កម្ពុជាដំណឹង

សម រង្ស៊ី ថា​ពានរង្វាន់​ទទួលបាន​ពីកូរ៉េ មាន​ចំណែក​របស់ កឹម សុខា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងឧទ្ទិសពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ជូនទៅបណ្ដាជនទាំងឡាយ ដែលបានរួមចំណែកតស៊ូ និងធ្វើពលិកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យ។ ជាពិសេស មេដឹកនាំប្រឆាំងបានបញ្ជាក់ថា ពានរង្វាន់នេះក៏មានចំណែក នៃពលិកម្មរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះដែរ។

ពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ត្រូវបានអង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស​ (Democracy Asia and HRs Forum) នៃប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនលោក សម រង្ស៊ី នៅថ្ងៃទី២០ ខែមេសាកន្លងមក ក្នុងឱកាសនៃបាតុកម្មភ្លើងទៀន ដែលបានប្រព្រឹត្តិទៅ នៅមុខសាលាក្រុងក្វាងយូ (ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង)។

នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ ដែលបានជួបជុំគ្នា ប្រារព្ធរាត្រីសមោលស ក្នុងប្រទេសបារាំង កាលពីយប់ថ្ងៃសៅរ៍ទី២៧ ខែមេសា លោក សម រង្ស៊ី បានថ្លែងឡើងថា៖

«អង្គការនៅប្រទេសកូរ៉េ គេបានផ្ដល់ឲ្យខ្ញុំ ថាខ្ញុំជាជើងឯកប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា… មិនមែនទេ។ ជើងឯកប្រជាធិបតេយ្យ គឺប្រជារាស្ត្រខ្មែរទាំងមូល។ ហើយខ្ញុំបានប្រកាសហើយ កិត្តិយសដែលផ្ដល់ឲ្យ តាមរយៈរង្វាន់នេះ គឺខ្ញុំសុំចែករំលែក ជាមួយនឹងលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ។»

មេដឹកនាំប្រឆាំង ដែលបានយកពានរង្វាន់នោះ ឲ្យក្រុមយុវនារីកាន់បង្ហាញ ទៅអង្គពិធី បានថ្លែងបន្តថា៖

«បើលោក កឹម សុខា គាត់មានសេរីភាព គាត់ច្បាស់ជាទៅ​ប្រទេសកូរ៉េ ទទួលរង្វាន់នេះជាមួយខ្ញុំ ដែលគេផ្ដល់ឲ្យយើងទាំងពីរនាក់។ តែនៅក្នុងកាលៈទេសៈនេះ គេផ្ដល់ឲ្យខ្ញុំ ប៉ុន្តែគេអត់ភ្លេចលោក កឹម សុខា ទេ ខ្ញុំក៏អត់ភ្លេចលោក កឹម សុខា ដែរ។ រង្វាន់នេះ បើអាចចែកជាពីរបាន គឺ កឹម សុខា-សម រង្ស៊ី ទទួលទាំងពីរនាក់។»

រាប់ពីថ្ងៃដែលលោក ត្រូវបានចូលទៅចាប់ខ្លួន នៅក្នុងគេហដ្ឋាន រហូតមកដល់ថ្ងៃនេះ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជីត ២០ខែហើយ។ លោកត្រូវបានរបបក្រុងភ្នំពេញចោទប្រកាន់ ថា​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់នៅកម្ពុជា ដោយសំអាង​ទៅលើការថ្លែងមួយ​របស់លោក (កឹម សុខា) កាលពីច្រើនឆ្នាំកន្លងទៅ ជាមួយពលរដ្ឋអ្នកគាំទ្រច្រើនសិបនាក់ នៅក្នុងប្រទេសអូស្ត្រាលី។

លោក សម រង្ស៊ី បានបន្តទៀតថា៖

«ហើយខ្ញុំក៏សូមចែករំលែកកិត្តិយសនេះ ជូនជនជាតិខ្មែរ អ្នកប្រជាធិបតេយ្យទាំងអស់។ ពីព្រោះយើងស្រឡាញ់ជាតិ យើងស្រឡាញប្រជាធិបតេយ្យ ស្រឡាញ់សេរីភាព ស្រឡាញ់យុត្តិធម៌ រង្វាន់នេះជារង្វាន់របស់យើងទាំងអស់គ្នា៕»



លំអិតបន្ថែមទៀត

កម្ពុជា

ប្រតិកម្មចម្រុះ ឲ្យ​​ស៊ើប​អង្កេត​ការផ្ទុះ​អាវុធ​ប្រឆាំង​ពលរដ្ឋ​នៅ​ក្រចេះ

នៅចំពោះភាពចម្រូងចម្រាស នៃតុល្យភាពចំនួនជនរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះអាវុធ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមីនានេះ ប្រតិកម្មចម្រុះ បានធ្លាក់ចុះមកជាបន្តបន្ទាប់ ទាមទារឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ...
កម្ពុជា

ថិក គ្រូស ឲ្យ​បន្ថែម​ល្បឿន​អនុម័ត​ច្បាប់​សើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពីកម្ពុជា

លោក ថិក គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល របស់សហរដ្ឋអាមេរិក បានព្រមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនឹងបន្ថែមល្បឿន ដើម្បីជំរុញឲ្យតំណាងរាស្រ្តអាមេរិកាំងទាំងអស់ ...
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក រ៉ុង ឈុន ថតរូបជាមួយគ្នា ក្នុងក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩។ (រូបថតហ្វេសប៊ុក Sam Rainsy)
កម្ពុជា

សម រង្ស៊ី ហៅ​ការចាប់ខ្លួន រ៉ុង ឈុន ជា​«ការបំពាន»​និងតាម​«ទំនើងចិត្ត»

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានប្រតិកម្មខ្លី និង​ភ្លាមៗ តបនឹង​ការចាប់ខ្លួន​លោក រ៉ុង ឈុន ដោយអាជ្ញាធរ​របបក្រុងភ្នំពេញ ដោយហៅ​ការចាប់ខ្លួន​​នោះ ថាជា​«ការបំពាន» ដែលធ្វើឡើង​តាម«ទំនើងចិត្ត»។ លោក​សាស្ត្រាចារ្យ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.