»

«យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងពាក់ តែវិស័យណាមួយ ដែលទុកឲ្យគេខ្ទប់ច្រមុះយើង ស្លាប់នោះទេ» នេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការថ្លែងមួយរបស់លោក កាលពីព្រឹកម៉ិញ ជុំវិញនយោបាយ «សេដ្ឋកិច្ច» ថ្មី ...
កម្ពុជា

ហ៊ុន សែន ប្រាប់ឲ្យ​«ចាប់ក្បាល» សម រង្ស៊ី ដោយមិនចាំបាច់​មានបញ្ជា​ពីលោក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលស្ថិតក្នុងឯកសណ្ឋាន ជាមេទ័ពនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រាប់កងទ័ព ឲ្យ«ចាប់ក្បាល អាហ្នឹង» ដោយមិនចាំបាច់ មានបញ្ជាពីលោក ដោយហៅការចាប់ខ្លួននោះ ជាការអនុវត្តន៍ច្បាប់។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.