• សម រង្ស៊ី៖ ពលរដ្ឋត្រូវ«ទម្លាក់ ហ៊ុន សែន»ដូចមេដឹកនាំផ្ដាច់ការផ្សេងទៀត

    មេដឹកនាំប្រឆាំង លោក សមរង្ស៊ី បានថ្លែងឡើងថា ប្រជារាស្ត្រកម្ពុជា ដែលមានការគាំទ្រពីកងទ័ព«ស្នេហាជាតិ» ត្រូវរួមគ្នា«ទម្លាក់»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតំណែង ដូចពលរដ្ឋក្នុងប្រទេសជាច្រើន ដែលបានទម្លាក់មេដឹកនាំផ្ដាច់ការរបស់ពួកគេ ចេញពីតំណែងជាបន្តបន្ទាប់។ លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយធ្វើការធៀប ទៅនឹងការបណ្ដេញ លោកប្រធានាធិបតី «Omar al-Bashir» ចេញពីតំណែងក្នុងសប្តាហ៍​នេះ នៅឯប្រទេសស៊ូដង់។ ជាមួយនឹងរូបភាព ដែលបង្ហាញពីមេដឹកនាំទាំង១០នាក់ ដែលបាន និងកំពុងកាន់តំណែងយូរជាងគេ នៅក្នុងពិភពលោកនោះ លោក សម រង្ស៊ី បានសរសេរថា៖ «មេដឹកនាំផ្តាច់ការម្នាក់ទៀត ...
  • អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងត្រូវ ICC ទន្ទឹងរង់ចាំ​ឲ្យ​នាំខ្លួន

    ដីកាឲ្យឃាត់ខ្លួនចំនួនពីរ ដែលចេញកាលពីឆ្នាំ២០០៩ ដោយសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេស «ICC» និងភាសាបារាំង «CPI») ឲ្យតាមចាប់ខ្លួនលោក «Omar el-Béchir» អតីត​​ប្រធានាធិបតី​ស៊ូដង់ កំពុងមានសុពលភាព និងស្ថិតជាធរមាននៅឡើយ។ លោក «Omar el-Béchir» រងការចោទប្រកាន់ ពីបទ«ប្រល័យពូជសាសន៍» បទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» និងបទ«ឧក្រិដ្ឋកម្មសង្គ្រាម» ដែលបានកើតឡើង​នៅតំបន់ដាហ្វួរ (Darfour) នៅក្នុងអំឡុងពេលសង្គ្រាម ប្រឆាំងនឹងការបះបោរមួយ។ នៅក្នុងពេលនេះ សាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យមើលយ៉ាងដិតដល់ និងដោយក្ដីប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ដែលកំពុងកើតឡើង នៅក្នុងប្រទេសស៊ូដង់ នៅបន្ទាប់ពីក្រសួងការពារជាតិ របស់ប្រទេសនេះ បានប្រកាសដកលោក «Omar el-Béchir» ...