កម្ពុជាដំណឹង

សម រង្ស៊ី៖ ហ្វេសប៊ុក​អាច​បិទ​ទំព័រ ហ៊ុន សែន បើ​បន្ត​បង្ក្រា​បអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម

ប្រធានស្ដីទីគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញ Facebook នៅប្រទេសកម្ពុជា។

លោក សម រង្ស៊ី បានលើកឡើងដូច្នេះ កាលពីប៉ុន្មាននាទីមុន នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយពន្យល់ថា ការគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញសង្គម ពីសំណាក់របប ហ៊ុន សែន គឺផ្ទុយពីក្រមសីលធម៌ របស់ក្រុមហ៊ុន «Facebook» ដែលមានទីស្នាក់ការកណ្តាល នៅសហរដ្ឋអាមេរិក។

លោកសរសេរថា៖

«ព័ត៌មានចុងក្រោយ ស្តីពីការចាប់អ្នកប្រើប្រាស់ “Facebook” មួយចំនួន នៅប្រទេសកម្ពុជា យកទៅឃុំឃាំង ឬយកទៅព្រមាន ចាប់ដាក់គុក ធ្វើឲ្យក្រុមហ៊ុន “Facebook” ពិចារណា អំពីការបិទទំព័រ “Facebook” របស់លោក ហ៊ុន សែន ជាប្រតិកម្ម ចំពោះទង្វើអាក្រក់​របស់ជនផ្តាច់ការនេះ មកលើពលរដ្ឋខ្មែរ ដែលគ្រាន់តែបញ្ចេញមតិ ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ។»។

យ៉ាងណា លោក សម រង្ស៊ី មិនបានបញ្ជាក់ ពីប្រភពព័ត៌មាន ដែលលោកមាននោះទេ។

កាលពីចុងខែធ្នូ ឆ្នាំកន្លងទៅ ក្រុមហ៊ុន «Facebook» បានបិទទំព័រហ្វេសប៊ុក និងអ៊ិនស្តាហ្គ្រាម របស់ប្រធានាធិបតី នៃសាធារណរដ្ឋឆេកឆិន លោក «Ramzan Kadyrov» បន្ទាប់ពីមេដឹកនាំរូបនេះ ត្រូវបានរដ្ឋបាលសហរដ្ឋអាមេរិក រកឃើញថាបានជាប់ពាក់ព័ន្ធ និឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើពលរដ្ឋឆេកឆិន នៅក្នុងប្រទេស។ ទំព័រទាំងពីរនោះ របស់លោក «Ramzan Kadyrov» មានអ្នកតាមដានប្រមាណជា ៤លាននាក់៕



លំអិតបន្ថែមទៀត

កំសាន្ដ

ព័ត៌មាន​នាងគ្រត៖ កឹម សុខា មាន​ជំនិត​ជា​«ថីបក»

ព័ត៌មាន​នាងគ្រត៖ ខ្ញុំមិនសូវចេះភាសា«អង់គ្លេស»ច្រើនទេ តែគ្រាន់តែកេះៗ គ្រាន់នឹងបានឆ្អែកក្រពះ ជាមួយ​បងប្អូន អ្នកស្រុកស្រែចំការយើងដែរ ណាទាន។ ហើយឮសូរព័ត៌មានមួយ ដែលបកប្រែចេញ ដោយលោកថី​ម្នាក់ ដែលស្និត​ប្រធានគណបក្សប្រឆាំង លោក កឹម ...
កម្ពុជា

តំណែង​នាយករដ្ឋមន្ត្រី៖ ហ៊ុន សែន ប្រកាសបិទផ្លូវ ស ខេង – ទៀ បាញ់

គ្មានទេដំណើរ ឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោក ស ខេង និងលោក ទៀ បាញ់ ដោយហេតុថា ទម្រាំលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញពីអំណាច ...
លោក ហ៊ុន សែន (រូបអង្គុយ) កំពុងជល់កែវជាមួយកូន និងកូនប្រសារ ទាំងប្រុស-ស្រីរបស់លោក នៅក្នុងគេហដ្ឋានរបស់លោក។ (រូបថតហ្វេសប៊ុក)
កម្ពុជា

RSF ៖ កម្ពុជា​បន្តធ្លាក់​ចំណាត់ថ្នាក់ ក្នុង​សេរីភាព​សារព័ត៌មាន ឆ្នាំ​២០២០

ប្រទេសកម្ពុជាបន្តមានចំណាត់ធ្លាក់ទាប ក្នុង​សេរីភាព​សារព័ត៌មាន សម្រាប់ឆ្នាំ២០២០។ នេះ​បើតាមបញ្ជីសន្ទស្សន៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ បញ្ជីសន្ទស្សន៍ បានគណនាពិន្ទុ ឆ្នាំ២០២០ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.