កម្ពុជាដំណឹង

សម រង្ស៊ី៖ ពលរដ្ឋត្រូវ​«ទម្លាក់ ហ៊ុន សែន»​ដូច​មេដឹកនាំ​ផ្ដាច់ការ​ផ្សេងទៀត


មេដឹកនាំប្រឆាំង លោក សមរង្ស៊ី បានថ្លែងឡើងថា ប្រជារាស្ត្រកម្ពុជា ដែលមាន​ការគាំទ្រ​ពីកងទ័ព«ស្នេហាជាតិ» ត្រូវរួមគ្នា«ទម្លាក់»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​តំណែង ដូចពលរដ្ឋក្នុងប្រទេសជាច្រើន ដែលបានទម្លាក់​មេដឹកនាំ​ផ្ដាច់ការរបស់ពួកគេ ចេញពី​តំណែង​ជាបន្តបន្ទាប់។

លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយធ្វើការធៀប ទៅនឹងការបណ្ដេញ លោកប្រធានាធិបតី «Omar al-Bashir» ចេញពីតំណែងក្នុងសប្តាហ៍​នេះ នៅឯប្រទេសស៊ូដង់។

ជាមួយនឹងរូបភាព ដែលបង្ហាញពីមេដឹកនាំទាំង១០នាក់ ដែលបាន និងកំពុង​កាន់​តំណែង​យូរជាងគេ នៅក្នុងពិភពលោកនោះ លោក សម រង្ស៊ី បានសរសេរថា៖

«មេដឹកនាំផ្តាច់ការម្នាក់ទៀត ក្នុងពិភពលោក ទើបតែធ្លាក់ពីតំណែង ក្នុងសប្តាហ៍នេះ តាម​ការទាមទាររបស់ប្រជារាស្ត្រ គឺ “Omar al-Bashir (អូម៉ារ អាល់-បាហ្សៀ)” នៅប្រទេស “Sudan (ស៊ូដង់)”។ ប្រទេសទាំង ១០ ក្នុងពិភពលោក ដែលមានមេដឹកនាំ ជាមនុស្ស​តែមួយ​ដដែល ដែលកាន់អំណាចយូរជាងគេ សុទ្ធតែជាប្រទេសផ្តាច់ការជាងគេ ពុករលួយ​ជាងគេ ក្រីក្រជាងគេ និងអន់ថយជាងគេ។»

គូបដិបក្ខនយោបាយដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន បានបន្តថា៖

«បើចង់ឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសសម្បូរសប្បាយ ដោយមានសេរីភាព និង​យុត្តិធម៌ ដូចប្រទេសជឿនលឿនក្នុងពិភពលោក ប្រជារាស្ត្រខ្មែរ ដោយមានការគាំទ្រ ពីកង​កម្លាំងប្រដាប់អាវុធស្នេហាជាតិ ត្រូវតែ”ទម្លាក់”ជនផ្តាច់ការ និងជនក្បត់ជាតិ ហ៊ុន សែន ពីតំណែង ឲ្យបានកាន់​តែឆាប់ កាន់តែល្អប្រសើរ សម្រាប់ប្រទេសជាតិយើង។»

១២ មេសា ២០១៩ / 12 April 2019 មេដឹកនាំផ្តាច់ការម្នាក់ទៀត ក្នុងពិភពលោក ទើបតែធ្លាក់ពីតំណែង ក្នុងសប្តាហ៍នេះ…

Publiée par Sam Rainsy sur Vendredi 12 avril 2019


មិនប្រាកដថា លោក ហ៊ុន សែន សប្បាយចិត្តនឹងសារខាងលើ របស់លោក សម រង្ស៊ី នោះ​ទេ។ ប៉ុន្តែនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងមកដល់​ក្នុងប៉ុន្មានថ្ងៃ​ខាងមុខ​នេះ លោកនាយករដ្ឋមន្ត្រីអាចនឹងមិនតបត ក្នុងពេលភ្លាមៗនេះឡើយ។

យ៉ាងណា ជាច្រើនលើកច្រើនសារ បុរសខ្លាំងកម្ពុជាតែងប្រកាសថា លោកនឹងនៅកាន់​តំណែង យ៉ាងហោចណាស់ ក៏មួយអាណត្តិកន្លះទៅមុខទៀតដែរ ខណៈតាំងពីច្រើនខែ​មក​ហើយ គេឃើញលោកបានឲ្យកូនៗរបស់លោក ឡើងកាន់តំណែងសំខាន់ៗ​សឹងតែ​ទាំងអស់៕



លំអិតបន្ថែមទៀត

កម្ពុជា

CNRP៖ បាតុករ​៣០មិនា ពលី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌

គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក​នៅខាងមុខ​អតីត​រដ្ឋសភា​ជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។ ...
កម្ពុជា

ហ៊ុន សែន បើកផ្លូវឲ្យ លឺ ឡាយស្រេង វិលចូលកម្ពុជាវិញ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសនៅព្រឹកនេះ បើកផ្លូវឲ្យលោក លឺ ឡាយស្រេង ដែលបាននិរទេសខ្លួន ចេញទៅក្រៅប្រទេស អាចវិលត្រឡប់ចូលប្រទេសវិញ ដោយបញ្ជាទៅតុលាការ កុំឲ្យចោទប្រកាន់ ...
កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ចង់«បង្វែរ​អារម្មណ៍​មហាជន ហើយបង្កើតលេស»

មេដឹកនាំប្រឆាំង បានប្រតិកម្មតបទៅលោក ហ៊ុន សែន វិញ ដោយហៅនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ថាជា«មេដឹកនាំមិនទទួលខុសត្រូវ» ដែលប៉ុនប៉ង «បង្វែរ​អារម្មណ៍​មហាជន» និងត្រូវការ«លេស» ដើម្បីបង្ក្រាបគូប្រកួតរបស់ខ្លួន។ លោក សម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.